Khmer Circle: If Xamdaach ever followed most of his pledges with action, most members of the Hun clan would be in prison, and even his own head would have left his shoulders - by his own hands!
<<<>>>
ដោយ តាំង សារ៉ាដា
2018-02-22
rfa

(ពីឆ្វេង) លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន ម៉ាណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ាណែត។
Photo: RFA
មេដឹកនាំក្រុងភ្នំពេញ លោក ហ៊ុន សែន បានព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើត្រកូល "ហ៊ុន" ទាំងឡាយណាដែលហ៊ានល្មើសច្បាប់។ ប៉ុន្តែលោក ហ៊ុន សែន នៅមិនទាន់មានប្រតិកម្មជាក់លាក់ណាមួយនៅឡើយទេ ក្រោយពីមានការបែកធ្លាយរឿងអាស្រូវផ្លូវភេទហិង្សារបស់កូនលោកបង្កើត គឺលោក ហ៊ុន ម៉ានី ដែលប្រព្រឹត្តទៅលើតារាល្បីៗមួយចំនួននោះ។
ក្រោយព័ត៌មានរួមភេទដោយហិង្សា និងការមិនទទួលខុសត្រូវក្រោយស្ត្រីម្នាក់មានផ្ទៃពោះដោយសារស្នាដៃកូនប្រុសបង្កើតរបស់លោក ហ៊ុន សែន ត្រូវផ្សព្វផ្សាយល្បីល្បាញពេញបណ្ដាញសង្គមមកនោះ លោក ហ៊ុន សែន បានប្រកាសថា លោកនឹងមិនអត់អោនឲ្យត្រកូល "ហ៊ុន" ណាដែលហ៊ានបំពានច្បាប់នោះទេ។
មេដឹកនាំដែលក្រាញអំណាចជាង ៣០ឆ្នាំរូបនេះប្រកាសប្រាប់កម្មករកាលពីថ្ងៃពុធ ទី២១ ខែកុម្ភៈ ថា ត្រកូល "ហ៊ុន" ទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ គឺត្រូវទទួលទោសដូចគ្នា ហើយសម្រាប់អ្នកណាធ្វើអាក្រក់ ពួកគេនឹងត្រូវជាប់គុកតាមរបៀបអាក្រក់៖ «អ្នកដទៃមានត្រកូលហ៊ុនដែរ។ ត្រកូល ហ៊ុន មានល្អ មានអាក្រក់។ ប៉ុន្តែសម្រាប់អ្នកដែលអាក្រក់ យកទៅអនុវត្តតាមច្បាប់ទៅ។ អ្នកណាប្រើត្រកូល ហ៊ុន ទៅបំពានច្បាប់គឺត្រូវអនុវត្តច្បាប់ដូចគ្នា។ ច្បាប់គ្មានការលើកលែងសម្រាប់ត្រកូលណាទាំងអស់»។
ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងមួយថ្ងៃបន្ទាប់ពីអ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រមណ្ឌលបាត់ដំបងពីខាងគណបក្សសង្គ្រោះជាតិ និងជាអតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានសម្ដែងការព្រួយបារម្ភចំពោះសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងកិត្តិយសរបស់ស្ត្រីខ្មែរមួយចំនួនដែលរងគ្រោះដោយអំពើហិង្សាផ្លូវភេទរបស់លោក ហ៊ុន ម៉ានី។
កាលពីថ្ងៃពុធ ទី១៤ ខែកុម្ភៈ កន្លងទៅនេះ ជនអនាមិក ឬហៅថា ហែគឃើរ (Hacker) បានលួចចូលគ្រប់គ្រងគណនីហ្វេសប៊ុក របស់លោក ហ៊ុន ម៉ានី ហើយបានបង្ហាញជាសាធារណៈតាមបណ្ដាញសង្គមហ្វេសប៊ុក ខ្ទេចខ្ទីគ្មានសល់នូវរឿងអាស្រូវស្នេហាយ៉ាងហិង្សារបស់លោក ហ៊ុន ម៉ានី ដែលបណ្ដាលឲ្យនារីមួយចំនួនរងគ្រោះរហូតដល់ចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យថែមទៀត។
រឿងអាស្រូវដែលបានបែកធ្លាយនោះក៏បានឲ្យដឹងថា លោក ហ៊ុន ម៉ានី បានឲ្យលុយតារាស្រីម្នាក់ឈ្មោះ ដួង ហ្សូរីដា ចំនួន ៤ពាន់ដុល្លារដើម្បីព្យាបាលជំងឺឈឺក និងដើម្បីឲ្យតារាស្រីរូបនេះធ្វើជាឈ្មួញកណ្ដាលក្នុងការរកតារាស្រីផ្សេងៗទៀតមកកំដរលោក ហ៊ុន ម៉ានី។
នៅក្នុងសារឆ្លើយឆ្លងរវាងលោក ហ៊ុន ម៉ានី និងនាង ដួង ហ្សូរីដា ដែលបានបែកធ្លាយនោះ នាងបានប្រាប់ទៅលោក ហ៊ុន ម៉ានី ថានារីដែលនាងបានរកឲ្យលោក ហ៊ុន ម៉ានី សុទ្ធតែជាក្រមុំព្រហ្មចារី ហើយលោក ហ៊ុន ម៉ានី អាចធ្វើអ្វីក៏បានទៅតាមចំណង់ផ្លូវភេទរបស់លោក។
ចំណែករឿងដែលគួរអោយអនិច្ចាជាទីបំផុតនោះ គឺកញ្ញាម្នាក់ ឈ្មោះ អាយីង (Ying MY)។ កញ្ញា អាយីង បានព្យាយាមសម្លាប់ខ្លួនដោយសារតែលោក ហ៊ុន ម៉ានី ឈប់ស្រលាញ់ និងមិនព្រមទទួលស្គាល់កូនក្នុងផ្ទៃរបស់នាង។ នាងបាននិយាយនៅក្នុងសារឆ្លើយឆ្លងជាមួយលោក ហ៊ុន ម៉ានី ថា បើនាងស្លាប់ទៅ នោះនាងនឹងតាមចងកម្មចងពៀរចិត្តតិរច្ឆានរបស់ ហ៊ុន ម៉ានី អស់មួយជីវិត។
ជាងនេះទៅទៀត កញ្ញារូបនេះក៏បានផ្ញើរូបភាពអារដៃសម្រក់ឈាមបញ្ជាក់អំពីការឈឺចិត្តរបស់នាងចំពោះការបោះបង់រូបនាងចោល៖ «មិនថាជាតិនេះ ឬជាតិក្រោយទេ គឺខ្ញុំតាមចងកម្មចងពៀរអ្នកឯងរហូត។ ត្រូវតែចងកម្ម ចងកម្មឲ្យអ្នកឯងសងកម្មខ្ញុំមកវិញទាំងអស់។ ខ្ញុំមិនដឹងថា មានស្រីប៉ុន្មាននាក់អារដៃ អារជើងសម្រាប់យើងប៉ុន្មាននាក់ទេ សម្រាប់ខ្ញុំ ខ្ញុំអាឲ្យចាំ កុំឲ្យជួបរឿងដូច្នេះទៀត។ ផ្អែមបានតែមាត់ គ្មានការអាណិត ចិត្តឫស្យា ចិត្តខ្មៅ។ មិនត្រឡប់ក្រោយរកអ្នកឯងវិញទេ។ កុំព្រួយបារម្ភ ឲ្យអ្នកឯងមានសេចក្ដីសុខចុះ។ ប្រយ័ត្នលែងឃើញមុខខ្ញុំទៀត ៣០កំប៉ុងហើយ វាល្មមលែងរស់ហើយបង។ ខ្ញុំមិនខ្វល់ពីឪពុកម្ដាយខ្ញុំទេ ខ្ញុំខ្វល់ពីបងឯង។ ស្រលាញ់បងឯងច្រើនជាងខ្លួនឯង។ អ្នកណាក៏ដូចអ្នកណាដែរ គ្មានការស្មោះត្រង់ជាមួយបងឯងទេ។ អ៊ីចឹងកុំយកគេ កុំយកអីបង។ ធ្វើភារកិច្ច ធ្វើជាឪពុកម្ដាយដ៏ល្អ ធ្វើជាតំណាងរាស្ត្រដ៏ល្អ ខ្ញុំជូនពរ!»។
ក្រៅពីកញ្ញា អាយីង ជនអនាមិកដែលជាអ្នកគ្រប់គ្រងគណនីរបស់លោក ហ៊ុន ម៉ានី ឬហៅថា ហែគឃើរ (Hacker) ក៏បានបង្ហាញរូបតារាស្រីមួយចំនួនទៀតដែលបានទទួលរងនូវការខាំ និងកកេរយ៉ាងជាំពេញខ្លួនរហូតបណ្ដាលឲ្យគ្រោះថ្នាក់ព្យាបាលនៅមន្ទីរពេទ្យថែមទៀត។
ទោះបីជាមានករណីហិង្សាផ្លូវភេទរបស់លោក ហ៊ុន ម៉ានី ត្រូវបានផ្សព្វផ្សាយផ្អើលពេញពិភពលោកយ៉ាងណាក៏ដោយ ក៏លោក ហ៊ុន សែន នៅមិនទាន់បាននិយាយ ឬមានវិធានការផ្លូវច្បាប់យ៉ាងណានៅឡើយទេ ចំពោះកូនប្រុសរបស់លោកមួយនេះ ដែលកំពុងមានឈ្មោះបោះសំឡេងជាព្រាននារីល្មោភតណ្ហា ពូកែខាំកកេរទៅលើនារីខ្មែរជាច្រើនរូបរាប់មិនអស់នោះ។
អាស៊ីសេរី បានព្យាយាមសុំការបំភ្លឺបញ្ហានេះពីលោក ហ៊ុន ម៉ានី តាមគណនីហ្វេសប៊ុក របស់លោកដែរ តែនៅមិនទាន់មានការឆ្លើយតបនៅឡើយ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទកាលពីថ្ងៃអង្គារថា ក្រុមចោរដែលបានលួចគ្រប់គ្រងគណនីហ្វេសប៊ុក (facebook) របស់លោក ហ៊ុន ម៉ានី នោះមិនអាចយកជាបានការនោះទេ៖ «ខ្ញុំយល់ថា ការហែគចូលហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី នេះយកជាបានការមិនកើតទេ។ ពួកគេអគតិទាំងនេះគ្រាន់តែចង់បំផ្លាញសេចក្ដីថ្លៃថ្នូររបស់លោក ហ៊ុន ម៉ានី ប៉ុណ្ណោះ»។
ទោះបីជាលោក សុខ ឥសាន មិនទទួលស្គាល់ការលួចគ្រប់គ្រងគណនីហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី ក៏ដោយ ប៉ុន្តែលោកបានចោទអ្នកលួចចូលគ្រប់គ្រងគណនីហ្វេសប៊ុក កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះថាជាក្រុមឧទ្ទាមទៅវិញ។
កាលពីថ្ងៃទី២០ ខែមករា កន្លងទៅ លោក ហ៊ុន សែន ធ្លាប់ជំរុញឲ្យតារាៗស្រីមួយចំនួនឲ្យបង្ហាញមុខមន្ត្រីជាន់ខ្ពស់ទាំងឡាយណាដែលមានទំនាក់ទំនងផ្លូវភេទជាមួយពួកគេ៖ «ចំពោះក្មួយៗជាតារាៗ ជានារីមួយចំនួនអះអាងថា មានអ្នកធំៗ និង ឧកញ៉ាៗ តាមស្រឡាញ់ខ្លួនច្រើនណាស់។ ឥឡូវខ្ញុំចង់ដឹងថា អ្នកធំមួយណា? ហើយឧកញ៉ាមួយណា? បើយ៉ាងៗហ្នឹងអ្នកធំវាច្រើនពេក។ និយាយអោយចំឈ្មោះមើល និយាយអ៊ីចឹងខូចអ្នកធំគេអស់ហើយ»។
នៅពេលនេះ លោក ហ៊ុន សែន មិនចាំបាច់ប្រឹងវែកមុខមន្ត្រីជាន់ខ្ពស់របស់លោកណាមួយនោះទេ ដោយសារពេលនេះក្រុមជនលួចគ្រប់គ្រងគណនីហ្វេសប៊ុក របស់លោក ហ៊ុន ម៉ានី ឬហៅថា ហែគឃើរ នោះ បានលាតត្រដាងគ្មានសល់អស់ទៅហើយ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១៦ ខែកុម្ភៈ អំពាវនាវដល់ស្ត្រីរងគ្រោះក្នុងករណីស្នេហាបែបហិង្សារបស់លោក ហ៊ុន ម៉ានី ហ៊ានចេញមុខទាមទាររកយុត្តិធម៌ និងការសងសំណងជំងឺចិត្ត ដែលត្រូវបានកូនប្រុសរបស់លោក ហ៊ុន សែន រូបនេះកេងប្រវ័ញ្ចផ្លូវភេទ និងបំផ្លាញសេចក្ដីថ្លៃថ្នូរក្នុងនាមជានារីខ្មែរ។
ជាងនេះទៅទៀត ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏បានទាមទារឲ្យលោក ហ៊ុន ម៉ានី លាឈប់ពីតួនាទីជាអ្នកតំណាងរាស្ត្រ ដោយសាររឿងអាស្រូវដែលបានបែកធ្លាយនេះនឹងជះឥទ្ធិពលធ្ងន់ធ្ងរដល់ស្ថាប័ននីបញ្ញត្តិរបស់ជាតិ៕
2 comments:
Hun Sen has promoted his son, Hun Many, to Ah Oknha Cham Khoy !!
How to burn Hun Sen's effigy:
1st: Build or make a lot of effigy of Hun Sen.
2nd: Gather Hun Sen's photos.
3rd: Wait for the meeting of ASEAN's members in Australia.
4th: After the meeting starts, then commence kicking, slapping (with knife
too), shitting, peeing, and finally burning this one eye monster Hun
Sen's effigies and photos.
5th: The real Hun Sen will get heart attack from his anger over the
destruction of his effigies.
Post a Comment