Sunday, 18 February 2018

បណ្ឌិត ឡៅ ម៉ុងហៃ ថ្វាយ​បង្គំ​ព្រះមហាក្សត្រ​ស្នើ​សុំ​ព្រះអង្គ​ធានា​ឯករាជភាព​របស់​តុលាការ


Khmer Circle: Well, he'll have to give up the throne first and return to ballet training or something a bit more meaningful...

<<<>>>

ដោយ ជី វិតា
2018-02-17 

អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
Photo: RFA



អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថ្វាយបង្គំ​សម្ដេច​ព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ស្នើ​សុំ​ព្រះអង្គ​អោយ​បំពេញ​ព្រះរាជ​តួនាទី​របស់​ព្រះអង្គ​ក្នុង​ការ​ធានា​ឯករាជភាព​របស់​តុលាការ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ដើម្បី​ធានា​ថា ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទទួល​បាន​នូវ​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ និង​យុត្តិធម៌​សង្គម។



​ការ​អំពាវនាវ​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ធ្វើ​ឡើង​ក្រោយ​ពី​លោក​ដឹង​ថា សម្ដេច​ព្រះ​នរោត្តម សីហមុនី នឹង​យាង​ទៅ​ធ្វើ​អធិបតីភាព​ក្នុង​កិច្ច​ប្រជុំ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នៅ​ថ្ងៃ​ទី​ចន្ទ ទី​១៩ ខែ​កុម្ភៈ ខាង​មុខ​នេះ។ ក្នុង​នាម​ជា​ព្រះ​ប្រធាន​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម កន្លង​មក​ព្រះអង្គ​តែង​ធ្វើ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ ប៉ុន្តែ​បើ​តាម​មន្ត្រី​តុលាការ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា សេចក្ដី​សម្រេច​ទាំង​ឡាយ​ត្រូវ​បាន​សម្រេច​រួច​ហើយ ចំពោះ​ព្រះ​វត្តមាន​របស់​ព្រះអង្គ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ គឺ​គ្រាន់​តែ​ជា​ពិធីការ​បង្គ្រប់​កិច្ច​តែប៉ុណ្ណោះ។

នៅ​ក្នុង​កិច្ចប្រជុំ​ដើម​សប្ដាហ៍​ក្រោយ​នេះ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចង់​ឃើញ​ព្រះអង្គ​ដើរ​តួនាទី​សំខាន់​ដើម្បី​ឈាន​ទៅ​កែប្រែ​ព័ន្ធ​តុលាការ​អោយ​ល្អ​ប្រសើរ​ឡើង។

No comments: