Friday 9 February 2018
វៀតណាមបញ្ជូនពលរដ្ឋខ្មែររស់នៅនិងលក់ឆ្នោតខុសច្បាប់៩នាក់ត្រឡប់មកស្រុកវិញ
ដោយ ម៉ៅ សុធានី
2018-02-08
ស្ត្រីជនជាតិវៀតណាម ដើរកាន់សន្លឹកឆ្នោតលក់អោយពលរដ្ឋខ្មែរនៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតក្នុងទីរួមខេត្តស្វាយរៀង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥។
Photo: RFA
ពលរដ្ឋខ្មែរ ៩នាក់ ដែលទៅរស់នៅ និងលក់ឆ្នោតខុសច្បាប់ ត្រូវបានអាជ្ញាធរវៀតណាម ចាប់ឃាត់ខ្លួននឹងបញ្ជូនត្រឡប់មកកម្ពុជាវិញ។ ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលស្នើឲ្យអាជ្ញាធរ និងរដ្ឋាភិបាលកម្ពុជា អនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យបានតឹងរ៉ឹងដូចវៀតណាម ព្រោះសព្វថ្ងៃនេះជនជាតិវៀតណាម ច្រើនណាស់រស់នៅ និងចូលមកកត់ឆ្នោតខុសច្បាប់នៅទឹកដីកម្ពុជា។
ពលរដ្ឋខ្មែរចំនួន ៩នាក់ ដែលត្រូវបានអាជ្ញាធរវៀតណាម បញ្ជូនមកកម្ពុជាវិញនោះ ក្នុងនោះក៏មានកុមារផងដែរ។ អាជ្ញាធរវៀតណាម បានបញ្ជូនពលរដ្ឋខ្មែរទាំងនោះឲ្យស្នាក់នៅបណ្ដោះអាសន្ន ក្នុងមជ្ឈមណ្ឌលគាំពារសង្គមមួយនៅក្រុងហូជីមិញ រួចទើបបញ្ជូនទៅស្ថានអគ្គកុងស៊ុលកម្ពុជា ហើយចុងក្រោយបញ្ជូនពួកគេទៅខេត្តស្វាយរៀង។ ពលរដ្ឋខ្មែរបានរិះគន់រដ្ឋាភិបាលកម្ពុជាថា បានបណ្ដែតបណ្ដោយពលរដ្ឋវៀតណាម ឲ្យចូលមករស់នៅ និងជាពិសេសចូលលក់ឆ្នោតខុសច្បាប់នៅខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ជារៀងរាល់ថ្ងៃ។
ពលរដ្ឋរស់នៅខេត្តស្វាយរៀងម្នាក់ ប្រាប់អាស៊ីសេរី ដោយសុំមិនបញ្ចេញឈ្មោះព្រោះខ្លាចប៉ះពាល់សុវត្ថិភាព អះអាងថា នៅខេត្តស្វាយរៀង សព្វថ្ងៃជនជាតិវៀតណាម ចូលមកកត់លេខឆ្នោតខុសច្បាប់រាល់ថ្ងៃ ប៉ុន្តែគ្មានអាជ្ញាធរមានសមត្ថកិច្ចណាបង្ក្រាបឡើយ។ ពលរដ្ឋរូបនេះចង់ឃើញអាជ្ញាធរខេត្តមានវិធានការផ្លូវច្បាប់លើជនជាតិវៀតណាម ទាំងនោះ៖ «»។
ទាក់ទងការចោទប្រកាន់នេះ អាស៊ីសេរី មិនអាចសុំការបំភ្លឺពីអភិបាលខេត្តស្វាយរៀង លោក ប៉ែន វិបុល បានទេ នៅថ្ងៃទី៨ ខែកុម្ភៈ នេះ។ អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណ យល់ថា ប្រទេសកម្ពុជា ដែលមានច្បាប់អន្តោប្រវេសន៍ដែរ គួរអនុវត្តច្បាប់នេះឲ្យបានត្រឹមត្រូវ។ លោកសង្កេតឃើញអាជ្ញាធរកម្ពុជា ផ្ដល់ការអនុគ្រោះច្រើនចំពោះពលរដ្ឋវៀតណាម ដែលរស់នៅ និងរកស៊ីនៅកម្ពុជា ខណៈវៀតណាម រឹតត្បិតពលរដ្ឋខ្មែរដែលរស់នៅលើទឹកដីខ្លួន៖ «»។
របាយការណ៍ដែលចុះជំរឿនជាង ១ឆ្នាំកន្លះ ចាប់ពីខែមីនា ឆ្នាំ២០១៥ ដល់ខែសីហា ឆ្នាំ២០១៦ បង្ហាញថា ជនអន្តោប្រវេសន៍វៀតណាម រស់ក្នុងប្រទេសកម្ពុជា ប្រមាណ ១៦ម៉ឺននាក់ អ្នករស់នៅស្របច្បាប់មានតែជាង ៣ម៉ឺននាក់ប៉ុណ្ណោះ។ ខេត្តជាប់ព្រំដែនវៀតណាម រួមមាន ខេត្តស្វាយរៀង ព្រៃវែង និងខេត្តកណ្ដាល តែងតែមានជនជាតិវៀតណាម ចូលមកលេងឆ្នោតខុសច្បាប់ជារៀងរាល់ថ្ងៃ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment