
សូមជម្រាបសួរ បងប្អូនជនរួមឈាមខ្មែរទាំងនៅក្នុងប្រទេសកម្ពុជានិងនៅឯនាយសមុទ្រដោយក្តីនឹករលឹក។ នាងខ្ញុំព្រមទាំងកូនៗសូមថ្លែងនូវអំណរអរគុណនិងដឹងគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមឈាមខ្មែរនៅក្នុងប្រទេសកម្ពុជានិងនៅឯនាយសមុទ្រទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ជួយគិតគូរ និងឧបត្ថម្ភដល់គ្រួសារនាងខ្ញុំ។
នាងខ្ញុំសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោកជួយតាមថែរក្សាជនរួមឈាមខ្មែរទាំងនៅក្នុងប្រទេសកម្ពុជានិងនៅឯនាយសមុទ្រទាំងអស់ឲ្យជួបប្រទះតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ 🙏🙏🙏🙏🙏🙏
នាងខ្ញុំសូមគោរពអញ្ចើញ ពុកម៉ែ អ៊ុំ ពូមីង បងប្អូន លោក លោកស្រីអ្នកនាង កញ្ញា មកចូលរួមក្នុងពិធីស្វាគមន៍នៃការ
មកដល់គ្រួសារ បណ្ឌិត កែម ឡី សូមអរគុណ🙏
ថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០១៨
ទីកន្លែង: វត្ត ពុទ្ធរង្សីមែលប៊ន ហៅវត្តធំ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង ៣ល្ងាច សូមអរគុណ🙏
No comments:
Post a Comment