Monday, 5 March 2018

សារពីអ្នកស្រី​ ប៊ូ​ រចនា





នាងខ្ញុំ ប៊ូរចនា ជាភរិយាលោក
បណ្ឌិត កែម ឡី សូមប្រកាសជាសាធារណៈថា នាងខ្ញុំសូមបដិសេធមិនគាំទ្រការបង្កើតគណបក្សថ្មី ដែរមានឈ្មោះថា គណបក្ស កែម ឡីនោះទេ ពីព្រោះតាំងពីដើមរហូតមក ស្វាមុីនាងខ្ញុំមិនដែលមានបំណងបង្កើតគណបក្សម្តងណាឡើយ បំណងរបស់គាត់គឺត្រឹមតែជួយផ្តល់យោបល់គ្រប់គណបក្សនយោបាយ ក្នុងបុព្វហេតុជាតិមាតុភូមិ និងដើម្បីផលប្រយោជន៍
ប្រជាពលរដ្ឋខ្មែរទូទៅ ហើយនឹងដើម្បីលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជាតែប៉ុណ្ណោះ អាស្រយ័ហេតុនេះសូមបងប្អូនជនរួមឈាមខ្មែរនៅក្នុងប្រទេសកម្ពុជា និងនៅឯនាយសមុទ្រទាំងអស់មេត្តាយល់ពីបំណងរបស់ស្វាមុីនាងខ្ញុំ ដោយក្តីអនុគ្រោះផង។ ០៥ . ០៣ . ២០១៨

No comments: