Friday, 9 March 2018
សមត្ថកិច្ចខែត្រក្រចេះបាញ់រះពលរដ្ឋតវ៉ាជម្លោះដីធ្លីស្លាប់៦នាក់និងរបួសច្រើននាក់
ដោយ ទីន ហ្សាការីយ៉ា និងជុន ច័ន្ទបុត្រ
2018-03-08
rfa
សកម្មភាពពលរដ្ឋមានជម្លោះដីធ្លីនៅក្នុងស្រុកស្នួល ខែត្រក្រចេះ តវ៉ាបិទផ្លូវជាតិលេខ៧៧អា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨។
Photo screenshot
Audio report:
មន្ត្រីស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្ស នៅខែត្រក្រចេះ ឲ្យដឹងនៅថ្ងៃទី៨ មីនា នេះថា ក្រុមសមត្ថកិច្ចចម្រុះបាញ់ពលរដ្ឋតវ៉ាជម្លោះដីធ្លីនៅក្នុងស្រុកស្នួល ខែត្រក្រចេះ ស្លាប់៦នាក់ និងជាង១០នាក់រងរបួស និង៤០នាក់ទៀតត្រូវចាប់ខ្លួន។
លោក ប៊ី វ៉ាន់នី មានប្រសាសន៍ថា ព័ត៌មានបឋមដែលលោកទទួលបាន ជម្លោះដីធ្លីនេះកើតឡើងនៅក្រោយពេលអាជ្ញាធរខែត្រក្រចេះ បានទៅដោះស្រាយជម្លោះដីធ្លីជូនក្រុមពលរដ្ឋប្រមាណ ៣០០គ្រួសារ កាលពីថ្ងៃទី៧ មីនា មិនត្រូវរ៉ូវគ្នា ហើយពលរដ្ឋប្រមាណ៤០០នាក់បាននាំគ្នាបិទផ្លូវជាតិលេខ៧៧អា នៅវេលាម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃ ក៏មានអំពើហិង្សាផ្ទុះអាវុធ បាញ់រះទៅលើក្រុមប្រជាពលរដ្ឋបិទផ្លូវទាំងនោះ។ លោកបញ្ជាក់ថា សមត្ថកិច្ចចុះបង្ក្រាបនេះ មានទាហានប្រមាណ១៥០នាក់ រួមទាំងនគរបាល និងកងរាជអាវុធជាច្រើនទៀត។
ប្រជាពលរដ្ឋដែលឋិតនៅកន្លែងកើតហេតុ អ្នកស្រី ទិន ភ័ក្រ អះអាងថា អាជ្ញាធរបានបាញ់គ្រាប់ពិតជាច្រើន ទៅលើប្រជាពលរដ្ឋដែលកំពុងតវ៉ារឿងដីធ្លី បណ្ដាលឲ្យស្លាប់ពីរនាក់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែក ៤នាក់ទៀត បាត់ខ្លួន ខណៈពីរនាក់ទៀតរងរបួសដឹកទៅសង្គ្រោះនៅខេត្តក្រចេះ។
អ្នកស្រី ទិន ភ័ក្រ ដែលឋិតក្នុងហេតុការណ៍រៀបរាប់ថា ពេញបាញ់ស្លាប់នោះ គឺទាហានបានអូសអ្នក ទាំងពីរដាក់ឡានចេញទៅបាត់។ ចំណែក៤នាក់ទៀត បានបាត់ខ្លួនមិនដឹងថា ស្លាប់ ឬរបួស ហើយ ត្រូវទាហានដឹកយកទៅបាត់ឬយ៉ាងណាឡើយ ខណៈពេលនេះ ពលរដ្ឋកំពុងជ្រួលច្របល់ និងស្វែង រក។
អ្នកស្រី ទិន ភ័ក្រ បញ្ជាក់ពីប្រវត្តិដីធ្លីនេះ មានជម្លោះតាំងពីក្រុមហ៊ុនចម្ការកៅស៊ូមេមត់ របស់កូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ហើយបានទៅឈូសឆាយដីដំណាំរបស់ពួកគាត់ ទើបពលរដ្ឋផ្ទុះការតវ៉ា។
អ្នកស្រីអះអាងទៀតថា ក្រុមអាជ្ញាធរមិនត្រឹមតែបំផ្លាញផ្ទះសម្បែងរបស់គាត់ អាជ្ញាធរបានបេះបោចដំណាំរបស់ពួកគាតថែមទៀត។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment