Saturday, 24 March 2018

តុលាការ​កំពង់ស្ពឺ​តម្កល់​សាល​ក្រម​ឱ្យ​ស្រី្ត​យក​​ស្បែក​ជើង​គប់​ស្លាក​រូប​លោក ហ៊ុន សែន និង​លោក ហេង សំរិន ជាប់​ក្នុង​ពន្ធនាគារ​២ឆ្នាំ


Editorial by Manekseka Sangkum


Repressive regimes know only too well just how to exploit the lack of cohesion and solidarity among the masses. They understand that the populace as an entity are a loosely bonded tapestry of groups and individuals with their personal as well as social concerns and world-views. The challenge for these regimes is to steer or pattern all these eclectic preoccupations of the masses within manageable boundaries, ensuring that the balance between their fear of sanctions resulting from breaching those boundaries and, the sphere of their immediate personal needs, clans, families and social affiliations is maintained. To ensure that the desired "stability" resting upon such a framework of social balance is achieved, the state employs a range of socio-political measures aimed at aligning people's loyalty and dependence onto its own political existence by means of social-economic patronage, in the main, but just as crucially, through mass propaganda, disinformation [fake news!], as well as eliminating non-conforming opinion leaders, disaffected individuals, civil groups and emasculating genuine opposition forces.

These regimes also know that despite or because of such an approach to maintaining control over the masses, there will come a point where whatever they do won't be sufficient to stem the restless and growing desire within ordinary people for 'change'. Hence, the selective clamp-down upon individuals and groups for seemingly minor acts of non-conformity and social 'deviance' or protest. In the eye of the regime in question, such swift and severe reprisal mirrors not so much the severity of those isolated offenses, but rather, the daring and temerity shown through the example set forth for all others to, perhaps, emulate and potentially instigate a mass movement that cannot be controlled. 

We have in fact witnessed this preemptive pattern in repression throughout the life of the CPP regime, and before that, in the Socialist Republic of Vietnam which has always permitted a degree of personal and social freedom but at the same time this freedom has also been invariably and forcibly subordinated to political control and supremacy of the ruling state, whilst, its erstwhile comrade-in-arms and sister in Pol Pot's Democratic Kampuchea, chose a more totalitarian model and ended up with a shorter life span as a consequence. 

From expressing personal views on social media to Veng Streng industrial protest and the recent road-bloc in Kratie province staged by desperate and justly aggrieved land dispute victims, the regime seems to have no better, more humane solutions to dealing with such 'mundane' issues that are in fact rooted in its very own legacy of internal greed, corruption, incompetence and moral decay.

The question that begs to be asked is: what if an entire commune throws its shoes at any of these billboard posters? What if an entire district, nay, an entire province takes the same action? What if, indeed, an entire country follows suit?! 

Now that would be really revolutionary...


<<<>>> 

23 មិនា 2018
ហ៊ុល រស្មី
voa
រូបឯកសារ៖ ក្មេងៗ​សិស្សសាលា​ជិះកង់​កាត់​ស្លាកសញ្ញា​នៃ​មេដឹកនាំគណបក្ស​ប្រជាជនកម្ពុជា ដែល​មាន​រូប​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជា​ប្រធានគណបក្ស និង​ លោក ហេង សំរិន ប្រធាន​រដ្ឋសភា នៅ​តាម​ផ្លូវ​ក្នុង​ភូមិ​បន្ទាយមាស ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ពុធ ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ ក្មេងៗ​សិស្សសាលា​ជិះកង់​កាត់​ស្លាកសញ្ញា​នៃ​មេដឹកនាំគណបក្ស​ប្រជាជនកម្ពុជា ដែល​មាន​រូប​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជា​ប្រធានគណបក្ស និង​ លោក ហេង សំរិន ប្រធាន​រដ្ឋសភា នៅ​តាម​ផ្លូវ​ក្នុង​ភូមិ​បន្ទាយមាស ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ពុធ ទី​៨ 


ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ (ស៊ុន ណារិន/VOA)


តុលាការ​ខេត្តកំពង់​ស្ពឺ​បាន​សម្រេច​តម្កល់​សាលក្រម​ការកាត់ទោស​ស្ត្រី​ ដែល​យក​ស្បែក​ជើងគប់​ស្លាកសញ្ញា​គណបក្ស​ដែល​មាន​រូប​លោក​ហ៊ុន សែន ​និងលោក​ហេង សំរិន ឲ្យជាប់​ពន្ធនាគារ​២​ឆ្នាំ ​ដែល​​មន្ត្រី​សិទ្ធិមនុស្ស​មិន​​ហ៊ាន​បកស្រាយ​ថា​ តើ​យុត្តិធម៌​ឬ​អយុត្តិធម៌​​នោះទេ ​ព្រោះ​វា​ជាប់ពាក់​ព័ន្ធ​នឹង​អ្នក​មាន​អំណាច​កំពូលៗ។


ភ្នំពេញ —

សាលា​ដំបូង​ខេត្តកំពង់​ស្ពឺ​បាន​សម្រេច​តម្កល់​ការ​កាត់​ទោស​កំបាំង​មុខស្ត្រី​ដែល​យក​ស្បែកជើង​គប់​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល២​ឆ្នាំ​ ​និង​ពិន័យ​ជាប្រាក់​៥​លាន​រៀល។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

អ្នកស្រី​ ​សំ សុខា​ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​«បទ​ប្រមាថ»​ ​និង​ ​«បទញុះញង់​ឲ្យ​មាន​ការ​រើស​អើង»​ ក្នុង​ខែ​មេសា​ ឆ្នាំ​ ​២០១៧​ គឹ​ភ្លាមៗ​បន្ទាប់​ពី​អ្នក​ស្រី​បាន​បង្ហោះ​វីដេអូ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ បង្ហាញ​ពី​សកម្មភាពរបស់​អ្នកស្រី​កំពុង​គប់​ស្បែក​ជើង​ទៅ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​រូបថត​លោក​ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​និង​លោក​ ​ហេង សំរិន​ ​ប្រធាន​រដ្ឋ​សភា​ជាតិ។ ក្រោយ​ការ​ប្រកាស​ចាប់​ខ្លួន​ អ្នកស្រី​ ​សំ សុខា​ បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ។​



វីដេអូ​ ដែល​បាន​បង្ហោះ​ជា​សាធារណៈ​កាលពី​ខែ​មេសា​ ឆ្នាំ​ ​២០១៧​ ​មុន​ពេល​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នោះ ​មាន​រួម​បញ្ចូល​នូវ​ពាក្យពេចន៍​ ​និង​មតិ​រិះ​គន់​ខ្លាំងៗ​របស់​អ្នកស្រី​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ដែល​ ​VOA​ ​ទទួល​បាន។​

លោក​ ​អំ សំអាត​ ​ប្រធាន​ការិយា​ល័យ​បច្ចេក​ទេស​ស៊ើប​អង្កេត​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លីកាដូ​ ​បាន​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​តុលាការ​ខេត្ត​កំពង់ស្ពឺ ​មិនមាន​ការ​បន្ធូរបន្ថយ​ក្នុង​ការ​កាត់ក្តី​របស់​ខ្លួន​ទេ​ ​ដោយ​បាន​រក្សាទុក​ដដែល​នូវ​ការ​ផ្តន្ទាទោស​ដោយ​កំបាំង​មុខ​ប្រឆាំង​នឹង​អ្នក​ស្រី​សំ សុខា។​ ​លោក​បាន​បដិសេធ​មិន​ធ្វើ​សេចក្តី​អធិប្បាយ​ថា តើការ​កាត់​ក្តី​នេះ​មានយុត្តិធម៌​ឬ​យ៉ាង​ណា​ទេ។​ ​តែ​លោក​មាន​ប្រសាសន៍​ថា​ ​រាល់​ក្តីក្តាំ​រវាង​អ្នកមាន​អំណាច​ជាមួយ​នឹង​អ្នក​ទន់​ខ្សោយ​ គឺ​អ្នក​ទន់​ខ្សោយ​រមែង​ទទួល​ទោស​ធ្ងន់ធ្ងរ។​

«ខ្ញុំតែងតែ​សង្កេត​ឃើញ​ អីចេះ​ទេ​ កន្លង​មក​ថា​ បើ​សិន​ជា​ទាក់​ទង​នឹង​ថ្នាក់​ដឹកនាំ​អី​ បើ​សិន​ជា​ ថា្នក់​ដឹកនាំ ​ឬ​ក៏​អ្នក​ដែល​មាន​អំណាច​អី ​ហើយ​គូ​ភាគី​ម្ខាង​ទៀត​ ​ការកាត់​សេចក្តី​ទៅ​ច្រើនតែ​ដាក់​ អតិប្បបរមា​តែ​ម្តង»។​

នៅ​មុន​ការ​ប្រកាស​តម្តល់​ការ​កាត់​ទោស​ អ្នកស្រី​សំ សុខា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch)​ ​បាន​ប្រតិកម្ម​នឹង​អាជ្ញាធរ​ថៃ​ដែល​បាន​ចាប់​បញ្ជូន​ស្រ្តី​រូប​នេះ ​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ​ កាលពី​ខែ​កុម្ភៈ​ ទោះ​បី​ជា​អ្នកស្រី​ទទួល​បាន​សិទ្ធិ​ជ្រកកោន​ហើយ​ក៏ដោយ។​ ​ នៅ​ក្នុង​ខែ​កុម្ភៈ​ដដែល​នេះ​ ​អង្គការ​សិទ្ធិមនុស្ស​មួយ​នេះ​បានអំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​ស្ត្រី​ឈ្មោះ​ សំ សុខា​នេះ​ ជា​បន្ទាន់ ​ហើយ​ថា ​ការ​ចាប់​ជន​ដែល​ទទួល​បាន​សិទ្ធិ​ជ្រកកោន​ គេច​ចេញ​ពីការ​ធ្វើ​ទុក្ខ​បុកម្នេ​ញ​ណា​មួយ ​ហើយ​បញ្ជូន​ដោយ​បង្ខំ​បែប​នេះគឺជា​«ការ​ធ្វើ​ទារុណកម្ម ​និង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ»។​

អ្នកស្រី​សំ​ សុខា​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​ ទៅ​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ ឃុំ​ខ្លួន​ចេញ​ដោយ​លោក​ចៅក្រម អ៊ុក រ៉េតគន្ធា​ នៃ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ។​

នៅមុនការ​ចាប់​ខ្លួន​នេះ​ អ្នកស្រី​ សំ​ សុខា​ ដែល​កើត​ឆ្នាំ​១៩៧៩​ ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទា​ទោស​ដោយ​កំបាំងមុខ ដាក់​ពន្ធនាគារ​កំណត់​រយៈ​ពេល​២​ឆ្នាំ ​គិត​ចាប់​ពី​ថ្ងៃ​ចាប់​ខ្លួន​បាន​ និង​ពិន័យ​ជា​ប្រាក់​៥​លាន​រៀល​ ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ និង​ជេរ​ប្រមាថ»​ ប្រព្រឹត្ត​នៅ​ឃុំ​រាម​ ស្រុក​ ព្រៃនប់​ ខេត្ត​ព្រះ​សីហនុ ​កាល​ពី​ថ្ងៃ​ទី​១ ​ខែ​មេសា​ ឆ្នាំ​២០១៧។​

ក្រៅ​ពី​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ​ក៏​មាន​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ជាច្រើន​ទៀត​បាន​រិះគន់​ថា​ ចំណាត់​ការ​នៃ​ការ​បញ្ជូន​ស្រ្តី​ឈ្មោះ​សំ សុខា​ពី​ប្រទេស​ថៃ​មក​កាត់ទោស​នៅ​កម្ពុជា​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ​ហើយ​ថា ​ការ​ចាប់​ខ្លួន​ជន​ភៀស​ខ្លួន​ដែល​បាន​អនុវត្ត​សិទ្ធិ​នយោបាយ​នេះ​នឹង​កា្លយ​ជា​សម្ពាធ​មួយ​ទៀត​ទៅ​ដល់​អ្នក​ដែល​ហ៊ាន​រិះគន់​ក្រុម​មេ​ដឹកនាំ​នៅ​កម្ពុជា។​

​ចំណែក​ឯ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បង្ហាញ​ការ​ខកចិត្ត​ចំពោះ​ការ​ចាប់​បញ្ជូនស្ត្រីខ្មែរ​ម្នាក់​នេះ​ ពី​ប្រទេស​ថៃ​ត្រឡប់​មក​កម្ពុជា​វិញ ​បន្ទាប់ពី​អង្គការ​សិទ្ធិ​មនុស្ស​ដ៏​ធំ​មួយ​នេះ​ចាត់​ទុក​ស្រ្តី​រូប​នោះ​ថា​ «ជា​ជន​ភៀស​ខ្លួន»​ រួចទៅ​ហើយ​នោះ។​

តាម​សេចក្តី​ប្រកាស​របស់​អង្គការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ​អ្នកស្រី​ សំ សុខា​ ​ធ្លាប់​ត្រូវ​បាន​ជំនុំ​ជម្រះ​កាល​ពីថ្ងៃ​ទី​ ១៥ ​ខែ​មីនា ឆ្នាំ​២០១៨៕

No comments: