Wednesday, 14 March 2018

Poets' Circle... ទីងមោង ហ៊ុនសែន


No offense to the pig....
La nave, il maiale e il referendum

ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី នៅ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) តំបន់​ស្ព្រីងវែល (Springvale) ដុត​ទីងមោង​រូប​លោក ហ៊ុន សែន ក្រោយ​មាន​ការ​គំរាម​វ៉ៃ​ដល់​ផ្ទះ​ពួកគាត់ នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០១៨។


ទីងមោង ហ៊ុនសែន


ខ្មែរអូស្ត្រាលីហ៊ុនសែននាំអាទិ៍ ស្រែកជេរប្រមាថគំរាមសំឡុត
ទីងមោងអញមួយបើឯងហ៊ានដុត ដល់ផ្ទះឯងរត់អញចាប់ក្របួច។

ខ្មែរអូស្ត្រាលីច្បាប់ឥតឃាត់ឃាំង មិនមានចិត្តខ្លាំងចិត្តថ្លើមផ្ដើមផ្តួច
ហ៊ុនសែនរំលឹកនាំចិត្តព្រឺព្រួច ដុតអស់ដុតរួចទីងមោងហ៊ុនសែន។

ខ្មែរកាណាដាបារាំងអាគាំង ខ្មែរមិនភ័យភាំងស្នេហ៏គ្មានព្រំដែន
ដុតហើយដុតទៀតទីងមោងហ៊ុនសែន បើគ្រាន់បើមែនហ៊ុនសែនចាប់ចុះ។

ហ៊ុនសែនព្រមានជាតំណាងខ្មែរ អាស៊ានប្រេះប្រែនឹងមានជំលោះ
បើគ្មានហ៊ុនសែនចូលរួមទេនោះ? ហ៊ុនសែនខំព្រុសមនុស្សនៅតែដើរ៕


សុធ្ធសាធ

1 comment:

Anonymous said...

None taken.​ LOL! Thank you so very much for posting it. My old-timers friends do really appreciate it. It may be the last piece of the joint effort. Thanks again.
Take care.