Wednesday, 28 March 2018

Poets' Circle.... សុខទូច បណ្ឌិតគ្រៀ​វជ្រូក!


Image may contain: 1 person, text


សុខទូច បណ្ឌិតគ្រៀ​វជ្រូក!


សុខទូចហៅក្រៅបណ្ឌិតគ្រៀ​វជ្រូក ចុះទឹកគ្មានទូកមានតែខោខ្លី
ម៉ែត្រវាស់តូចមួយវាស់ដែនវាស់ដី ព្រំដែនចាស់ថ្មីដីយួនដីខ្មែរ។

សុខទូចវាស់តែក្នុងពីរបីថ្ងៃ សែនអរពេកក្រៃកាត់ដីកាត់ស្រែ
ដូរដោះចែកយួនក្បួនសុខទូចកែរ ព្រំដែនយួនខ្មែរអស់មានបញ្ហា។

ផ្ទះហេងសំរិននៅលើដីយួន? រស់នៅភ្លេចខ្លួនតាំងពីដូនតា?
មិនដែលដឹងសោះព្រោះយួនមិនថា? ភូមិស្រែចំការវេរឲ្យយួនវិញ?

ឥឡូវសុខទូចប្រកាសក្ដែងៗ ខ្មែររាល់គ្នាឯងត្រូវចំាទន្ទេញ
ទល់ដែនទឹកដីចប់សព្ទពេញលេញ ត្រូវបែងដកចេញពីរឿងនយោបាយ?

ព្រំដែនរឿង"ផ្សេង"នយោបាយរឿង"ផ្សឹង" ព្រៃឈើច្រើនម្លឹងមានអីគួរស្ដាយ?
ដំាដុះឡើងវិញខ្មែរគួររីករាយ នេះពិតជានាយបណ្ឌិតគ្រៀ​វជ្រូក!

សុទ្ធសាធ

2 comments:

Anonymous said...

Thank you so very much for posting it Mr. SOV! Take care.

Anonymous said...



អាបណ្ឌិតគ្រៀ​វជ្រូកនេះឡប់សតិដូចអាហ៊ុនសែនដែរតើ បានជាអាហ៊ុនសែនដំឡើងយសស័ក្ខអោយវា។ ឡប់មែន!