Saturday, 14 April 2018

១៤ មេសា ២០១៨ / 14 April 2018 – The opinion poll that led to the dissolution of the CNRP (*)


Image may contain: 3 people, people smiling


១៤ មេសា ២០១៨ / 14 April 2018 – The opinion poll that led to the dissolution of the CNRP (*)

លទ្ធផលនៃការស្ទង់មតិនៅកម្ពុជា ដែលអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង https://tinyurl.com/yd8v2snm


កាលពីចុងឆ្នាំ ២០១៦ គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន បានស្នើក្រុមហ៊ុនអន្តរជាតិមួយ ដែលមានជំនាញខាងស្ទង់មតិ ឲ្យធ្វើការស្ទង់មតិដើម្បីបង្ហាញពីប្រជាប្រិយភាព របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ និងពីប្រជាប្រិយភាព របស់មេដឹកនាំនយោបាយ ៣ នាក់ គឺ ហ៊ុន សែន សម រង្ស៊ី និង កឹម សុខា។ ឥលូវនេះ អន្តរជាតិយល់កាន់តែច្បាស់ថា ហេតុអ្វីបានជា ហ៊ុន សែន ត្រូវតែរំលាយគណបក្សសង្គ្រោះជាតិ ហើយត្រូវតែរារាំង មិនឲ្យ សម រង្ស៊ី និង កឹម សុខា ធ្វើនយោបាយតទៅទៀត។ លទ្ធផលនៃការស្ទង់មតិនោះ ដែលទើបតែបែកធ្លាយ តាមរយៈកាសែតខាមបូឌា ដេលី នៅឆ្នាំ ២០១៧ បង្ហាញថា ប្រជាប្រិយភាពគណបក្សប្រជាជនកម្ពុជា (៣៥ ភាគរយ) ទាបជាង ប្រជាប្រិយភាពគណបក្សសង្គ្រោះជាតិ (៤៤ ភាគរយ) ខ្លាំងណាស់ ហើយប្រជាប្រិយភាពរបស់ ហ៊ុន សែន (៦៣ ភាគរយ) ក៏ទាបជាងប្រជាប្រិយភាពរបស់ សម រង្ស៊ី (៨៤ ភាគរយ) និងប្រជាប្រិយភាពរបស់ កឹម សុខា (៧៤ ភាគរយ) ដែលជាហេតុធ្វើឲ្យ ហ៊ុន សែន មានការភ័យខ្លាច។
លទ្ធផលនៃការស្ទង់មតិនោះ ក៏បានបង្ហាញផងដែរថា ហ៊ុន សែន គាបសង្កត់គណបក្សសង្គ្រោះជាតិកាន់តែខ្លាំង ប្រជាប្រិយភាពគណបក្សនេះ កាន់តែកើនឡើង។

(*) WHY CAMBODIA’S PRIME MINISTER HUN SEN IS DOING EVERYTHING TO DISCARD THE OPPOSITION CNRP FROM THE ELECTION PROCESS

Opinion polls conducted in Cambodia by Israel-based political consultancy "Shaviv Strategy and Campaigns" in May and September-October 2016 as ordered by Hun Sen’s CPP. https://tinyurl.com/yd8v2snm

2 comments:

Anonymous said...

That was one of reasons why Ah Kwack dissolved the CNRP.

Anonymous said...

That was one of the reasons why Ah Kwack dissolved the CNRP.