Friday, 13 April 2018

Poets' Circle... កំណាព្យបន្សាបកំហឹង!








កំណាព្យបន្សាបកំហឹង!


កំណាព្យបង្ក្រាបបន្សាបកំហឹង ក្តៅត្រជាក់រឹងទន់ប្រឹងទប់ទល់
ពូជខ្មែរជាតិខ្ញុំសោកសៅអំពល់ សួររកឫសគល់"សែន"អាង"ព្រៃ ស"!

វាលពិឃាតមួយនៅមិនទាន់ចប់ "សែន"ជាន់សង្រ្គប់សំលាប់បន្ត
ពូជវង្សពង្ស"សែន"សុទ្ធសឹងសែនល្អ ចិន-យួនជាន់ក"សែន"ស៊ូទទួល។

សាមសិបឆ្នាំជាងខ្មែរសល់អីខ្លះ? "សែន"ស្រែកប្រកាសខ្មែរសែនសុខស្រួល
បក្សណាប្រឆាំង"សែន"ឆ្ការផ្ងារផ្ដួល ខ្មែរច្របល់ជ្រួល"សែន"តុលាការ?

ខ្មែរចេញក្រៅស្រុករត់រកការធ្វើ "សែន"មិនមែនល្ងើបែរជាឃោសនា
ជួយពលករខ្មែរស្គាល់សាកលផ្សារ យួនចិនខ្លាំងក្លាចូលពេញស្រុកខ្មែរ។

លក់ព្រៃលក់ឈើលក់ដីលក់កោះ លក់ខ្សាច់លក់ខ្សោះលក់ប្រេងលក់រ៉ែ
លក់ខេត្តលក់ស្រុកលក់ភូមិឪម៉ែ លក់វត្តលក់ស្រែលក់ឡដុតខ្មោច។

លក់ទីប៉ាឆាលក់ផ្សារលក់បឹង លក់ដែកលក់ដឹងលក់ឆ្កែលក់ទោច
លក់ទន្លេធំលក់ជ្រាំអសោច លក់ត្នោតលក់ក្រូចសែនមានរាប់កោដិ។


សុទ្ធសាធ

&&&

3 comments:

Anonymous said...

សូមអរគុណច្រើនណាស់ដែលបាន ឲ្យខ្ញុំបន្សាបកំហឹងជាកំណាព្យនៅលើ "ខេស៊ី" នេះ!!!
សុទ្ធសាធ

Anonymous said...

Khmer people should use the words "Chaul Chhnam Khmer" not Sangkran.

What the hell is Sangkran?

Bun Rany looks like Khmauch Chhauv !!

Anonymous said...

And HS looks like Khmauch Chha’en.