Friday, 25 May 2018

គេមកជញ្ជ្រាំក្នុងស្រុកយើង យើងដេកលក់ម្តេចនឹងស្រួលទៅកើត?


Image may contain: 1 person, selfie
Ir Chhanna


ទឹកដីណាក៏ដោយ ប្រទេសណាក៏ដោយ អាប់អោន ឬបាត់បង់ ឬគង់វង់និងរីកចំរើនជឿនលឿន គឺវាអាស្រ័យលើអ្នកដែលរស់នៅលើទឹកដីនោះ ថាមានស្មារតីចេះថែរក្សាការពារទឹកដីនោះ និងចេះធ្វើវាអោយល្អដែរឬក៏អត់។ យើងជាមនុស្ស កុំអន់ជាងស្រម៉ោច។ គេមកជញ្ជ្រាំក្នុងស្រុកយើង យើងដេកលក់ម្តេចនឹងស្រួលទៅកើត? ចូរយើងធ្វើជាកូនចៅព្រះបាទជ័យវរ្ម័នទី៧ ចេះស្រលាញ់ ថែរក្សាការពារទឹកដី និងបញ្ចប់មេដឹកនាំផ្តាច់ការ បំរើបរទេសអោយបាន។

1 comment:

Anonymous said...

ខ្វែងគំនិតគ្នាជារឿងធម្មតា តិះដៀលវោហាដើម្បីកសាង
បំផ្លិតបំផ្លាញកូនខ្មែរចៀសវាង តិចខ្វះច្រើនជាងសំនៀងធម្មជាតិ!។

បណ្ឌិតខ្លាំងខ្សោយធំតូចសេសសល់ ផ្លាស់ប្ដូរយោបល់កុំខ្វល់ចង្អៀត
ស្រែកចុះឈ្លោះចុះទោះស្អែកឈ្លោះទៀត ខ្មែរមិនចោលម្សៀតខ្មែរស្រឡាញ់ខ្មែរ!។

កុំសំលាប់ខ្មែរដើម្បីជាតិគេ ដូច"សែន"រិះរេឥតមានវិលបែរ
អំណាចផ្ដាច់ការ"សែន"ភ្លេចដីស្រែ ស្លាប់ចុះពុកម៉ែ"សែន"ស្រង់ឈាមយួន!

ចិន-យួនពេញស្រុក"សែន"មិនរវល់ "សែន"ខំខ្វាយខ្វល់គិតតែពូជខ្លួន
កំទេចកំចាត់បក្សខ្មែរស្ងើចស្ងួន បំពេញចិត្តយួនដើម្បីអំណាច!!!

សុទ្ធសាធ