Khmer Circle: And guess what? Sanctions will only hurt the poorest first and foremost, so it's better for the Cambodian people to live with tyranny, national humiliation and foreign suzerainty for ever...
That's VC logic for you!
&&&
ដោយ សេក បណ្ឌិត
2018-06-28
rfa

ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោកបណ្ឌិត សុក ស៊ីផាន់ណា ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤។
Photo: RFA
របបក្រុងភ្នំពេញបានរៀបចំគណៈប្រតិភូមួយក្រុមទៅកាន់សហភាពអឺរ៉ុបដោយស្ងាត់ៗ ដើម្បីទៅបញ្ចុះបញ្ចូលសហភាពអឺរ៉ុប កុំឱ្យដកប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មពីកម្ពុជា។ មន្ត្រីនៃរបបលោក ហ៊ុន សែន អះអាងថា បេសកកម្មនេះមានគោលបំណងផ្ដល់នូវការបំភ្លឺជូនដល់មន្ត្រីជាន់ខ្ពស់សំខាន់ៗរបស់គណៈកម្មការអឺរ៉ុប ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាអឺរ៉ុប និងឥស្សរជនសំខាន់ៗដទៃទៀត អំពីអ្វីដែលបានកើតឡើងនៅកម្ពុជា ទាក់ទងនឹងបញ្ហានយោបាយ សិទ្ធិសេរីភាព និងដំណើរការបោះឆ្នោតជាដើម។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានចាត់តាំងឱ្យ លោក សុក ស៊ីផាណា ដែលជាទីប្រឹក្សានៃរបបរបស់លោក និងជាអ្នកជំនាញខាងការទូត ឱ្យដឹកនាំបេសកកម្មនេះ តាំងពីថ្ងៃទី១៨ មិថុនា មកម្ល៉េះ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១ កក្កដា ខាងមុខ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលទើបនឹងចេញផ្សាយនៅថ្ងៃទី២៨ មិថុនា ឱ្យដឹងថា គណៈប្រតិភូមួយក្រុមនេះនឹងដើរបញ្ចុះបញ្ចូលមន្ត្រីជាន់ខ្ពស់ និងឥស្សរជនសំខាន់ៗនៃសហភាពអឺរ៉ុប ដើម្បីកុំឱ្យដកប្រព័ន្ធអនុគ្រោះពន្ធ "ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ ឬហៅកាត់ថា អ៊ីប៊ីអេ” (Everything But Arms-EBAs) ពីកម្ពុជា។
នេះគឺជាការផ្លាស់ប្ដូរជំហរដ៏គួរឱ្យភ្ញាក់ផ្អើលនៃរបបលោក ហ៊ុន សែន នៅចំពោះមុខសហភាពអឺរ៉ុប ទាក់ទងនឹងការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មពីកម្ពុជា ដែលជាការដាក់សម្ពាធទៅលើរបបមួយនេះ ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ កាលពីពេលកន្លងទៅ មន្ត្រីនៃរបបលោក ហ៊ុន សែន ជាច្រើននាក់ បានលើកឡើងដោយសម្ដីក្រអឺតក្រទម និងជះកំហឹងទៅសហភាពអឺរ៉ុបថា វិធានការនេះជារឿងព្រៃផ្សៃ ធ្វើតាមតាមតែអំពើចិត្ត និងមិនផ្អែកលើមូលដ្ឋានច្បាប់អ្វីឱ្យបានច្បាស់លាស់ឡើយ ហើយអះអាងថា របបក្រុងភ្នំពេញនឹងប្រើប្រាស់គ្រប់មធ្យោបាយ និងសមត្ថភាពរបស់ខ្លួនក្នុងការថែរក្សាលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាឱ្យដំណើរការទៅមុខជាបន្តទៀត។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បណ្ឌិត មាស នី យល់ឃើញថា ការបញ្ជូនគណៈប្រតិភូទៅចរចាជាមួយសហភាពអឺរ៉ុបនេះ បង្ហាញថា របបក្រុងភ្នំពេញមានការព្រួយបារម្ភអំពីការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ លោកបន្តថា បើទោះជារបបក្រុងភ្នំពេញមានទំនោរ ឬមានចិនជាខ្នងបង្អែកក្តី ក៏របបនេះមិនអាចមិនខ្វល់ពីទណ្ឌកម្មរបស់សហភាពអឺរ៉ុបដែរ ព្រោះសហភាពអឺរ៉ុបជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ហើយអ្នកវិនិយោគចិនជាច្រើនដែលកំពុងបោះទុនរកស៊ីនៅស្រុកខ្មែរ ក៏អាចនឹងដកខ្លួនចេញវិញដែរ ប្រសិនបើសហភាពអឺរ៉ុបពិតជាសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាមែននោះ៖ «ការបញ្ជូនទៅនេះជាការបង្ហាញឱ្យឃើញពីការព្រួយបារម្ភរបស់រដ្ឋាភិបាលនៅពេលដែលសហភាពអឺរ៉ុបមានគម្រោងនឹងបញ្ជូនគណៈប្រតិភូរបស់ខ្លួនដើម្បីស្វែងរកពិតមកកម្ពុជាយើង ទោះបីជារដ្ឋាភិបាលមិនបាននិយាយឱ្យចំថា ខ្លួនមានការព្រួយបារម្ភក៏ដោយ។ កិច្ចការរបស់គណៈប្រតិភូខ្មែរទាំងអស់នោះបានជោគជ័យឬអត់ មិនអាស្រ័យលើសេចក្ដីប្រកាសរបស់រដ្ឋាភិបាលក្នុងពេលខាងមុខនោះទេ ប៉ុន្តែសំខាន់ទៅលើការប្រកាសរបស់ក្រុមគណៈប្រតិភូរបស់សហភាពអឺរ៉ុបដែលនឹងត្រូវមកកម្ពុជានៅដើមខែក្រោយនេះ»។
របបក្រុងភ្នំពេញមិនទាន់បង្ហាញពីលទ្ធផលនៃបេសកកម្មនេះនៅឡើយទេ ខណៈក្រុមប្រតិភូទាំងនោះកំពុងស្ថិតនៅសហភាពអឺរ៉ុបនៅឡើយ។ ទោះបីជាយ៉ាងណា របបក្រុងភ្នំពេញហាក់ដូចជា មិនបានបន្ទន់ឥរិយាបថ ឬធ្វើសម្បទានណាមួយដូចដែលសហភាពអឺរ៉ុបចង់បានឡើយ បើពិនិត្យមើលឯកសារជាទឡ្ហីករណ៍ដែលក្រុមប្រតិភូរបបនេះអះអាងថា បានដាក់ជូនឥស្សរជននៃសហភាពអឺរ៉ុបនោះ។
របបក្រុងភ្នំពេញនៅតែថ្លែងការពារខ្លួនថា ការចាប់ខ្លួនលោក កឹម សុខា ការរំលាយគណបក្សសង្គ្រោះជាតិ និងការបំបិទសំឡេងសារព័ត៌មានឯករាជ្យ ជាដើមនោះ សុទ្ធសឹងតែជាការអនុវត្តច្បាប់របស់កម្ពុជា ហើយរបបនេះបន្តវាយប្រហារថា របាយការណ៍របស់អ្នកជំនាញអង្គការសហប្រជាជាតិ អង្គការអន្តរជាតិខាងការងារ (ILO) និងសហភាពអឺរ៉ុបស្ដីពីបញ្ហាកម្ពុជានោះ ជារឿងមិនឆ្លុះបញ្ចាំងពីការពិត និងមើលមិនឃើញពី ការខិតខំធ្វើកំណែទម្រង់របស់របបមួយនេះក្នុងរយៈកាលកន្លងទៅ។ របបក្រុងភ្នំពេញអះអាងទៀតថា របាយការណ៍របស់ក្រុមអ្នកជំនាញអន្តរជាតិទាំងនោះ ជារបាយការណ៍លម្អៀង និងខ្វះការពិត ធ្វើឡើងតាមតែការចង់បានរបស់ក្រុមគណបក្សសង្គ្រោះជាតិ និងមើលមិនឃើញពីកំហុសរបស់គណបក្សប្រឆាំង ដែលប្រើភាសារើសអើងជាតិសាសន៍ ញុះញង់ បំបែកបំបាក់ និងចង់ផ្លាស់ប្ដូររបបដឹកនាំតាមមធ្យោបាយទុច្ចរិតនោះឡើយ។
សំខាន់ជាងនេះទៅទៀត របបមួយនេះថែមទាំងបានប្រើសម្ដីយ៉ាងគឃ្លើនដាក់សហភាពអឺរ៉ុបទៀតថា ការដកប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មនេះ ប្រាកដជានឹងធ្វើឱ្យពលរដ្ឋកម្ពុជារងគ្រោះ និងបង្អាក់ដំណើរការអភិវឌ្ឍរបស់ប្រទេស ក៏ប៉ុន្តែវាគ្មានផ្លូវផ្លាស់ប្ដូរឆន្ទៈនៃការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់របបក្រុងភ្នំពេញឡើយ។ មានតែចំណុចមួយប៉ុណ្ណោះ ដែលជាភាសាទន់ភ្លន់របស់ប្រតិភូនៃរបបក្រុងភ្នំពេញ គឺពួកគេស្នើឱ្យសហភាពអឺរ៉ុបបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនឱ្យមកតាមដានដំណើរការបោះឆ្នោតដ៏ចម្រូងចម្រាសនៅថ្ងៃទី២៩ កក្កដា ខាងមុខ ហើយសុំឱ្យសហគមន៍អន្តរជាតិកុំវិនិច្ឆ័យទុកជាមុនថា នេះជាការបោះឆ្នោតដែលមិនស្របតាមស្តង់ដារប្រជាធិបតេយ្យនោះ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ថ្លែងថា ការចរចាគ្នារឿងប្រព័ន្ធអនុគ្រោះពន្ធនេះ គឺជារឿងដ៏សំខាន់ ព្រោះវាប៉ះពាល់ដល់ចំណែកទីផ្សារលក់ផលិតផលរបស់កម្ពុជា។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងបន្ទន់ជំហរ ឬធ្វើសម្បទានឱ្យគ្នាទៅវិញទៅមក ដើម្បីឈានទៅរកដំណោះស្រាយសមស្របមួយ។ លោកអះអាងថា ខាងសហជីពមានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះគម្រោងដកប្រព័ន្ធអនុគ្រោះពន្ធនេះ ព្រោះវានឹងធ្វើឱ្យកម្ពុជាបាត់បង់ចំណែកទីផ្សារដ៏ធំជាងគេរបស់ខ្លួន។ ថ្នាក់ដឹកនាំសហជីពរូបនេះ អះអាងថា កម្ពុជាគឺជាអ្នកខាតបង់ច្រើនជាង ប្រសិនបើការចរចានេះមិនទទួលបានលទ្ធផល ហើយបើសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាមែននោះ៖ «កម្ពុជាអាចខាតបង់ចំណែកទីផ្សារ ឬលទ្ធភាពនៃការនាំចេញទៅអឺរ៉ុប ហើយខាងសហភាពអឺរ៉ុបគ្រាន់តែបាត់បង់ការធ្វើពាណិជ្ជកម្មមួយនៅក្នុងស្រុកយើង។ សហភាពអឺរ៉ុបមិនមានអ្វីត្រូវខាតបង់ច្រើនទេ គ្រាន់តែការជួយអភិវឌ្ឍ ឬពង្រឹងលទ្ធិប្រជាធិបតេយ្យនៅស្រុកយើងអត់បានលឿន។ គេជួយកម្ពុជាក្នុងគោលបំណងពង្រឹងប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ហើយបើដកប្រព័ន្ធអនុគ្រោះពន្ធនេះចេញ វាអាចបាត់បង់គោលជំហរ និងទស្សនៈរបស់ខ្លួន។ ដូច្នេះនេះជាលក្ខណៈសង្គមទូទៅទេ តែយើងគឺដោយផ្ទាល់តែម្ដង ដូចជា បាត់បង់ការងារ ឬចំណែកទីផ្សារជាដើម។ យើងខាតបង់ច្រើនជាងគេ»។
សហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញផលិតផលធំជាងគេបំផុតរបស់កម្ពុជា ហើយទំនិញទាំងនោះត្រូវបានផលិតឡើងដោយកម្មករប្រមាណ ៤០ម៉ឺននាក់។ ប្រសិនបើសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាមែននោះ កម្ពុជានឹងត្រូវជាប់កាតព្វកិច្ចពន្ធប្រមាណ ៧រយលានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ សម្រាប់ទំនិញនាំចេញទៅទីផ្សារអឺរ៉ុប។ អ្វីដែលសហភាពអឺរ៉ុបចង់បានដើម្បីបន្តប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជានោះ គឺការដោះលែងលោក កឹម សុខា និងការបើកឱ្យគណបក្សសង្គ្រោះជាតិអាចចូលរួមការបោះឆ្នោតឡើងវិញបាន។ តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបធ្លាប់បានប្រកាសរួចហើយថា មានតែការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានប៉ុណ្ណោះ ទើបជាលក្ខខណ្ឌចាំបាច់នៃនយោបាយពាណិជ្ជកម្ម និងជាមូលដ្ឋានច្បាប់ឈានទៅទទួលបានការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មពីសហភាពអឺរ៉ុប។ មកទល់នឹងពេលនេះ សហភាពអឺរ៉ុបបានកាត់ផ្ដាច់ជំនួយគាំទ្រដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងស្រុងរួចទៅហើយ៕
9 comments:
Holy macro! លោក ម្រាមដៃ ១១ JD from some law school in Philadelphia, USA? [not sure whether or not he finished the law school or passed a bar exam calling himself (បណ្ឌិត) PhD? ប្អូនថ្លៃ កញ្ញារិទ្ធ minister of information? Owned a bankrupt restaurant run my his mother in DC, and then took off to Cambodia, and then ended up a millionaire in Cambodia? Holy cow!!!
According to some, Sok Siphanna had channeled quit a bit of moneys from Cambodia to his friends and relatives back in the States before and even after his mother's death. How he can evade the U.S black list is another story. Back then, he appeared to have involved heavily in the timber/deforestation of Cambodia...He is more than a millionaire and has lots of connections to the Hun's dynasty. Yes 3:26 am, HOLY COW!!!
From rags to riches - Congrats!!!
https://www.youtube.com/watch?v=Y22tIJ6toPY
https://ki-media.blogspot.com/search?q=sok+siphanna
I agree with all comments about this 11 fingers blood sucker. This guy worked for CRS (hospital I) in Khao I Dang. He is a great talker/butt kisser for everything to get out to the U.S and now went back home to suck the blood. PHD from which Law school? Dr. kwes? I wish the world cut off all aids to Cambodia. The money goes to fill Hun Sen crews. Look at the poors!
Foreign aids go to Ah Kwak and his buddies pocket. They need to stop using the taxpayer money to supply the shithole goverment like that. Let China and Vietnam control ah Kwak.
Hun Sen is very nervous right now. Let's hope that the UN, EU and US finally wakes up and put an end to Hun Sen's abuses on his people. Please stop supporting this dictator. If you do, Cambodians will keep on suffering endlessly. You can not appease the dictator by giving him whatever he wants. Thanks to you, now he's super rich and supper powerful. With the billions of dollars you have been providing to him, the hard earned money from your own people, he has shared it with his ruthless generals in exchange for their supports and protections. EU, please stop supporting this ruthless dictator. Sanction is the only way to go, sanction is the only thing he can understand. China can not support him forever. Once sanctions are in place, China will see Hun Sen as a liability because many of the factories in Cambodia are owned by the Chinese companies.
Hun Sen has been abusing and killing Cambodians for more than 30 years. Please EU, stop supporting him. You have made him supper rich and super powerful already and now he can kill and abuse anyone he wants as he is above the law in Cambodia. Please wake up and stop this madness. Without you, he wouldn't be here today. PLEASE STOP NOW BEFORE IT'S TOO LATE!!! Please impose the sanctions and whatever means necessary to save Cambodia and Cambodans.
Ah Lork Dr. Begger is fooling again. Too many fat CPP millionairs drunk with the power and keep killing whoever speak up the truth.
It's the end of world of your CPP soon. The world will turn upside down.
Hun Sen will snoring under overpass in Hanoi.
"Dirty dozen" sounds like a Hollywood movie. I hope they turn it into a blockbuster movie full of gun fire actions. The title should be "Hun Sen and his dirty dozen generals". Warning, viewers discretion is strongly advised as this movie is super violence full of human abuses and killings by the main actor and his dirty dozen generals for more than 3o years.
Post a Comment