Friday, 27 July 2018

មុខ មនុស្សអាក្រក់ ដែលជាប់ក្នុងបញ្ជីខ្មៅ សហរដ្ឋអាមេរិក


Image may contain: 17 people, people smiling, text


២៧ កក្កដា ២០១៨

សូមមើលមុខ មនុស្សអាក្រក់ ដែលជាប់ក្នុងបញ្ជីខ្មៅ សហរដ្ឋអាមេរិក

ហ៊ុន សែន ក្រុមគ្រួសារ និងបក្ខពួកស្និទ្ធស្នាល ១៦ រូប នឹងទទួលទណ្ឌកម្ម ពីសហរដ្ឋអាមេរិក បន្ទាប់ពីច្បាប់ថ្មីមួយ ស្តីពីលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ត្រូវបានអនុម័ត ដោយសភាអាមេរិកាំង កាលពីថ្ងៃ ២៥ កក្កដា ២០១៨។ ទណ្ឌកម្មនោះ មានការហាមឃាត់មិនឲ្យសាម៉ីខ្លួនមកជាន់ដីសហរដ្ឋអាមេរិក ហើយការបង្កកទ្រព្យសម្បត្តិ ដែលបានយកទៅលាក់ទុក នៅសហរដ្ឋអាមេរិក។ ការបង្កកទ្រព្យសម្បត្តិរបស់ថ្នាក់ដឹកនាំពុកលួយ លួចជាតិទាំងនោះ អាចឈានទៅដល់ការរឹបអូសទ្រព្យសម្បត្តិ ដើម្បីយកមកប្រគល់សងប្រជារាស្ត្រខ្មែរវិញ។ ថ្នាក់ដឹកនាំ ដែលមានបញ្ជាក់ឈ្មោះក្នុងច្បាប់អាមេរិក ហើយដែលនឹងទទួលទណ្ឌកម្មនោះ គឺ ហ៊ុន សែន, ហ៊ុន ម៉ាណែត, ហ៊ុន ម៉ាណា, ស ខេង, ទា បាញ់, អូន ព័ន្ធមុន្នីរ័ត្ន, កើត រិទ្ធិ, ស៊ុន ចាន់ថុល, ប្រាក់ សុខុន, ឱម យ៉ិនទៀង, ប៉ុល សារឿន, នេត សាវឿន, គន់ គីម, សៅ សុខា, ហ៊ីង ប៊ុនហៀង, ជួន សុវណ្ណ និង សុខ ពុទ្ធិវុធ (កូនប្រសារ ហ៊ុន សែន)។

Sam Rainsy

No comments: