វិទ្យុអាស៊ីសេរី
2018-07-26
ទង់ជាតិរបស់សហរដ្ឋអាមេរិក
Photo: Wikipedia.org
រដ្ឋសភាសហរដ្ឋអាមេរិកបានអនុម័តសេចក្ដីព្រាងច្បាប់លេខ HR.5457 ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨ ហើយ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា (ម៉ោងនៅកម្ពុជា) ដែលត្រូវនឹងល្ងាចថ្ងៃទី២៥ នៅសហរដ្ឋអាមេរិក។ សេចក្ដីព្រាងច្បាប់នោះ បានដាក់ឈ្មោះលោក ហ៊ុន សែន និងបុគ្គលជិតស្និទ្ធនឹងលោកចំនួន ១៦នាក់ទៀត ចូលក្នុងបញ្ជីឈ្មោះបុគ្គលដែលត្រូវដាក់ទណ្ឌកម្ម ដោយសារបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។ បុគ្គលទាំង ១៦រូបនោះ រួមមាន៖ ១. លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ២. លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ
៣. លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៤. លោក កើត រិទ្ធិ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ៥. លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ៦. លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៧. លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាទីប្រឹក្សាលោក ហ៊ុន សែន ៨. លោក ប៉ុល សារឿន នាយឧត្ដមសេនីយ៍ផ្កាយមាស៤ និងជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ៩. លោក នេត សាវឿន នាយឧត្ដមសេនីយ៍ផ្កាយមាស៤ និងជាអគ្គស្នងការនគរបាលជាតិ ១០. លោក គន់ គីម នាយឧត្ដមសេនីយ៍ផ្កាយមាស៤ និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ ១១. លោក សៅ សុខា នាយឧត្ដមសេនីយ៍ផ្កាយមាស ៤ និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ១២. លោក ហ៊ីង ប៊ុនហៀង នាយឧត្ដមសេនីយ៍ផ្កាយមាស៤ និងជាអគ្គបញ្ជាការរងនៃទីបញ្ជាការដ្ឋានកងអង្គរក្សលោក ហ៊ុន សែន ១៣. លោក ជួន សុវណ្ណ នាយឧត្ដមសេនីយ៍ផ្កាយមាស៤ និងជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ១៤. លោក ហ៊ុន ម៉ាណែត ឧត្ដមសេនីយ៍ផ្កាយ៣ ដែលជាអគ្គមេបញ្ជាការរងកងទ័ពជើងគោក ជាមេបញ្ជាការរងកងអង្គរក្ស ជាមេបញ្ជាការកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ១៥. លោក សុខ ពុទ្ធិវុធ ដែលជាកូនប្រសារលោក ហ៊ុន សែន និងមានតំណែងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា ព្រមទាំងជាថៅកែក្រុមហ៊ុនធំៗមួយចំនួននៅកម្ពុជា និង១៦. កូនស្រីលោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា ដែលគ្រប់គ្រងអាជីវកម្មជាច្រើនវិស័យនៅកម្ពុជា។
អាស៊ីសេរីមិនទាន់អាចសុំប្រតិកម្មពីបុគ្គលទាំងអស់នោះបាននៅឡើយទេនៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ។
No comments:
Post a Comment