Saturday, 28 July 2018

Poets' Circle: សែនសំឡុត អ្នកហ្វេសប៊ួគ?


Image result for rebel pepper cartoons on Cambodia

***

សែនសំឡុត អ្នកហ្វេសប៊ួគ?

---

អ្នកហ្វេសប៊ួគខ្លាចឬក៏សែនភ័យ ចាញ់បរាជ័យនៅថ្ងៃបោះឆ្នោត?
សែនស្រែកក្អេងក្អាងបំភ្លៃបញ្ឆោត ឲ្យខ្មែរខ្លាចកោតញញើតសែនទៀត?

ក្នុងស្រុកក្រៅស្រុកខ្មែរដឹងខ្មែរយល់ ខ្មែរមិនរវល់ខ្លាចសែនគាបត្បៀត
សំឡុតបំភ័យសែនទេចោលម្សៀត ពូជខ្មែរសុទ្ធសាធខ្មែរធ្វើអីខុស?

មិនពេញចិត្តសែនខ្មែរឲ្យសែនចេញ តែសែនឯងវិញក្រាញដូចដុំអុស
សែនសួរខ្មែរវិញសែនធ្វើអីខុស? បង្កើតជម្លោះចោទខ្មែរក្បត់ជាតិ?

សែនជាដុំអុសខ្មែរនឹងអូសចេញ ចិនយួនពាសពេញខ្មែរមិនញញើត
យួរឆាប់វែងឆ្ងាយខ្មែររស់ពព្រើត ខ្មែរមិនសំឡុតតែខ្មែរសន្យា៕


សុទ្ធសាធ

***

No comments: