Friday, 10 August 2018

ខ្លាចណាស់ ពាក្យថា បដិវត្តន៍...


Image may contain: 2 people, text


បុរសម្នាក់នេះ ខ្លាចណាស់ ពាក្យថា បដិវត្តន៍ ប៉ុន្តែគាត់ភ្លេចខ្លួនថា គាត់ជាជនបដិវត្តន៍មួយរូបដែលបានចូលរួមផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់កាលពីឆ្នាំ១៩៧៩។ បើនិយាយដល់ចំនុចនេះ អ្នកគាំទ្រគណបក្សប្រជាជន អាចោទខ្ញុំថា គាំទ្ររបបខ្មែរក្រហម សំលាប់ខ្មែររង្គាល។

តែអ្វីដែលខ្ញុំចង់និយាយនោះគឹ លោក ហ៊ុន សែន ខ្លាចពាក្យបដិវត្តន៍ ដោយប្រឹងចោទគណបក្សសង្គ្រោះជាតិថាប៉ុនប៉ងធ្វើបដិវត្តន៍ ទាំងគ្មានភស្តុតាងអ្វីទាល់តែសោះ ក្នុងខណៈពេលគាត់ក៏ជាជនបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែរ។ ជាការពិត គាត់អាចថាគាត់ធ្វើត្រូវ ព្រោះរដ្ឋាភិបាលលោក ប៉ុល ពត បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

បើដូច្នេះ ខ្ញុំក៏អាចនិយាយបានថា គណបក្សសង្គ្រោះជាតិ និងអ្នកស្នេហាជាតិទាំងអស់ក៏គ្មានកំហុសដែរ ហើយរិតតែត្រឹមត្រូវជាងលោក ហ៊ុន សែន ទៅទៀត ព្រោះពួកយើង មិនបានធ្វើបដិវត្តន៍បង្ហូរឈាម តែយើងប្រឹងធ្វើការក្នុងនយោបាយនៅកម្ពុជាដោយថ្លៃថ្នូរ ព្រោះចង់អោយមានការផ្លាស់ប្តូរដោយសន្តិវិធីតាមរយៈការបោះឆ្នោតដ៏ត្រឹមត្រូវ ដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន រំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ដោយប្រើរបៀបដឹកនាំប្រទេសមិនខុសពីលោក ប៉ុល ពត នោះទេ។


Ir Channa

1 comment:

Anonymous said...

Ah Hun Sen looked really like Chor Luoch Morn Mrrn.