Tuesday, 14 August 2018

គណបក្ស​មួយ​ចំនួន ​ដែល​​ទទួល​​បាន​​សំឡេង​ឆ្នោត​​តិច ​ទាមទារ​​ឲ្យ​​បោះ​ឆ្នោត​​ឡើង​វិញ


សេក បណ្ឌិត
2018-08-12 
rfa
និមិត្ត​សញ្ញា​គណបក្ស​រស្មី​ខេមរា។
និមិត្ត​សញ្ញា​គណបក្ស​រស្មី​ខេមរា។
Screenshot



គណបក្ស​ទ​ទូល​បាន​សំឡេងឆ្នោត​តិច​មួយ​ចំនួន ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត បណ្ដោះអាសន្ន​នោះ​ទេ ហើយ​គ្រោង​ប្ដឹង​ទាមទារ​ឲ្យ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ។

អ្នកវិភាគ​យល់​ថា ការ​ទាមទារ​របស់​គណបក្ស​តូចៗ​ នេះ គឺជា​រឿង​អត់​ប្រយោជន៍ និង​គ្រាន់តែ​ចង់បាន​​ប្រជាប្រិយភាព​​​ខ្លួន​ឯង បន្ទាប់ពី​ចូលរួម​លម្អ​ការបោះឆ្នោត ដែល​គេ​បាន​ចាត់ទុកថា ជា​ការ​បោះឆ្នោត​ក្លែង​ក្លាយ​រួច​ហើយ។

គណបក្ស​ដែល​ទទួល​បាន​សំឡេងឆ្នោត​តិច​មួយ​ចំនួន បាន​បញ្ចេញ​ប្រតិកម្ម​ផ្សេងៗ ​គ្នា ​អំពី​លទ្ធផល​ឆ្នោត​​បណ្ដោះអាសន្ន ​ដែល​​ប្រកាស​​ដោយ​​គណៈកម្មាធិការ​​ជាតិ​​រៀបចំ​​ការ​បោះ​ឆ្នោត (គ.ជ.ប) កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា។



ប្រធាន​គណបក្ស​រស្មីខេមរា លោក ហែម ប្រសើរ មាន​ប្រសាសន៍​ថា គណបក្ស​លោក​នៅតែ​ប្រកាន់​ជំហរ​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​អាណត្តិ​ទី​៦ ​នេះ​​ដដែល ព្រោះ​លោក​មើល​ឃើញ​ថា ការ​បោះឆ្នោត​នេះ គ្មាន​សេរី និង​យុត្តិធម៌​​ត្រឹមត្រូវ បន្ទាប់​ពី​​ទទួល​​បាន​​សំឡេង​ឆ្នោត​​ជាង ៤​ពាន់​(៤.២១២) សំឡេង។ គណបក្ស​រស្មីខេមរា ប្រកាស​ថា នឹង​​ដាក់​​ពាក្យ​​ប្តឹង​​ទៅ​ គ.​ជ.ប និង​​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ដើម្បី​​ទាមទារ​​ឲ្យ​​បោះ​ឆ្នោត​​ឡើង​វិញ ដែល​​រៀបចំ​ឡើង​​ដោយ​អង្គការ​​សហប្រជាជាតិ​​ដូច​​ឆ្នាំ​១៩៩៣។ «»

រីឯ​អគ្គលេខាធិការ​រង និង​ជា​អ្នកនាំពាក្យ គណបក្ស​ខ្មែរ​សាធារណរដ្ឋ លោក ញ៉ែម អេន វិញ លើក​ឡើង​​ថា គណបក្ស​​របស់​​លោក​មា​ន​​ជំហរ​​មិន​​ច្បាស់លាស់​​នោះ​​ទេ ដោយ​​ត្រូវ​​រង់ចាំ​​មើល​​ជំហរ​​របស់​សហគមន៍​​អន្តរជាតិ។ គណបក្ស​​ខ្មែរ​​សាធារណរដ្ឋ ទទួល​​បាន​​សំឡេង​​គាំទ្រ​ជាង ៤​ម៉ឺន (៤១.៦៣១) សំឡេង។ «»

ទន្ទឹម​គ្នា​នេះ អគ្គលេខាធិការ​គណបក្ស​ខ្មែរ​ឈប់ក្រ លោក ស៊ិន វណ្ណារិទ្ធ លើកឡើង​ថា ថ្វីត្បិតតែ គណបក្ស​លោក​ចូលរួម​ប្រកួត​ការ​បោះឆ្នោត​នេះ ប៉ុន្តែ​គណបក្ស​លោក​បាន​ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​នេះ​ដាច់​ខាត់ ហើយ​ស្នើសុំ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ​ដែរ។ គណបក្ស​ខ្មែរ​ឈប់​ក្រ ទទួល​បាន​សំឡេង​ជាង ៥​​ម៉ឺន (៥៥.២៩៨) សំឡេង។ «»

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម ពី​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បាន​ទេ ​នៅ​​ថ្​ងៃ​ទី​១២ ខែ​សីហា ដោយ​​ទូរស័ព្ទ​ចូល​​ពុំ​​មាន​​អ្នក​​ទ​ទូល ប៉ុន្តែ​លោក​​សរសេរ​​បង្ហោះ​​នៅ​​លើ​​ទំព័រ ហ្វេសប៊ុក (Facebook) ថា គណបក្ស​យុវជន​កម្ពុជា នឹង​ធ្វើ​លិខិត​​ប្ដឹង ​គ.ជ.ប ដើម្បី​​រាប់​​សន្លឹក​ឆ្នោត​​ឡើង​វិញ ដោយសារ​​ថា ចំនួន​​លទ្ធផល​​បណ្ដោះ​អាសន្ន​​ចំនួន ​៣៩.៣៣៣​សំឡេង​​នេះ មិន​​ត្រឹមត្រូវ​​ទេ​ ​សម្រាប់​​គណបក្ស ​យុវជន​​កម្ពុជា​។ លោក​​បន្ត​​ថា ចំនួន​​អ្នក​គាំទ្រ​​គណបក្ស ​យុវជន​កម្ពុជា​​ពិត​​ប្រាកដ ​​គឺ​​មាន​​ចំនួន ៣៩.៤១៧​សំឡេង។

មិន​ខុសគ្នា​ប៉ុន្មាន​ទេ អនុប្រធាន​​គណបក្ស​ ឆន្ទៈខ្មែរ លោក ហ៊ីង យឿន ក៏​​មើល​​ឃើញ​​ថា លទ្ធផល​ការ​បោះ​ឆ្នោត​​បណ្ដោះអាសន្ន​​នេះ មាន​​ភាព​​មិន​​ប្រក្រតី​​មិន​​អាច​​ទទួល​យក​​បាន​​ដែរ ប៉ុន្តែ​​គណបក្ស លោក​​សម្រេច​​មិន​​ប្ដឹង​ផ្ដល់​​អ្វី​​ទាំង​អស់ ព្រោះ​ដោយសារ​​គណបក្ស​​ថ្មីថ្មោង។ លោក​​បញ្ជាក់​​ថា ភាព​មិន​​ប្រក្រតី​​ដែល​​លោក​​មើល​​ឃើញ​​នោះ គឺ​​ទិន្នន័យ​​អ្នក​​ទៅ​​បោះ​ឆ្នោត​​ត្រូវ​​បាន​​បំប៉ោង​​ច្រើន ព្រោះ​​ជាក់​ស្ដែង​​ចំនួន​​អ្នក​​ទៅ​​បោះ​ឆ្នោត​​ឆ្នាំ​២០១៨ ​នេះ មិន​​ស្មើ​នឹង​​ឆ្នាំ​២០១៣​ ផង ប៉ុន្តែ​​បែរ​ជា​​កើន​​ឡើង​ដល់​​ជាង ៨៣​​ភាគ​រយ​​ទៅ​វិញ។ គណបក្ស ​ឆន្ទៈ​​ខ្មែរ​ ទទួល​​បាន​​សំឡេង​ឆ្នោត​​ជាង ២១​ម៉ឺន​​​សំឡេង (២១២.៨៦៩) សំឡេង។ «»

គណបក្ស​ដែល​ទ​ទូល​បាន​សំឡេងឆ្នោត​តិច​មួយ​ចំនួន​ទៀត អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​បាន​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ដោយ​​គណបក្ស​​ខ្លះ​​បដិសេធ​​មិន​​ឆ្លើយ​តប និង​​គណបក្ស​​ខ្លះ​​ទៀត​​មិន​​ទទួល​​ទូរស័ព្ទ។ ប៉ុន្តែ​​យ៉ាង​ណា​​ក្តី​​គណបក្ស​នយោបាយ​​ទាំង ១៩​នេះ ដែល​​ចូលរួម​​ប្រកួត​​ប្រជែង​​ការ​បោះ​ឆ្នោត​​កន្លង​ទៅ ភាគ​ច្រើន​​សុទ្ធតែ​​វាយ​​តម្លៃ​​ថា ការ​​បោះ​ឆ្នោត​​នេះ គ្មាន​​សេរី និង​​យុត្តិធម៌​​ត្រឹម​ត្រូវ ប៉ុន្តែ​​ពួក​គេ នៅ​តែ​​ទ្រាំ​​បិទ​​ភ្នែក​​ទទួល​យក​​លទ្ធផល។

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ យល់ថា ការ​ទាមទារ​របស់​គណបក្ស​តូចៗ ​ទាំង​នេះ ជា​​រឿង​​អត់​​ប្រយោជន៍ ព្រោះ​​គណបក្ស​​ទាំង​នេះ បាន​​ដឹង​ជា​មុន​​រួច​ហើយ​​ថា ការ​​បោះ​ឆ្នោត​​នេះ គ្មាន​​ប្រជាធិបតេយ្យ​​ពេញលេញ​​ដោយសារ​តែ​ផាត់​​ចោល​​គណបក្ស ​សង្គ្រោះ​ជាតិ បិទ​​អង្គការ និង​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​ឯករាជ្យ​​ទាំង​​គ្មាន​​​ហេតុផល​​សមរម្យ។ កញ្ញា​​យល់​​ថា ការ​​ចេញ​​មក​​ឡាំប៉ា​​របស់​​គណបក្ស​​តូចៗ ​ទាំង​នេះ អាច​​គ្រាន់​តែ​​ចង់​បាន​​ប្រជាប្រិយភាព​​នយោបាយ​​ឡើង​វិញ ក្រោយ​​ពី​​បាន​ចូលរួម​​លម្អ​​ការ​បោះ​ឆ្នោត​​មួយ ​ដែល​​មជ្ឈដ្ឋាន​​ទូទៅ​​ចាត់​ទុក​ថា ជា​​ការ​​បោះ​ឆ្នោត​​បង្គ្រប់​​កិច្ច និង​​ក្លែងក្លាយ។ «»

លទ្ធផល​ឆ្នោត​បណ្ដោះអាសន្ន ដែល ​គ.ជ.ប ប្រកាស​ថ្ងៃ​ទី​១១ ខែ​​សីហា​នេះ បង្ហាញ​​ថា គណបក្ស​ ប្រជាជន​​កម្ពុជា ទទួល​​បាន​​សំឡេង​​ជាង ៤​លាន ៨៨​ម៉ឺន (៤.៨៨៩.១១៣) ដែល​​លើស​​ដាច់​​ឆ្ងាយ​​ពី​​គណបក្ស​​ប្រកួត​ប្រជែង​​ចំនួន ១៩​​ទៀត។

គ.ជ.ប ប្រកាស​​ថា គ្រប់​​គណបក្ស​​នយោបាយ​ ដែល​បាន​​ឈរ​​ឈ្មោះ​​នៅ​​ក្នុង​​ការ​បោះ​ឆ្នោត​​កន្លង​​ទៅ​​នេះ អាច​​ប្ដឹង​​តវ៉ា​​អំពី​​លទ្ធផល​​មួយ​ផ្នែក ឬ​​លទ្ធផល​​ទាំង​អស់​​នៃ​​ការ​បោះ​ឆ្នោត ទៅ​​គណៈកម្មាធិការ​ជាតិ​​រៀបចំ​​ការ​បោះ​ឆ្នោត ឬ​​ទៅ​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក្នុង​​រយៈ​ពេល ៧២​​ម៉ោង​​យ៉ាង​​យូរ បន្ទាប់​ពី​​ការ​​ប្រកាស​​លទ្ធផល​​បណ្ដោះ​អាសន្ន​​នេះ។

អ្នកនាំពាក្យ​ គ.ជ.ប ​លោក ហង្ស ពុទ្ធា បញ្ជាក់​​ថា ប្រសិន​បើ​​គ្មាន​​ការ​​ប្តឹង​​តវ៉ា​​ទេ គឺ ​គ.ជ.ប នឹង​​យក​​លទ្ធផល​​បណ្ដោះអាសន្ន​​នេះ​ ទៅ​​ប្រកាស​​ជា​​លទ្ធផល​​ផ្លូវការ​​នៅ​​ថ្ងៃ​​ទី​១៥ ខែ​​សីហា​តែ​ម្ដង ដើម្បី​​ផ្ដល់​​ពេល​​វេលា​​ឲ្យ​​គណបក្ស​​របស់​​លោក ហ៊ុន សែន បង្កើត​​រដ្ឋាភិបាល​​ថ្មី​​នៅ​​ដើម​ខែ​​កញ្ញា​​ខាង​​មុខ​​នេះ៕

2 comments:

Anonymous said...

Kanapak Shit,

The right thing to do was not to participate in the election.

If your party is strong enough to be a threat to the SEE PEE PEE, Yuon and Ah Kwack will dissolve your party. Why are you so dumb ?

Complain Kror Mor Sreng Ey Kor Kmean Ney Deh Ah Leu Keu!!

Anonymous said...

The culture of SOM TEH SOK must end if Khmer people want to see Cambodia in the future.