Wednesday 8 August 2018

ខ្ជាក់ចេញមកហើយ ពិបាកលេបទៅវិញ!


Image may contain: text
Image may contain: text


០៨ សីហា ២០១៨ / 08 August 2018

ខ្ជាក់ចេញមកហើយ ពិបាកលេបទៅវិញ!

ស្អែកៗនេះ គណបក្សប្រជាជនកម្ពុជា (គ ៨៥) នឹងបដិសេធឯកសារទាំងអស់នេះ ដែលខ្លួនបានបញ្ចេញ ក្រោយពីថ្ងៃបោះឆ្នោតភ្លាម ដែលអះអាងថា ខ្លួនបានឈ្នះកៅអីរដ្ឋសភាទាំងអស់ គឺ ១២៥ លើ ១២៥។ តែដោយសារត្រូវគេចំអកឲ្យខ្លាំងពេក ហើយត្រូវគេចោទថា លួចមិនទំនង លោក ហ៊ុន សែន បានបញ្ជាឲ្យ គ.ជ.ប. ប្រឌិតតួលេខថ្មី ហើយលៃលកធ្វើយ៉ាងដូចម្តេចឲ្យគណបក្សតូចៗខ្លះ ទទួលបាន ៤-៥ កៅអី កុំឲ្យអាក្រក់មើលពេក។ ទោះជាយ៉ាងណាក៏ដោយ ការកែចុះកែឡើងនេះ គឺជាការបំភ្លៃឆន្ទៈប្រជារាស្ត្រទាំងស្រុង ពីព្រោះពលរដ្ឋដែលបានទៅចូលរួមបោះឆ្នោត មិនដល់ ៤០ ភាគរយផង ហើយមួយចំនួនធំ បានខ្វែងចោលគណបក្សទាំង ២០ ដែលមានឈ្មោះលើសន្លឹកឆ្នោត។

SR


No comments: