Saturday, 25 August 2018

គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថា ការ​បណ្ដេញ​មន្ត្រី​កំពូលៗ​ចេញពី​បក្ស​ដោយសារ​ពួកគេ​គ្មាន​វិន័យ


Khmer Circle

Is this a sudden discovery?! Sihanouk and his poor choice over leadership of Funcinpec [Rannaridd, his own son and allegedly, French professor of politics!] is the main factor behind the collapse of democratic opposition and the cause of patriotic forces in the country. Millions had blindly followed the royalist party as their saviour after years of strife and foreign-imposed puppet rule only to have their hopes and aspirations deliberately and studiously ruined by a clique of royal scoundrels and hangers-on around them. Yet, as preposterous and corrupt as these now sacked officials are, they are in fact no worse than the man who has been sheltering them thus far... 


$$$

ថន ថារ៉ូ
2018-08-24  
rfa
ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ព្រះរាជ​បុត្រា​ច្បង​របស់​ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ។
ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ព្រះរាជ​បុត្រា​ច្បង​របស់​ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ។
Screenshot



គណបក្ស​ហ៊្វុនស៊ិនប៉ិច​អះអាង​ថា ការ​បណ្ដេញ​អតីតមន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន ចេញ​ពី​គណបក្ស​នោះ ជា​ការ​សម្រេច​ព្រះទ័យ​របស់​ប្រធាន​ស្តីទី​គណបក្ស ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែល​ផ្នែក​មួយ​នៃ​កំណែទម្រង់​ផ្ទៃក្នុង​បក្ស។ អតីត​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជឿ​ថា គណបក្ស​នេះ​គ្មាន​ថ្ងៃ​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ឡើយ ដរាបណា​នៅតែ​ធ្វើ​នយោបាយ​កំដរ​បក្ស​កាន់​អំណាច​នោះ។

អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ណុប សុធារិទ្ធិ អះអាង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៤ សីហា​ថា ការ​បណ្ដេញ​អតីត​មន្ត្រី​ជាន់ខ្ពស់ ៤​រូប ចេញ​ពី​គណបក្ស​នេះ គឺ​ដោយសារ​ពួកគេ​គ្មាន​វិន័យ និង​បាន​ប្រព្រឹត្ត​កំហុស​នៅ​ក្នុង​បក្ស៖ «ជា​ការ​ឈ្វេងយល់​របស់​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ចំពោះ​បុគ្គល​ដែល​ធ្វើ​ខុស​គ្មាន​វិន័យ​នៅ​ក្នុង​បក្ស»។



អតីត​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ៤ រូប រួមមាន លោក យូ ហុកគ្រី លោក ប៉ោ ប៊ុនស្រ៊ឺ លោក ញ៉េប ប៊ុនជិន និង​លោក វ៉ាន់ សុផាន់ណា ត្រូវ​បាន​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បណ្ដេញ​ចេញពី​បក្ស​កាល​ពី​ថ្ងៃ​ទី​២០ សីហា គឺ​ក្រោយ​ពេល ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​ចេញ​លិខិត​បញ្ចប់​មុខតំណែង អនុប្រធាន​គណបក្ស និង​មុខតំណែង​ផ្សេងៗ​ទៀត​នៅ​ក្នុង​បក្ស ដោយ​កំណត់​ឱ្យ​អតីត​អនុប្រធាន​បក្ស​ទាំង ៣ ទៅ​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​ព្រឹទ្ធាចារ្យ​គណបក្ស​វិញ តែ​អ្នក​ទាំង ៣ មិន​សុខចិត្ត និង​បាន​ប្រកាស​លា​ឈប់​ពីមុខ​តំណែង​សមាជិក​ក្រុមប្រឹក្សា​ព្រឹទ្ធាចារ្យ ដោយ​សុំ​ធ្វើ​ត្រឹម​សមាជិក​ធម្មតា​វិញ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អតីតមន្ត្រី​ជាន់ខ្ពស់​ហ៊្វុនស៊ិនប៉ិច​ទាំង ៤ រូប ដើម្បី​ឆ្លើយតប​នឹង​ការ​ចោទប្រកាន់​របស់​គណបក្ស​បាន​ឡើយ នៅ​ថ្ងៃ​ទី២៤ សីហា ដោយ​មិន​មាន​លេខ​ទូរស័ព្ទ​ទាក់ទង និង​ខ្លះ​ទៀត​មិន​លើក​ទូរស័ព្ទ។ ក៏ប៉ុន្តែ​អតីត​អនុប្រធាន​គណបក្ស​លោក ញ៉េប ប៊ុនជិន បាន​ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី២៣ សីហា ថា ការ​បណ្តេញ​ពួក​លោក​ចេញពី​បក្ស​នេះ ធ្វើឡើង​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់ និង​ខុស​លក្ខន្តិកៈ​របស់​គណបក្ស។ លោក​ចាត់ទុកថា នេះ​ជា​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពួក​លោក​ដែល​ជា​អ្នកមាន​ភក្ដីភាព និង​មាន​អតីតភាព​រាប់​សិប​ឆ្នាំ​ជាមួយ​គណបក្ស។

អតីត​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែល​បាន​ដើរ​ចេញពី​គណបក្ស​នេះ​ប្រមាណ ១០​ឆ្នាំ​ទៅ​ហើយ​នោះ ថ្លែង​ថា លោក​មិន​គាំទ្រ​ចំពោះ​ការ​បញ្ចប់​មុខតំណែង និង​សមាជិកភាព​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​ទាំង ៤ រូប​នោះ​ឡើយ។ លោក​ថា​ពួកគេ​ជា​អ្នក​ដែល​បាន​តស៊ូ​បម្រើ​គណបក្ស​នេះ​ជា​យូរ​មក​ហើយ ហើយ​ជា​អ្នកមាន​ភក្ដីភាព​ជាមួយ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទៀត​ផង។ លោក​ថា​អ្នក​ដែល​គ្មាន​វិន័យ និង​មិន​ស្មោះត្រង់​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ពិតប្រាកដ​នោះ គឺ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ជា​ប្រធាន​គណបក្ស​ទៅវិញ​ទេ ព្រោះ​ទ្រង់​បម្រើ​នយោបាយ​ឱ្យ​លោក ហ៊ុន សែន រហូត​មក៖ «គាំទ្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​តាំងពី​ឆ្នាំ ១៩៨០​មក ហើយ​មិន​គួរ​មក​ចោទ​ពេល​នេះ​ថា ពួកគាត់​មិន​ស្មោះស្ម័គ្រ ចិត្ត​មិន​ត្រង់។ មេ​បក្ស​ហ៊្វុនស៊ិនប៉ិច​ហ្នឹង​ទេ ដែល​ចិត្ត​មិន​ត្រង់​នោះ ព្រោះ​អែប​សម្ដេច ហ៊ុន សែន រហូត។ រឿង​ហ្នឹង​វា​អ៊ីចឹង​តើ ក្បាលម៉ាស៊ីន​ទៅ​ហើយ អ្នក​ក្រោម​ប្រាកដជា​ទៅតាម»។

លោក​បន្ថែម​ថា ការតែងតាំង​បុត្រា​របស់​ទ្រង់​ឱ្យ​កាន់​តំណែង​ជា​ប្រធាន​ស្តីទី​គណបក្ស​នោះ ក៏​ជា​ការ​ធ្វើ​ខុស​លក្ខន្តិកៈ​បក្ស​ផង​ដែរ ព្រោះ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ មិនមែន​ជា​សមាជិក​គណបក្ស ហើយ​ក៏​គ្មាន​អតីតភាព​ជាមួយ​គណបក្ស​ផង​ដែរ ផ្ទុយទៅវិញ ប្រធាន​ស្ដីទី​គណបក្ស​គួរតែ​ជ្រើសរើស​ចេញពី​ក្នុងចំណោម​អនុប្រធាន​ទាំង ៣​រូប មិនមែន​ជា​ការ​បញ្ចប់​មុខតំណែង​ពួកគេ ហើយ​រហូត​ដល់​បណ្ដេញ​ពួកគេ​ចេញពី​បក្ស​បែប​នេះ​ឡើយ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បាន​យាង​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ។ អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ណុប សុធារិទ្ធិ បញ្ជាក់​ថា គណបក្ស​របស់​លោក​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​បង្កើត “​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​” របស់​លោក ហ៊ុន សែន ដោយ​យល់ថា នេះ​ជា​យន្តការ​ដែល​គណបក្ស​អាច​ចូលរួម​ជួយ​តម្រង់​ទិស​របប​ក្រុងភ្នំពេញ​ចំពោះ​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន។ លោក​ជឿ​ថា ក្រោម​ការដឹកនាំ​របស់​ទ្រង់ ចក្រាវុឌ្ឍ គណបក្ស​ហ៊្វុនស៊ិនប៉ិច​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ឡើង​វិញ។

ទោះជា​យ៉ាងណា លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ជឿជាក់​ថា ការ​ចូលរួម​នេះ គឺ​ដើម្បី​គ្រាន់តែ​ទទួល​បាន​តំណែង​ពី​លោក ហ៊ុន សែន ប៉ុណ្ណោះ។ លោក​សង្កត់ធ្ងន់​ថា គណបក្ស​រាជានិយម​នេះ​គ្មាន​អនាគត​ឡើយ ដរាបណា​នៅតែ​ធ្វើ​នយោបាយ​បម្រើ​ឱ្យ​គណបក្ស​កាន់អំណាច​របស់​លោក ហ៊ុន សែន បែប​នេះ​នោះ៕

1 comment:

Anonymous said...

សីហនុជាអាទិ!

យកឈ្នះយកចាញ់ទោះសំលាប់ខ្មែរ ស្លាប់ចុះឲ្យតែអញឈ្នះអញឆ្នើម
ខួរក្បាលផ្ដិតផ្ដល់ចិនយួនផ្ដួចផ្ដើម អស្ចារ្យសម្បើមសីហនុជាអាទិ។

អ្នកចេះអ្នកល្ងង់ប្រឹងស៊ីប្រឹងសូក ទល់មុខក្រោមតុបែរជាល្អស្អាត
ពេលទ្រាំមិនបានបង្កើតប៉ុលពត សំឡាប់រាលត្បាតហៅវាលពិឃាត!

វាលពិឃាត១វាលពិឃាត២ ខ្មែររស់ញាំញីចិនយួនរាតត្បាត
សំលាប់រាប់លានគ្មានសល់ព្រោងព្រាត ខ្មែរនៅចោលម្សៀតឲ្យសែនសំលាប់។

បណ្ដិតសេសសល់ក្មេងចាស់តូចធំ នឹកឡើងចង់យំស្លាប់ទៅគួរគាប់
ចិនយួនមុតមាំខ្មែរសែនអភ័ព្វ នេះឬទំលាប់ចរិតពូជខ្មែរ???

សុទ្ធសាធ