
២៨ សីហា ២០១៨ / 28 August 2018 - Release of all political prisoners (*)
ខ្ញុំ សម រង្ស៊ី សូមអបអរសាទរ ការដោះលែងអ្នកទោសនយោបាយទាំងអស់ ថ្ងៃនេះ មានទាំងមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ជាង១០ នាក់ផងដែរ។ ខ្ញុំសូមគោរពចំពោះវីរភាព របស់មន្ត្រី និងសកម្មជន នៃគណបក្សសង្គ្រោះជាតិ ទាំងអស់នោះ ដែលបានបង្ហាញភាពក្លាហាន ភាពអត់ធ្មត់ និងភាពស្មោះត្រង់ របស់ពួកគាត់ ចំពោះគណបក្សសង្គ្រោះជាតិ និងចំពោះប្រជារាស្ត្រខ្មែរទាំងមូលដែលទាមទារឲ្យបញ្ចប់របបផ្តាច់ការ សព្វថ្ងៃ។
ខ្ញុំដឹងច្បាស់ថាលោក កឹម សុខា ក៏នឹងត្រូវលោក ហ៊ុន សែន បង្ខំចិត្តដោះលែង ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ក្រោមសម្ពាធអន្តរជាតិ ដែលបានដាក់កាលបរិច្ឆេទឲ្យលោក ហ៊ុន សែន ដោះលែង អ្នកទោសនយោបាយទាំងអស់ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
សូមបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ កុំចាញ់ការសម្លុត និងកុំជឿការភូតភរ របស់ ហ៊ុន សែន ដែលកំពុងតែទាល់ច្រកក្រោមសម្ពាធអន្តរជាតិ។
ក្រោយពីខ្ញុំបានបញ្ជាក់កាន់តែខ្លាំងថា ហ៊ុន សែន កំពុងតែចុះញ៉មក្រោមសម្ពាធអន្តរជាតិ យើងឃើញថា ហ៊ុន សែន នេះត្រូវបង្ខំចិត្ត ដោះលែងអ្នកទោសនយោបាយទាំងអស់ កាន់តែឆាប់ យ៉ាងជាក់ស្តែង។ ដូច្នេះ អ្នកទោសនយោបាយទាំងអស់ មិនចាំបាច់សុំទោស ហ៊ុន សែន ឡើយ គឺ ហ៊ុន សែន ទេ ដែលត្រូវសុំទោសពួកគាត់ ពីព្រោះជនផ្តាច់ការនេះ បានចាប់ពួកគាត់ ដោយអយុត្តិធម៌ ពីដើមទី។
ខ្ញូំសូមបញ្ជាក់ថែមទៀតថា ការដោះលែងអ្នកទោសនយោបាយទាំងអស់ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ គ្រាន់តែជាលក្ខខណ្ឌទីមួយទេ ដែល ហ៊ុន សែន ត្រូវបំពេញ ក្រោមសម្ពាធអន្តរជាតិ។ លក្ខខណ្ឌ ដែល ហ៊ុន សែន ត្រូវបំពេញជាបន្តបន្ទាប់ថែមទៀតមានដូចតទៅ ៖
១- យល់ព្រមឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ
២- អនុញ្ញាតិឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ១១៨ រូប មានសិទ្ធិធ្វើសកម្មភាពនយោបាយពេញលេញដូចមុន
៣- ទម្លាក់ចោលការចោទប្រកាន់ទាំងអស់ មកលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ ព្រមទាំងមន្ត្រីសង្គមស៊ីវិល និងអ្នកសារព័ត៌មានទាំងអស់
៤- ប្រគល់សងតំណែងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យទៅសកម្មជន គណបក្សសង្គ្រោះជាតិ ជាង ៥ ពាន់នាក់ ដែលបានជាប់ឆ្នោត ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ខែមិថុនា ២០១៧
៥- រៀបចំការបោះឆ្នោត ព្រឹទ្ធសភា និង រដ្ឋសភា ឡើងវិញ។
(*) I, Sam Rainsy, welcome the ongoing release of all political prisoners, starting with more than CNRP officials and activists. CNRP president Kem Sokha also will be shortly released because Hun Sen, under international pressure, has to meet a deadline.
Fellow compatriots, don't believe Hun Sen's lies and don't let him bully you. He is actually cornered under unprecedented international pressure.
The more loudly I say that Hun Sen is giving in to international pressure the faster he releases political prisoners. Therefore, political prisoners do not need to ask Hun Sen forgiveness, it is Hun Sen who must ask political prisoners forgiveness for having arrested them in the first place.
I can specify that the immediate release of all political prisoners without conditions is only the first condition that Hun Sen must fulfill under international pressure. The other conditions to be met subsequently are:
1- Re-instatement of the CNRP.
2- Restoration of the rights of 118 CNRP officials to conduct political activities as before Hun Sen’s crackdown.
3- Dropping of all judicial charges against all CNRP leaders and activists and all members of the civil society and the media.
4- Restitution to CNRP activists their over 5,000 commune councillor positions they won at the June 2017.
5- Organisation of new Senate and National Assembly elections to replace the previous ones that will be declared invalid.
SR
2 comments:
We should put the person (Ah Kwack Hun Sen) who released these political prisoners in jail because these persons did not do anything wrong.
It is time for Khmer people to fight back against this worst Khmer traitor Hun Sen. Releasing the innocent people from jail is not enough and not right. Putting Ah Kwack Hun Sen in jail is the right thing to do.
Sounds like Meach sovanara sooner or later going to jump ship. So much of master degree in political science and between right and wrongs down in the drain.how could this guy praise hun sen and his children for what they did to him ,blatantly thrown him in jail?.And now he wants to reconcile with this traitor and work with his children. Good luck ,but you are not going to get it.........
Post a Comment