Monday 6 August 2018

សូមឆ្លើយទៅលាក ហ៊ុន សែន / Sam Rainsy’s response to Hun Sen


Image may contain: 6 people, people standing and suit

០៦ សីហា ២០១៨ / 06 August 2018

សូមឆ្លើយទៅលាក ហ៊ុន សែន / Sam Rainsy’s response to Hun Sen


“លោក ហ៊ុន សែន មិនបានយល់ព្រមធ្វើតាមសំណើរបស់ខ្ញុំទេ ហើយនៅតែទទូចឲ្យទៅស្បថវិញ ដែលជាវិធីមួយឃ្លាតឆ្ងាយពីវិទ្យាសាស្ត្រ និងបច្ចេកទេសជាក់ស្តែង។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានយល់ព្រមទៅស្បថជាមួយគាត់ តែសូមឲ្យរាប់មុន ស្បថក្រោយ។”


ថ្ងៃនេះ លោក ហ៊ុន សែន បានបបួលខ្ញុំស្បថដាក់ជីវិត ពីរឿងដែលខ្ញុំបានលើកឡើងថា ការបោះឆ្នោត ថ្ងៃ ២៩ កក្កដា កន្លងទៅនេះ ជាការបោះឆ្នោតក្លែងក្លាយ ហើយតួលេខ ដែលគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប. បានបង្ហាញនោះ គឺជាតួលេខភូតកុហកទាំងស្រុង ជាពិសេស តួលេខអ្នកចូលរួមបោះឆ្នោត មិនដល់ ៥០ ភាគរយផង លើចំនួនអ្នកមានសិទ្ធិបោះឆ្នោត មិនមែន ៨២ ភាគរយ ដូចគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប. បានអះអាងនោះទេ។

រឿងនេះ ធ្វើឲ្យខ្ញុំនឹកដល់លទ្ធផល ការបោះឆ្នោតជាតិឆ្នាំ ២០១៣ ដែលពេលនោះលោក ហ៊ុន សែន ក៏បានបបួលខ្ញុំស្បថដាក់ជីវិតដូចគ្នាអញ្ចឹងដែរ ពីព្រោះខ្ញុំក៏បានលើកឡើងដែរពេលនោះថា គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប. បានលួចបន្លំសន្លឹកឆ្នោតយ៉ាងសន្ធឹកសន្ធាប់ ឲ្យទៅគណបក្សកាន់អំណាច ដែលជាការបំភ្លៃឆន្ទៈប្រជារាស្ត្រទាំងស្រុង។ ពេលនោះ ខ្ញុំបានឆ្លើយទៅលោក ហ៊ុន សែន វិញថា សូមឲ្យគាត់ មានគំនិតចាស់ទុំ និងជឿនលឿនបន្តិចទៅ។ បើចង់ដឹងការពិតយ៉ាងឆាប់រហ័ស ដោយគ្មាននរណាប្រកែកបាន សូមឲ្យរាប់សន្លឹកឆ្នោតឡើងវិញទូទាំងប្រទេស ហើយអនុញ្ញាតិឲ្យមានអ្នកសង្កេតការណ៍ឯករាជ្យ ជាតិ និងអន្តរជាតិ ចូលរួមរាប់ទាំងអស់គ្នា។ លោក ហ៊ុន សែន មិនបានយល់ព្រមធ្វើតាមសំណើរបស់ខ្ញុំទេ ហើយនៅតែទទូចឲ្យទៅស្បថវិញ ដែលជាវិធីមួយឃ្លាតឆ្ងាយពីវិទ្យាសាស្ត្រ និងបច្ចេកទេសជាក់ស្តែង។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានយល់ព្រមទៅស្បថជាមួយគាត់ តែសូមឲ្យរាប់មុន ស្បថក្រោយ។



សម្រាប់លទ្ធផលការបោះឆ្នោតឆ្នាំ ២០១៨ នេះ ខ្ញុំសូមឆ្លើយដូចកាលពីឆ្នាំ ២០១៣ អញ្ចឹងដែរ គឺ រាប់មុន ស្បថក្រោយ។ តែលើកនេះ គណបក្សសង្គ្រោះជាតិ មិនបានចូលរួមក្នុងការបោះឆ្នោតក្លែងក្លាយទេ ហើយតួលេខដែលគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប. ភូតភរខ្លាំងជាងគេ គឺអត្រាអ្នកចូលរួមបោះឆ្នោត ដែលត្រូវបានគេបំប៉ោងគួរឲ្យអស់សំណើច។ ដូច្នេះ ខ្ញុំសូមស្នើឲ្យមានវិទ្យាស្ថានស្ទង់មតិមួយ ដែលមានលក្ខណៈអន្តរជាតិ និងឯករាជ្យ (ដូចវិទ្យាស្ថានអ៊ីស្រាអែល-អង់គ្លេស ឈ្មោះ Shaviv Strategy and Campaigns ដែលគណបក្សប្រជាជនកម្ពុជា បានប្រើឲ្យធ្វើការស្ទង់មតិ នៅកម្ពុជា ក្នុងឆ្នាំ ២០១៦-២០១៧) សូមឲ្យវិទ្យាស្ថានបែបនេះ មកស្ទង់មតិភ្លាមឥឡូវនេះ នៅកម្ពុជា ដើម្បីសួរប្រជាពលរដ្ឋផ្ទាល់ ហើយវាស់វែងអត្រាពិតប្រាកដ អ្នកដែលបានចូលរួមបោះឆ្នោត ថ្ងៃ ២៩ កក្កដា ២០១៨ ដោយធ្វើតាមជំនាញវិទ្យាសាស្ត្រ ក្នុងការស្ទង់មតិ។

ម្យ៉ាងវិញទៀត សូមគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប. កុំបំផ្លាញចោលសន្លឹកឆ្នោត ដែលប្រមូលបាននៅតាមការិយាល័យបោះឆ្នោត ទូទាំងប្រទេស ដើម្បីយកមកពិនិត្យ និងរាប់ឡើងវិញទាំងអស់គ្នា ក្នុងគោលបំណងឃើញឲ្យច្បាស់ថា សន្លឹកឆ្នោតមោឃៈ ដែលប្រជាពលរដ្ឋខ្វែងចោល មានចំនួនប៉ុន្មានភាគរយ ហើយសន្លឹកឆ្នោត ដែលគេអះអាងថាជាសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពជា តើមានលក្ខណៈជឿជាក់បាន ឬក៏ក្លែងបន្លំ។ ពេលពិនិត្យ និងរាប់សន្លឹកឆ្នោតឡើងវិញបែបនេះ ខ្ញុំសូមអំពាវនាវឲ្យអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ច្រើនកុះករ មកចូលរួមផងដែរ ក្នុងនោះមានទាំងអ្នកសង្កេតការណ៍ មកពីចលនាសង្គ្រោះជាតិផងដែរ។

សម រង្សុី

1 comment:

Anonymous said...

With Ah Thork Teap Hun Sen, only Khmer blood can take him down.

Khmer people should start a nationwide peaceful demonstration demanding Ah Kwack to restore Khmer people right.

We must start our struggle from this right principal and see what will happen. Ah Kwack Hun Sen will fall after he killed hundreds of Khmer protesters.

The time to sacrifice our life to save Cambodia from Yuon and its slave Hun Sen is up.

The time to do is now !!