
២៤ តុលា ២០១៨ / 24 October 2018
មុននឹងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ ១៩៩១ មានការឈ្លោះប្រកែកគ្នាយ៉ាងតានតឹង រវាងភាគីខ្មែរទាំង ៤ ដឹកនាំដោយ សម្តេចព្រះនរោត្តម សីហនុ, សឺន សាន, ខៀវ សំផន និង ហ៊ុន សែន។ ពេលនោះ អ្នកកាសែតអន្តរជាតិមួយរូប បានសួរទៅសម្តេចព្រះនរោត្តម សីហនុ ថា ៖ "ហេតុអ្វីបានជាព្រះអង្គសហការជាមួយលោក ខៀវ សំផន ដែលជាមេខ្មែរក្រហម ហើយជាឃាតករ? ហេតុអ្វីព្រះអង្គមិនសហការជាមួយលោក ហ៊ុន សែន វិញ ដែលមានកងទ័ពវៀតណាមនៅពីក្រោយ ដើម្បីប្រឆាំងពួកខ្មែរក្រហម?"។ សម្តេចព្រះនរោត្តម សីហនុ បានឆ្លើយទៅអ្នកកាសែតនោះ ថា ៖ "ខៀវ សំផន ជាឃាតករមែន តែមិនមែនជាជនក្បត់ជាតិទេ។ ឯ ហ៊ុន សែន វិញ ជាឃាតករផង ហើយជាជនក្បត់ជាតិផង។"
Sam Rainsy
No comments:
Post a Comment