ដោយ មួង ណារ៉េត
2018-10-13
rfa

អ្នកស្រី មូរ សុខហួរ ក្នុងវេទិកាវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៤។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានប្ដូរឥរិយាបថដោយអនុញ្ញាតឲ្យមន្ត្រីសហរដ្ឋអាមេរិក ចាប់ផ្ដើមរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួន និងស្លាប់នៅប្រទេសកម្ពុជាកាលពីក្នុងពេលសង្គ្រាម។
លោក ហ៊ុន សែន ប្រកាសព្រមឲ្យបើកប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិក ដែលលោក ហ៊ុន សែន ថា ជាការឆ្លើយតបទៅនឹងសំណូមពររបស់មន្រ្តីអាមេរិកពីររូបនៅរដ្ឋ Washington State។
ការប្ដូរឥរិយាបថរបស់លោក ហ៊ុន សែន បែបនេះ ត្រូវបានមន្រ្តីសិទ្ធិមនុស្សអន្តរជាតិរិះគន់ថា លោក ហ៊ុន សែន កំពុងតែយកសាកសពទាហានអាមេរិក មកធ្វើជាល្បែងនយោបាយ ដើម្បីជួយបិទបាំងបញ្ហារបស់មន្រ្តីអាមេរិកពីររូប ដែលកំពុងរងរិះគន់រឿងជួយប្រថាប់ត្រាការបោះឆ្នោតក្លែងក្លាយនៅកម្ពុជា។
Audio link:
No comments:
Post a Comment