Saturday, 27 October 2018

របប​លោក ហ៊ុន សែន ព្រមាន​ដក​ខ្លួន​ចេញពី ​IPU ក្រោយ​ស្ថាប័ន​នេះ​ថ្កោល​ទោស​រឿង​រំលោភ​សិទ្ធិ


មនុស្ស​ និង​ប្រជាធិបតេយ្យ
ដោយ មួង ណារ៉េត
2018-10-27
rfa
គណៈកម្មាធិការ​សិទ្ធិមនុស្ស នៃ​សហភាពអន្តរសភា IPU ជជែកដេញដោលបញ្ហា​រំលោភសិទ្ធិមនុស្ស ក្នុងមហាសន្និបាត កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨។
គណៈកម្មាធិការ​សិទ្ធិមនុស្ស នៃ​សហភាពអន្តរសភា IPU ជជែកដេញដោលបញ្ហា​រំលោភសិទ្ធិមនុស្ស ក្នុងមហាសន្និបាត កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨។
 រូបថតពីហ្វេសប៊ុករបស់​សហភាព​អន្តរសភា



របប​លោក ហ៊ុន សែន ព្រមាន​ដក​ខ្លួន ចេញ​ពី​សហភាព​អន្តរ​សភា (IPU) ក្រោយ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ថ្កោល​ទោស រឿង​រំលោភ​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ។

ការិយាល័យ​អ្នក​នាំ​ពាក្យ​របប​លោក ហ៊ុន សែន ចេញ​សេចក្ដី​បំភ្លឺ​មួយ កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា ដោយ​អះអាង​ថា របប​នេះ រក្សា​សិទ្ធិ​ពេញ​លេញ និង​គ្រប់​ពេលវេលា ក្នុង​កិច្ច​ដក​បេក្ខភាព​របស់​ខ្លួន ចេញ​ពី​អង្គការ​អន្តរជាតិ​មួយ​នេះ ឬ​អង្គការ​អន្តរជាតិ​ដទៃ​ទៀត ប្រសិនបើ​របប​នេះ​ យល់ឃើញ​ថា​មាន​ការ​ឈ្លានពាន ឬ ជ្រៀតជ្រែក​ធ្ងន់ធ្ងរ​ ទៅលើ​ដែន​អធិបតេយ្យ​ និងផលប្រយោជន៍​របស់​របប​សព្វ​ថ្ងៃ។



សារ​ព្រមាន​របស់​របប​ក្រុង​ភ្នំពេញ​នេះ ធ្វើ​ឡើង​ក្រោយ​របប​លោក ហ៊ុន សែន មិន​ទទួល​ជោគជ័យ ក្នុង​ការ​បញ្ចុះបញ្ចូល​សហភាព​អន្តរ​សភា ឲ្យ​ព្រម​ទទួលយក​ស្ថានភាព​បច្ចុប្បន្ន​របស់​កម្ពុជា។

សហភាព​​អន្តរ​សភា IPU ក្រោយ​ការ​​បិទ​បញ្ចប់​​មហាសន្និបាត​​លើក​ទី​១៣៩ របស់​ខ្លួន កាល​ពី​ថ្ងៃទី១៨ ខែ​តុលា បាន​ចេញ​សេចក្តីសម្រេច​ ថ្កោលទោស​របប​លោក លោក ហ៊ុន សែន ​ដោយសារ​តែ​ការ​រំលោភ​យ៉ាង​កម្រោល ទៅលើ​សិទ្ធិ​របស់​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ។ មិនតែប៉ុណ្ណោះ ស្ថាប័ន​អន្តរជាតិ​នេះ រក​ឃើញ​ថា សិទ្ធិ​​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ​បង្កើត​​អង្គការ​​សមាគម និង​សិទ្ធិ​ជួបជុំ​គ្នា ​ដើម្បី​​តវ៉ា​​ដោយ​​សន្តិវិធី ក៏​ត្រូវ​​បាន​​រំលោភ​បំពាន​ខ្លាំងក្លា​ផង​ដែរ​ ក្រោយ​របប​នេះ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ និង​ហាម​ឃាត់​សិទ្ធិ​នយោបាយ មន្រ្តី​បក្ស​ប្រឆាំង មុន​រៀបចំ​ការ​បោះឆ្នោត​ដែល​គ្មាន​គូ​ប្រជែង​ពិត​ប្រាកដ។ សហភាព​​អន្តរ​សភា ទាមទារ​ឲ្យ​របប​នេះ ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ៕

1 comment:

សុទ្ធ សាធ said...

Only time will tell...but can Cambodia and the Khmer people afford it to see the destruction of Cambodia and her people?