Khmer Circle: A 'Win-Win' leadership it has been, but for whose interests and benefits exactly?!
$$$
ដោយ សន ចាន់រដ្ឋា
2018-11-01

អ្នកវិភាគឯករាជ បណ្ឌិត ឡៅ ម៉ុងហៃ (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
Photo: RFA
មេដឹកនាំរបបក្រុងភ្នំពេញ ប្រកាសគ្រោងប្រារព្ធបុណ្យឆ្លងឆ្នាំបីថ្ងៃ បីយប់ នៅវិមានឈ្នះឈ្នះ ដើម្បីអបអរខួបលើកទី២០ នៃការបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា ដែលលោកអះអាងដោយខ្លួនឯងថា ការបញ្ចប់សង្គ្រាមនេះដោយសារតែនយោបាយឈ្នះៗរបស់លោក។ ប៉ុន្តែអ្នកវិភាគថា ការទាញយកគុណសម្បត្តិតែម្នាក់ឯងរបស់ លោក ហ៊ុន សែននេះផ្ទុយពីការពិត។
អ្នកវិភាគឯករាជ្យលើកឡើងថា ការបញ្ចប់សង្គ្រាមស៊ីវិលរវាងកងទ័ពខ្មែរក្រហម និងកងទ័ពនៃសម័យរដ្ឋកម្ពុជា មិនមែនដោយសារគោលនយោបាយឈ្នះៗរបស់លោក ហ៊ុន សែន ទាំងស្រុងនោះទេ។ គោលនយោបាយឈ្នះៗរបស់លោក ហ៊ុន សែន ដែលអង្គការអន្តរជាតិចាត់ទុកថាជាមេដឹកនាំផ្ដាច់ការនោះ គឺផ្ទុយពីគោលការណ៍សីលធម៌។
អ្នកវិភាគឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថាគោលនយោបាយឈ្នះៗដែលរបបក្រុងភ្នំពេញកំពុងតែសម្ញែងនៅចំពោះមុខមហាជននេះ គឺគ្រាន់តែជាការរួមចំណែកមួយតែប៉ុណ្ណោះ។ លោកថាសង្គ្រាមស៊ីវិលនៅកម្ពុជាបញ្ចប់ទៅបាន គឺមានការចូលរួមយ៉ាងសំខាន់ពីអ៊ុនតាក់ (UNTAC) និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖ «គោលនយោបាយឈ្នះៗ របស់គាត់ហ្នឹងហៅថាជា ទឹកចុងក្រោយទេ ទឹកសំខាន់ៗនោះគឺយើងបានបោះឆ្នោត ហើយយើងបានរដ្ឋាភិបាលស្របច្បាប់ ហើយមានការគាំទ្រពីប្រទេសជាច្រើនលើពិភពលោក គេជួយកសាងយើងអញ្ចឹងទៅ។ ជាពិសេសគឺការទទួលស្គាល់ និងជួយជ្រោមជ្រែង ហើយប្រទេសហត្ថលេខីផ្ដាច់ជំនួយទៅខ្មែរក្រហម។ ម្លោះហើយ ខ្មែរក្រហម ថ្ងៃណាមួយគង់តែរប៉ាត់រប៉ាយទៅទេ អស់ចាស់ៗទៅ បើជាភាសាអង់គ្លេសគេហៅថា Finishing Touch (ទឹកចុងក្រោយ)»។
បណ្ឌិត ឡៅ ម៉ុងហៃ រិះគន់ថា គោលនយោបាយឈ្នះៗរបស់លោក ហ៊ុន សែន ផ្ទុយទៅនឹង គោលការណ៍សីលធម៌ ដោយសារតែគោលនយោបាយនេះ បានបំភ្លេចចោលនូវទោសកំហុសរបស់ក្រុមមួយដែលបានសម្លាប់ពលរដ្ឋខ្មែរយ៉ាងរង្គាលក្នុងសម័យខ្មែរក្រហម ដែលគួរតែដាក់ទោស។
កាលពីថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ តំណាងប្រទេសចំនួន ១៩ បានចូលរួមក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដែលកាលណោះកម្ពុជាបានបែងចែកជាបួនក្រុម រួមមាន ភាគីរដ្ឋកម្ពុជា ភាគីហ៊្វុនស៊ិនប៉ិច ភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន និងភាគីខ្មែរក្រហម។
លោក ហ៊ុន សែន កាលពីថ្ងៃទី៣១ ខែតុលា បានប្រកាសរៀបចំពិធីរម្លឹកខួប ២០ ឆ្នាំនៃនយោបាយឈ្នះៗរបស់លោក ចំនួនបីថ្ងៃ បីយប់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ។
លោក ហ៊ុន សែន បានអះអាងប្រាប់កម្មករជាងប្រាំមួយពាន់នាក់ ទាំងទឹកមុខញញឹមថា ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានេះ គឺដោយសារតែគោលនយោបាយឈ្នះៗរបស់លោកនេះ ទើបនាំឱ្យកម្ពុជាមានសន្តិភាព និងឯកភាពជាតិ ដែលនាំឱ្យមានការអភិវឌ្ឍ៖ «ជាខួបលើកទី២០ នៃថ្ងៃដែលយើងបញ្ចប់សង្គ្រាមតាមនយោបាយឈ្នះៗ នយោបាយឈ្នះៗនោះហើយ ដែលធ្វើឱ្យប្រទេសកម្ពុជារបស់យើង ទទួលបានសន្តិភាព និងការឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ តាមរយៈសន្តិភាពដែលយើងរកបានដោយលំបាក ដែលនាំមកនូវការអភិវឌ្ឍ ទាំងសេដ្ឋកិច្ច សង្គម ការកាត់បន្ថយភាពក្រីក្រ និងប្រជាជនមិនស្លាប់ទៀតទេ ដោយសារសង្គ្រាម ប៉ុន្តែបែរមកស្លាប់ដោយសារបញ្ហាចរាចរណ៍ទៅវិញ»។
កាលពីឆ្នាំ១៩៩០ លោក ហ៊ុន សែន បានផ្ដួចផ្ដើមនូវគោលនយោបាយឈ្នះៗ ដើម្បីអូសទាញកងទ័ពខ្មែរក្រហម ឱ្យចុះចូលជាមួយកងទ័ពនៃរដ្ឋាភិបាលនៃរដ្ឋកម្ពុជាដើម្បីបញ្ចប់សង្គ្រាមស៊ីវិល។
ប៉ុន្តែសង្គ្រាមស៊ីវិលបានបញ្ចប់ក្រោយពេលកងទ័ពខ្មែរក្រហមយល់ព្រមធ្វើសមាហរណកម្មជាមួយកងទ័ពរាជរដ្ឋាភិបាល កាលពីឆ្នាំ១៩៩៨៕
1 comment:
Hun Sen's Win Win policy = Hun Sen's Nguyen Nguyen policy
WIN WIN = NGUYEN NGUYEN
Therefore, Cambodia will be the second Kampuchea Krom in the near future thanks to this Yuon's puppet Hun Sen.
How many Khmer people did Hun Sen kill in order to prove to Vietnam that he will be a faithful servant before Vietnam put him in power to replace Penn Sovann?
Ah Norouk Hun Sen was never afraid to do anything to Khmer people and Cambodia to please his master Yuon to hold on to power.
93 Years Old Woman
Post a Comment