Khmer Circle:
The Khmers are like palm trees; cut one down and it's no more. The Vietnamese are like bamboo groves; the more you try to clear them the more they sprout and grow...
The only thing worth noting is that in the last 40 years of CPP Hanoi-installed rule, there has not even been any real attempt to clear the bamboo which is threatening to turn the indigenous Khmers into a minority witnessed by their brethren in Kampuchea Krom or much of Southern Vietnam today.
What's worse, the same regime has not once pleaded with its Vietnamese counterpart on behalf of the Khmer Krom over their plight under Vietnamese rule.
&&&
ដោយ មាន ឫទ្ធិ
2018-11-28
rfa

នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) (ស្ដាំ) ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នាទីក្រុងហាណូយ កាលពីថ្ងៃទី២៦ វិច្ឆិកា ២០១៨។
រូបភាពក្រសួងការបរទេសកម្ពុជា
នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក ( Nguyen Xuan Phuc ) ប្រាប់ទៅប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ឲ្យបន្តធ្វើការងារឲ្យបានកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានកម្ពុជាខ្លួនឯង ជុំវិញរឿងចម្រូងចម្រាសនៃការបំឡាស់ទីលំនៅផ្ទះបណ្ដែតទឹករបស់អនិកជនវៀតណាម ដែលកំពុងរស់នៅលើផ្ទៃបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឲ្យពួកគេមកតាំងទីលំនៅលើដីគោកវិញ ឲ្យបានដូចតាមអ្វីដែលលោក ហ៊ុន សែន បានដាក់ចេញ។ នាយករដ្ឋមន្ត្រីវៀតណាម ថ្លែងយ៉ាងដូច្នេះ ក្នុងជំនួបទ្វេភាគីមួយ ជាមួយលោក ប្រាក់ សុខុន កាលពីថ្ងៃទី២៦ វិច្ឆិកា ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃរបស់លោក ប្រាក់ សុខុន ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម។
ទស្សនកិច្ចផ្លូវការរបស់លោក ប្រាក់ សុខុន ទៅកាន់ប្រទេសវៀតណាមនៅពេលនេះ កើតមានឡើងស្របពេលដែលទំនាក់ទំនងផ្អែមល្ហែមចាក់ទឹកមិនលិចរវាងកម្ពុជា និងវៀតណាម កំពុងស្ថិតក្នុងស្ថានភាពស្រពិចស្រពិល និងសង្ស័យថា អាចនឹងរងការប្រេះឆា ខណៈដែលរបបក្រុងភ្នំពេញ កំពុងតែបង្កើនទំនោរផ្អៀងកាន់តែខ្លាំងឡើងៗ ទៅរកមហាអំណាចចិន ដែលកំពុងមានជម្លោះជាមួយប្រទេសវៀតណាម និងស្របពេលដែលមានព័ត៌មានអំពីលទ្ធភាពដែលកម្ពុជាអាចអនុញ្ញាតឲ្យចិនសាងសង់មូលដ្ឋានកងទ័ពជើងទឹកនៅខេត្តកោះកុង។ ក្រសួងការបរទេសកម្ពុជា ធ្លាប់ឲ្យដឹងថា ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីមធ្យោបាយនានា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី លើបញ្ហាផ្សេងៗ ដែលមានប្រយោជន៍ដល់ប្រទេសទាំងពីរ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម (Vietnam News Agency - VNA) រាយការណ៍ជាភាសាអង់គ្លេស កាលពីថ្ងៃទី២៧ វិច្ឆិកា ឲ្យដឹងថា ជាកិច្ចឆ្លើយតប លោក ប្រាក់ សុខុន បានធានាអះអាងប្រាប់ទៅនាយករដ្ឋមន្ត្រីវៀតណាមវិញថា អាជ្ញាធរខេត្តរបស់កម្ពុជា មានគម្រោងសាងសង់លំនៅឋានថ្មី សម្រាប់ផ្ដល់ដល់អាណិកជនវៀតណាម ដែលនឹងត្រូវរើទីលំនៅទៅនៅទីគោកវិញទាំងនោះ ដោយលោកបង្ហាញការជឿជាក់ថា ភាគីទាំងពីរ នឹងអាចសម្រេចបាននូវដំណោះស្រាយសមស្របមួយនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ លោក ប្រាក់ សុខុន ក៏បានសន្យាជាមួយភាគីវៀតណាមថា នឹងធ្វើការងារឲ្យបានកាន់តែជិតស្និទ្ធជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម ផ្អែកលើសមិទ្ធផលកាលពីពេលអតីតកាលរវាងប្រទេសទាំងពីរ។ លោក ប្រាក់ សុខុន បានពន្យល់ប្រាប់ទៅភាគីវៀតណាមវិញថា លោកតែងតែផ្ដោតអាទិភាព ទៅលើការអភិវឌ្ឍ ភាពជាអ្នកជិតខាងក្នុងនាមជាមិត្តល្អ កិច្ចសហប្រតិបត្តិការប្រកបដោយភាពទូលំទូលាយ និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក បានស្នើក្រសួងការបរទេសកម្ពុជា និងវៀតណាម ឲ្យបន្តពិនិត្យមើលឡើងវិញនូវរាល់កិច្ចព្រមព្រៀងកម្រិតខ្ពស់នានា និងធ្វើការកែលម្អឡើងវិញនូវចំណុចខ្វះខាតមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម វិនិយោគ ដឹកជញ្ជូន កសិរុក្ខកម្ម ការបណ្តុះបណ្តាល និងការអប់រំ។ នាយករដ្ឋមន្ត្រីវៀតណាម ក៏មានបំណងចង់ឲ្យកម្ពុជា និងវៀតណាម រួមគ្នាប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤០ នៅថ្ងៃទី៧ មករា ដែលវៀតណាមបានលើកទ័ពចូលលុកលុយកម្ពុជា តែក្រោយមកត្រូវប្រទេសទាំងពីរហៅថាជា «ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍» ដើម្បីជាការឆ្លុះបញ្ចាំងពីសាមគ្គីភាពជ្រាលជ្រៅ និងលើកកម្ពស់ការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ អំពីសារៈសំខាន់នៃប្រវត្តិសាស្ត្រនេះ៕
7 comments:
Nah, I disagree. KR killed 2 million out of 7, and yet today, there are 16 million Cambodians.
Why the forwarded date? Why?
It is stupid to bad mouth other people and country, for example Theary Seng bad mouthed USA for illegally bombing Cambodia. Then USA will not want to be friend with Cambodia.
The bombing was legal. It was requested by both Sihanouk and Lon Nol to bomb the North Vietnamese. That's why they never protested on the United Nations' forum.
It's stupid to blame France for the loss of Khmer Krom. France will not want to be friend. France took it from Vietnam, therefore, France returned it to Vietnam. Beside France knew one day Vietnam will be very powerful, they wish not to make a permanent enemy to Vietnam.
If you want it back, then be smart, be strong. Fight for it.
WAKE UP IS NOT ENOUGH. A stupid person remains stupid, whether sleeping or waking. You want to change, you need to make friend with smart people and learn from them instead of pissing them off.
4:53 am, you appear to be very smart, how many times do you choke your chicken, I mean on a daily basis? Take care now, you hear?
4:53am, is it you below on TS's FB page?
Sophak Diamond គ្មានប្រយោជន៍ត្រូវនិយាយពីយួនទេ!អាសមរង្ស៊ីលួចជួបយួនឆ្នាំ2006ម្តេចមិននិយាយតើវាទៅជួបសាច់ការស្អីខ្លះ?
Post a Comment