Sunday, 16 December 2018

លោក គង់ គាំ ថា នឹង​មាន​មន្ត្រី​​បក្ស​ប្រឆាំង​​ដាក់​លិខិត​ស្នើ​ដើម្បី​មាន​សិទ្ធិ​ធ្វើ​នយោបាយ​​វិញ



Khmer Circle: Remember Ung Hout? The man chosen by Hun Sen to lead the breakaway Funcinpec faction?

Remember Hun Sen, Heng Samrin, Chea Sim... the men chosen by Hanoi to lead the breakaway KR faction?


$$$

ដោយ ហេង រស្មី
2018-12-13
rfa

អតីត​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី​២៤ នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។
អតីត​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី​២៤ នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។
Photo: RFA



អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង ដែល​ងាក​ទៅ​គាំទ្រ​គណបក្ស​កាន់អំណាច​វិញ​អះអាង​ថា យ៉ាងហោចណាស់​ក៏​មាន​មន្ត្រី​បក្ស​សង្គ្រោះជាតិ ១០​នាក់ មាន​គម្រោង​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​បើកផ្លូវ​អោយ​ពួកគេ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។ ក្នុង​ចំណោម​មន្ត្រី​ទាំងនោះ​ក៏​មាន​មន្ត្រី​ជាន់ខ្ពស់​ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី ផង​ដែរ។

លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លោក​នឹង​កូនប្រុស​របស់​លោក​ម្នាក់​ទៀត​ឈ្មោះ គង់ បូរ៉ា អតីត​សមាជិកសភា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ និង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ បានសម្រេច​រួចហើយ​ថា នឹង​ដើរ​ចេញពី​គណបក្សប្រឆាំង​ដែល​លោក​ធ្លាប់​គាំទ្រ​តាំងពី​ឆ្នាំ​១៩៩៣​មក។ លោក​និង​កូនប្រុស​របស់​លោក​នឹង​សុំ​លោក ហ៊ុន សែន ឲ្យ​លោក​ធ្វើ​នយោបាយ​ឡើងវិញ។



លោក គង់ គាំ មាន​កូន​ប្រុស​បី​នាក់ ដែល​សុទ្ធ​សឹង​ជា​អ្នកនយោបាយ។ ក៏​ប៉ុន្តែ​ក្នុងចំណោម​កូនប្រុស​ទាំង​បី មានតែ​លោក គង់ សភា ទេ​ដែល​នៅតែ​បង្ហាញ​ការ​គាំទ្រ​របស់​លោក​ចំពោះ​គណបក្សប្រឆាំង។ នេះ បើ​តាម​សារ​ចុងក្រោយ​ដែល​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​ម្ចាស់​គណនី​ត្រូវ​គេ​ជឿ​ថា ជា​របស់​លោក គង់ សភា។

លោក គង់ គាំ ធ្លាប់​ធ្វើ​ប្រធាន​គណបក្ស សម រង្ស៊ី អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ។ លោក គង់ គាំ បាន​អះអាង​ថា យ៉ាងតិច​មាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ប្រមាណ ១០​ផ្សេងទៀត តែ​លោក​មិន​បាន​បញ្ជាក់​ឈ្មោះ ដែល​ថា គ្រោង​នឹង​ចាកចេញ​ជា​បន្ត​បន្ទាប់ពី​គណបក្សប្រឆាំង។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ព្យាយាម​ទប់ស្កាត់​ម្តង​ហើយៗ​ទៀត​ថា អ្នក​ដែល​សរសេរ​លិខិត​ស្នើសុំ​លើកលែងទោស​មានន័យថា​ជា​ជន​ក្បត់​បក្ស។

អតីត​សមាជិកសភា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ បូរ៉ា មិន​អាច​ស្នើសុំ​ដើម្បី​សេចក្ដី​អត្ថាធិប្បាយ​បានទេ​ដោយ​ទូរស័ព្ទ​របស់​លោក​មិន​មាន​អ្នកទទួល។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក អេង ឆៃអ៊ាង បាន​បញ្ជាក់​ថា បើ​អ្នកនយោបាយ​ធ្វើ​អ្វី​ក្បត់​ឆន្ទៈ​រាស្ត្រ​មានន័យថា ជីវិត​នយោបាយ​របស់​ពួកគេ​នឹង​បញ្ចប់៖ «សម្រាប់​យើង​ជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បើ​យើង​ដើរ​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ​គឺ​យើង​មិន​ត្រូវ​គាំទ្រ​នូវ​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន​ទេ»។

រដ្ឋសភា​ឯក​បក្ស​របស់​របប ហ៊ុន សែន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣ ធ្នូ បាន​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​បាយ​ដើម្បី​បើកផ្លូវ​អោយ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ចំនួន ១១៨​នាក់​អាច​ធ្វើ​នយោបាយ​ឡើងវិញ។

ខ្លឹមសារ​នៃ​មាត្រា​៤៥​ថ្មី (ស្ទួន​មួយ) នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​ទើប​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​ឯក​បក្ស​នោះ​បាន​ចែងថា៖ «បុគ្គល​ណា​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ដោយ​តុលាការ ត្រូវ​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​សកម្ម ភាព​ណា មួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណា​បាន​ឡើយ»។

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន បាន​អូសទាញ​មន្ត្រី​គណបក្ស​ណា​ដែល​គោរព​តាម​សាលដីកា​របស់​តុលាការ​កំពូល ហើយ​លោក​នឹង​ស្នើសុំ​ការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​តែ​លោក​ក៏​គំរាម​ថា អ្នក​ដែល​ផ្ទុយ​ពី​នេះ​នឹង​ត្រូវ​ជាប់ពន្ធនាគារ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ បាន​លើក​ឡើង​ថា អ្នកនយោបាយ​មិន​បាន​រៀន​សូត្រ​ពី​ភាព​ខ្ទេចខ្ទាំ​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បន្ទាប់ពី​ឱន​ក្បាល​ចុះចូល​ជាមួយ​របប​ក្រុងភ្នំពេញ។

លោក​ក៏​និយាយ​ថា គម្រោង​ចាកចេញ​របស់​មន្ត្រី​ទាំងនោះ មិនបាន​ជះ​ឥទ្ធិពល​ដល់​គណបក្ស​សង្គ្រោះជាតិ​ទេ ដោយសារតែ​គណបក្ស​នេះ​នៅ​តែ​មាន​កម្លាំង​គាំទ្រ​នៅ​រឹងមាំ៕

3 comments:

Anonymous said...

Cheap fuckers. Last year Sam Rainsy asked them to stay in prison to defy Hun Sen's fake pardon, they refused and also apologized to Hun Sen.

Now, they quickly jumped to Hun Sen's latest cheap offer to return to politics under Hun Sen's scheme. They defy Sam Rainsy's call to boycott Hun Sen's scheme.

Only when Hun Sen pardons and reinstate Sam Rainsy as the true and only leader of CNRP then the offer is legit. Everything else is fake and cheap, devised to split CNRP.

Cheap fuckers, do not fall for Hun Sen's cheap tricks.

Anonymous said...

After all these years of struggles for democracy, this prick sells his conscience to akwak hun sen and for what?. Only himself knows but he betrays his conscience and the will of people who have supported, believed in him

Anonymous said...

Khmer people are so sick to see Kanha Leukeu Kem MonoShittia's face and to hear her irritating voice. Kem MonoShittia, her sister, and Yem Torl Panha Rith should put their egos below Cambodia's interest and stop creating conflicts between Sam Rainsy and Kem Sokha's supporters.

They have inadvertently served Ah Prett Hun Sen and his master Yuon.

Ah Ong Ya Kong Korm and his sons became a piece of shit after they have responded favorably to Ah Prett Hun Sen's appeal for the CNRP's MPs to beg for pardon from him.

Kem Shittia, her crazy sister, and Ah Leukeu Yem Torl Panharith should get out of the CNRP or must be forced out of the CNRP. Changrai Nass these 3 assholes.