Poets' Circle... 'អាវស្រីពណ៍លឿង...'
'អាវស្រីពណ៍លឿង...'
អាវស្រីពណ៍លឿងបង់,ក,ក្រមា ព្រះពុទ្ធសាសនា,តា,យាយ,ពុកម៉ែ
ភូមិចាស់ក្រុងថ្មី,អ្វីៗប្តូរប្រែ អូរ,បឹង,ថ្លុក,ស្រែ,ខ្មែរ"សែន"វេទនា។
កំណាព្យចំរៀងព្រាងព្រួចលួចគិត រឿងខុសមិនពិត,ពិតមិនវាចា
ជាតិគេជិះជាន់បំភាន់វាសនា ជនជាតិខេមរាកន"សែន"សប្បាយ។
អាវស្រីពណ៍លឿងបង់,ក,ក្រមា ខ្មែរសែនខ្លោចផ្សា"សែន"ក្រៃរីករាយ
បំរើជាតិគេពីជិតពីឆ្ងាយ រលត់រលាយជាតិខ្មែរខ្ញុំគេ។
សល់តែក្រមាសាសនាព្រះពុទ្ធ ទាំងភ័យស្លក់ស្លុតទ្រុឌទ្រោមរិះរេ
ពេលណាត្រូវស្លាប់ឬច្រៀងបំពេ សូមគុណព្រះមេស្រោចស្រង់ព្រលឹង៕
សុទ្ធ សាធ
***
1 comment:
***The following should read:
ខ្មែរ["សែន"]វេទនា
កន["សែន"]សប្បាយ
ផ្សា["សែន"]ក្រៃរីករាយ
សូមអរគុណ!
Post a Comment