
បណ្ឌិតគិតជាតិ
បណ្ឌិតគិតជាតិ ឃ្លាតជីវីត ទន្សាយជើងពីរ ស៊ីដុះពោះ
ខ្លីប្រាជ្ញខ្លាចព្រួញ រួញលាក់ឈ្មោះ បានសក្ដិបានយស រស់ហៃអើ ។
ពូស្លាប់ឆ្ងាយខ្មែរ តែឈ្មោះនៅ ដក់ចិត្តញាតិផៅ ដៅប្រសើរ
ក្រអូបជាប់សព អប់ដំណើរ ហ៊ានលះបង់ធ្វើ ដើម្បីជាតិ ។
បណ្ឌិតល្បាញល្បី សំដីមាស វិភាគគូរវាស ពេញចិត្តញាតិ
មិនដូចអ្នកខ្លះ ណាស់ចោលម្សៀត លក់ប្រាជ្ញព្រោងព្រាត សំងំសុខ។
&&&
២៣ កក្កដា ២០១៦
ដោយ៖ ស៊ូ ខេមរិន្ទ កវីនិពន្ធខ្មែរ
No comments:
Post a Comment