Tuesday, 8 October 2019

Poets' Circle ... កាដូចានឆៃប







កាដូចានឆៃប



កាដូចានឆៃបខុសបែបត្រូវបទ រង់ចាំអត់ធ្មត់សាច់គោអង់ស្ហ្វា[Anchois/Anchovy]

គិតថានិងឆ្ងាញ់ដូចគេសន្យា ទោះឃើញឆ្កែឆ្មារឆ្លេឆ្លាក្រោមតុ។


តន្រ្តីក្ដុងក្ដាំងជនពិការច្រៀង តិចខ្លាំងសំនៀងក្រៀមក្រមទុក្ខសុខ

ជើងឈានដល់ដីថ្មីចាស់ដីស្រុក ថ្ងៃនេះទៅមុខផ្លាស់ប្ដូរផ្កាប់ផ្ងារ។


កាដូចានឆែបសុំគេដូរថ្មី សំពត់ខើចខ្លីស្រីខ្មៅមិនថា

គោអាំងគោដុតខ្មៅមិនមុសា កាដូប្រេះឆាព្រោះចានកញ្ឆែប។


ដីចាស់ដីថ្មីមានអ្វីខ្លះប្លែក ទ្រូងខ្មែរផ្ទុះបែកបទបែបរលាយ

អស់ទឹកអស់ដីថ្មីចាស់ភិតភ័យ អង្គររស្មីនិងបាត់សូន្យឈឹង៕



សុទ្ធ សាធ

No comments: