Friday, 10 January 2020

យុវជន​មាន​សតិ​មិន​គ្រប់​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ករណី​គប់​ដុំ​ថ្ម​ចូល​ក្នុង​ផ្ទះ​លោក ហ៊ុន សែន


Khmer Circle:


This isn't the first time someone has issue with Xamdaach or his residence [or rather Xamdaach has issue with someone over his residence!]. Over the years, scores of innocent folk have been known to have been shot at - at least one westerner was reported to have sustained serious bullet wounds while going past his residence in the evening on his motor bike - arrested or told to clear off when they were attempting to hand in their pleas for his intervention over forced evictions - mostly - wherein, unsurprising enough, none other than his own officials and cronies happened to be the main causes of the evictions and violations. True to character, Xamdaach once declared that he had not been made aware of the victims' grievances and land-grabs issues at all since, presumably, because he has chosen to turn even his one remaining seeing eye blind? Subsequently, a notable rights NGO figure quipped that Xamdaach could - and had had every chance - to check his own residence's CCTV footage to verify the facts for himself. However, this proved to be too much for his sensitive ego so the brave NGO man would shortly afterwards find himself summoned to court, found guilty of trumped-up charges and sent to the notorious Prey Sar prison where he would remain for a lengthy spell; a price for airing his wit!

As for this allegedly mentally unstable man who hurled rocks at his residence, well, the man could well be a long lost relative of Xamdaach himself who may have fallen out with him over some other personal grievances in the distant past, perhaps, going back to those shabby pagoda boys days before they had been befriended by Hanoi and when they were still engaging in petty theft like stealing farmers' ducks and cattle!

Either way, why would any of us be shocked to learn that Xamdaach has a close kin who is mentally not there, and who was now just paying him a casual visit!?


^^^


2020-01-09

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
Photo courtesy of PM Hun Sen's Facebook Page




សមត្ថកិច្ច​ខណ្ឌ​ដូនពេញ បាន​ចាប់ខ្លួន​យុវជន​មាន​សតិ​មិន​គ្រប់​ម្នាក់ កាលពី​ម៉ោងជាង ២​ទាប​ភ្លឺ ថ្ងៃ​ទី​៨ មករា ដោយសារ​យុវជន​រូប​នោះ បាន​យក​ដុំ​ថ្ម​ជាច្រើន​ដុំ គប់​ចូល​ក្នុង​ភូមិគ្រឹះ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ម្ដាយ​របស់​យុវជន ទទូច​ឱ្យ​ដោះលែង​កូនប្រុស​របស់​គាត់​វិញ ដោយសារ​គាត់​មាន​បញ្ហា​វិបល្លាស​ស្មារតី​ធ្ងន់ធ្ងរ ជាង ២​ខែ​មក​ហើយ និង​តែងតែ​លេប​ថ្នាំ​ជាប្រចាំ។

យុវជន ដែល​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​គប់​ដុំ​ថ្ម​តូច​ធំ​ជាច្រើន​ដុំ ចូល​ក្នុង​ភូមិគ្រឹះ​របស់​លោក ហ៊ុន សែន ឈ្មោះ រុំ ពិសិដ្ឋ អាយុ ៣១​ឆ្នាំ ជា​អ្នកស្រុក​កោះធំ ខេត្ត​កណ្ដាល​។ ម្ដាយ​របស់​យុវជន រុំ ពិសិដ្ឋ លោកស្រី ហ៊ាន ទៀង អះអាង​ថា កូនប្រុស​មាន​បញ្ហា​សតិ​មិនល្អ ជាង ២​ឆ្នាំ​ហើយ គឺ​តាំង​ពី​កំឡុង​ឆ្នាំ​២០១៧​។ ក្រោយមក លោក រុំ ពិសិដ្ឋ បាន​លេប​ថ្នាំ​ព្យាបាល​ផ្លូវ​ចិត្តបាន​ធូរស្រាល​វិញ ហើយ​ទើបតែ​ជំងឺ​រើ​ឡើង​ធ្ងន់ធ្ងរ​ម្ដងទៀត នៅ ២​ខែ​មុន​នេះ។

លោកស្រី​បន្ត​ថា នៅ​យប់​កើត​ហេតុ កូនប្រុស​បាន​លួច​ជិះ​ម៉ូតូ​ឡើង​មក​ភ្នំពេញ តែម្នាក់​ឯង នៅ​ម៉ោង​ប្រមាណ ១០​យប់ ហើយ​ធ្វើ​សកម្មភាព​គប់​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី​តែម្នាក់​ឯង​។ លោកស្រី​បន្ត​ថា ប៉ូលិស​ខណ្ឌ​ដូនពេញ បាន​ទូរស័ព្ទ​ហៅ​លោកស្រី​មក​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ មករា​។ ប៉ូលិស​បាន​សួរនាំ​ដោយ​សង្ស័យ​ថា កូនប្រុស​ជា​សកម្មជន​បក្ស​ប្រឆាំង ឬ​ត្រូវ​បាន​គេ​ជួល​ឱ្យ​ធ្វើ​សកម្មភាព​គប់​ផ្ទះ​លោក ហ៊ុន សែន​។ លោកស្រី​អះអាង​ថា កូនប្រុស​របស់​លោក​ស្រី មិនមែន​ជា​សកម្មជន​បក្ស​ប្រឆាំង ឬ​មាន​គេ​ជួល​ទេ គឺ​ដោយសារ​គាត់​មាន​ជំងឺ​សតិ​មិន​គ្រប់។



លោកស្រី​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​បាន​ឱ្យ​លោកស្រី​ជួប​កូនប្រុស​បាន​បន្តិច ក្រោយ​ការ​សួរនាំ និង​ត្រៀម​បញ្ជូន​ខ្លួន​ទៅ​តុលាការ​។ លោកស្រី ហ៊ាន ទៀង ស្នើសុំ​ឱ្យ​សមត្ថកិច្ច​ដោះលែង លោក រុំ ពិសិដ្ឋ វិញ ដើម្បី​មានឱកាស​យក​កូនប្រុស​ទៅ​មើលថែ នៅ​ស្រុកកំណើត​វិញ៖ «ជួយ​សំណូមពរ​ដល់​សម្ដេច ជួយ​ដោះលែង​កូន​ខ្ញុំ​ទៅ ព្រោះ​កូន​ខ្ញុំ​វា​មាន​ជំងឺ​អ៊ីចឹង​មែន​។ សុំ​ឱ្យ​លើកលែងទោស​ទៅ មានតែ​ប៉ិន​ហ្នឹង សំណូមពរ ហើយ​ទៅ​មុខទៀត​ហ្នឹង ក៏​គ្មាន​លទ្ធភាព (សង) ដែរ។ ដឹង​តែ​ពី​ដើរ​តាម​កូន ហើយ​បើ​ទៅដល់​ត្រឹមហ្នឹង (​ផ្ទះ លោក ហ៊ុន សែន​) ក៏​មិន​ដឹង​ធ្វើ​ម្ដេច អ្វី​ម្ដេច​ដែរ»។

លោកស្រី ហ៊ាន ទៀង អះអាង​ថា ក្រៅពី​មាន​លិខិត​អះអាង​ពី​គ្រូពេទ្យ​រោគ​ចិត្ត អាជ្ញាធរ​មូលដ្ឋាន គឺ​មាន​មេភូមិ​ក្បាល​កោះទៀវ និង​មេឃុំ​សំពៅ​ពូន នៃ​ស្រុក​កោះធំ សុទ្ធតែ​អាច​បញ្ជាក់​ថា យុវជន​រូប​នេះ មាន​ជំងឺ​សរសៃ​ប្រសាទ​ពិតមែន​។ គិត​ត្រឹម​ម៉ោង ១​រសៀល ថ្ងៃ​ទី​៩ មករា លោកស្រី ហ៊ាន ទៀង ប្រាប់​ថា នគរបាល​អធិការដ្ឋាន​ខណ្ឌ​ដូនពេញ មិន​ទាន់​បញ្ជូន​កូនប្រុស​របស់​លោក​ស្រី​ទៅ​តុលាការ​ទេ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ព័ត៌មាន​បន្ថែម​ពី​អធិការ​ខណ្ឌ​ដូនពេញ លោក ទៀង ច័ន្ទសារ នៅ​ថ្ងៃ​ទី​៩ មករា ដោយសារ​អ្នក​លើក​ទូរស័ព្ទ​ប្រាប់​ថា លោក​អធិការ​ខណ្ឌ​រវល់​ធ្វើ​ធ្មេញ​។ ចំណែក​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន មិន​ទទួល​ទូរស័ព្ទ។

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា យល់ថា សមត្ថកិច្ច​គួរ​ដោះលែង​យុវជន​នោះ​វិញ ក្រោយ​សាកសួរ​រួច មិន​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ទេ ដោយសារ​ច្បាប់​ចែង​មិន​ឱ្យ​ដាក់​ទោស​ទណ្ឌ​ព្រហ្មទណ្ឌ​លើ​ជន​មាន​វិបល្លាស​ស្មារតី​ឡើយ​។ លោក​ថា ជា​រឿង​អយុត្តិធម៌ បើសិនជា​ដាក់​ទោស​យុវជន រុំ ពិសិដ្ឋ ព្រោះ​មន្ត្រី​នគរបាល និង​កូន​អ្នកធំ កូន​អ្នក​មាន​កន្លងមក បាន​ប្រព្រឹត្តិ​បទល្មើស​លួច​ទូរស័ព្ទ​ទំនើប និង​បើកឡាន​បុក​មនុស្ស​ស្លាប់ ហើយ​គ្មាន​លិខិតបញ្ជាក់​ពី​គ្រូពេទ្យ​ថា មាន​ជំងឺ​វិបល្លាស​ស្មារតី​ផង នៅតែ​ទទួល​បាន​ការ​ដោះលែង ក្រោយ​ការ​ផ្ដល់​ហេតុផល​ថា អ្នក​ទាំងនោះ​មាន​ជំងឺ​ស្លុត ឬ​មាន​សតិ​មិនល្អ៖ «បើសិនជា​យើង​ពិនិត្យ​ទំហំ​រឿង​នេះ ពិបាក​ហ្នឹង​ប្រៀបធៀប​ណាស់ ព្រោះ​អ្នក​ដែល​គាត់​ត្រូវ​បាន​ចាប់ខ្លួន​នេះ ត្រូវ​បាន​ម្ដាយ​អះអាង​ថា ប្រើប្រាស់​ថ្នាំ​ជាប្រចាំ​ទៅ​ហើយ​។ ឯ​អ្នក​ផ្សេងទៀត បើ​យើង​ពិនិត្យ​ប្រវត្តិ​ហាក់បីដូចជា​អត់​មានការ​សំអាង​បែបនេះ​ទេ​។ អ៊ីចឹង បើ​យើង​ពិនិត្យ​ឃើញ​បែប​នេះ គាត់​មាន​វិបល្លាស​ស្មារតី​បែប​ហ្នឹងហើយ យើង​នៅតែ​បន្ត​ធ្វើ​ការ​ចាត់​វិធានការ វា​ផ្ដល់​នូវ​ភាព​អយុត្តិធម៌ ទៅលើ​ក្រុម​គ្រួសារ​របស់​ពួកគាត់»។

មាត្រា​៣១ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ក្នុង​ន័យ​ថា ជន​វិកលចរិត មិន​ទទួលខុសត្រូវ​ចំពោះ​បទល្មើស​ព្រហ្មទណ្ឌ​ទេ ដោយ​គ្រាន់តែ​តម្រូវ​ឱ្យ​ឪពុកម្ដាយ ឬ​អាណាព្យាបាល បង់​សំណង​រដ្ឋប្បវេណី៕

No comments: