Friday, 10 January 2020

គណបក្ស​សង្គ្រោះ​ជាតិ​ទាម​ទារ​របប​ក្រុង​ភ្នំពេញ​ឱ្យ​ដោះ​លែង​លោក កឹម សុខា និង​ឱ្យ​ប្រទេស​ចិន​កុំ​យក​កម្ពុជា​ជា​មូលដ្ឋាន​ដាក់​កងទ័ព


ដោយ ហេង រស្មី
2020-01-09

(ឆ្វេង) លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ថ្លែង​ក្នុង​ពិធីសម្ពោធ​រោងចក្រ​ស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ខេត្ត​កំពត ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩ និង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពេល​ជួប​ទូត​ជប៉ុន នៅ​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
(ឆ្វេង) លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ថ្លែង​ក្នុង​ពិធីសម្ពោធ​រោងចក្រ​ស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ខេត្ត​កំពត ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩ និង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពេល​ជួប​ទូត​ជប៉ុន នៅ​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង RFA



គណបក្ស​សង្គ្រោះ​ជាតិ​ទាម​ទារ​អោយ​របប​ក្រុង​ភ្នំពេញ​ដោះ​លែង​លោក​ កឹម សុខា​ និង​ផ្តល់​សិទ្ធិ​សេរី​ភាព​របស់​លោក​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​បន្ទាប់​ពី​លោក​បាន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ និង​ជាប់ឃុំ​ឃាំង​ក្នុង​ផ្ទះ​អស់​រយៈពេល​ជាង ១ឆ្នាំ។

ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​អាស៊ី​សេរី​ ទទួល​បាន​នៅ​មុន​ពេល ​ដែល​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​គ្រោង​នឹង​ធ្វើ​បាតុកម្ម​នៅ​រដ្ឋធានី​វ៉ាស៊ីងតោន​ និង​ នៅមុខ​ស្ថាន​ទូត​ចិន​នៅ​ទីនោះ ​នៅ​ថ្ងៃ​ទី១១ មករា​ខាង​មុខ​នេះ ​បាន​ទាមទារ​ឱ្យ​​របប​ក្រុង​ភ្នំពេញ​​ដោះ​លែង​លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ឡើង​វិញ។​

ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ទាម​ទារ​អោយ​ប្រទេស​ចិន​កុម្មុយនិស្ត​លប់​ចោល​នូវ​គម្រោង​បង្កើត​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ បើ​ទោះ​ជា​កន្លង​មក​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​ថា មិន​មាន​គម្រោង​បែប​នេះ​ក៏​ដោយ​ចុះ ។​



អគ្គលេខាធិការ​នៃ​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​អាមេរិក​ លោក​ រី គា បញ្ជាក់​ថា​ ករណី​លោក​ កឹម សុខា​គឺ​ជា​រឿង​នយោបាយ​ដូច្នេះ​មិន​ត្រូវ​ដោះ​ស្រាយ​តាម​រយះ​តុលាការ​តេឡេ​នោះ​ទេ។​ ដោយ​ឡែក​ករណី​រឿង​ដាក់​មូលដ្ឋាន​កង​ទ័ព​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ លោក​បញ្ជាក់​ថា​ ប្រទេស​ចិន​ជា​ប្រទេស​មួយ​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​កិច្ច​ព្រម​ព្រាង​សន្តិភាព​ទី​ក្រុង​ប៉ារីស​កាលពី​ថ្ងៃ​ទី២៣ ខែ​តុលា​ឆ្នាំ​១៩៩១​ ដូច្នេះ​ចិន​ត្រូវ​តែ​គោរព​ច្បាប់​អន្តរជាតិ៖ «សូម​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ហ្នឹង​យក​ជំហរ​ជាតិ​ជាធំ​ ហើយ​ដើរ​តាម​ក្រោយ​គោល​ការណ៍​របស់​គណបក្ស​សង្គ្រោះ ជាតិ យើង​ងើប​ឈរ​ទាំង​អស់​គ្នា​នៅ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​កុំ​បែក​ ងាក​រេ​ទៅ​តាម​គណបក្ស​តូច​តាច​ដើម្បី​អំណាច​លុយ​កាក់​បន្តិច​បន្តួច​ដែល​គណបក្ស​ប្រជាជន​គេ​ទិញ គេ​បំបែក​គេ​ព្យាយាម​សម្លុត​​អី​ហ្នឹង។​យើង​កុំ​អោយ​ជឿ​ពួក​ហ្នឹង​ អោយ​សោះ​ យើង​នៅ​បន្ត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ទៅ​ទៀត​ពី​ព្រោះ​ជា​គណបក្ស​របស់​ខ្មែរ​យើង»។

No comments: