Thursday, 30 January 2020
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិថា គួរថ្កោលទោសទង្វើធ្វេសប្រហែសរបស់រដ្ឋាភិបាល ដែលមិនព្រមទប់ស្កាត់ជនជាតិចិនឱ្យចូលកម្ពុជា
Khmer Circle:
Well, considering the current regime is prepared to shoot down Khmer people in the streets - and had done precisely that on several occasions throughout its lifetime - it clearly and understandably would much rather let them face the risk posed by the imported virus than offending the Chinese hands that feed it - i.e. swelling its elite's personal pockets and keeping it in the seat of power.
Building collapses, land grabs, forced evictions, massive deforestation, illegal influx of Vietnamese settlers, ceding territory to Vietnam through generous rent-free land 'concessions' and unjust border treaties as well as failing to take that country to court over territorial violations in clear contravention of the Paris Peace Accords, dissolving the only credible opposition political party CNRP... all of which - without exceptions - can be traced to this set of motives and calculations.
This is the main reason why democratic change is desperately needed in the country.
$$$
ដោយ ខែ សុណង
2020-01-29
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងវេទិកាជាតិលើកទីពីរស្ដីពី "ការការពារ និងអភិរក្សធនធានធម្មជាតិ" នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧។ Photo courtesy of PM Hun Sen's Facebook Page
Photo courtesy of PM Hun Sen's Facebook Page
មន្ត្រីជាន់ខ្ពស់ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិថា រដ្ឋាភិបាលកម្ពុជាគួរតែត្រូវគេថ្កោលទោស ដែលមិនព្រមទប់ស្កាត់ជនជាតិចិន មកកម្ពុជា។ ការលើកឡើងនេះ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា ក៏ស្នើសុំឱ្យរដ្ឋាភិបាលផ្អាកជើងហោះហើរពីប្រទេសចិនបណ្ដោះអាសន្ន ដោយកំពុងបារម្ភអំពី ការឆ្លងរាតត្បាតនូវវីរុសកូរ៉ូណានេះ ប៉ុន្តែអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា បញ្ជាក់ថា គ្មានផែនការផ្អាកជើងហោះហើរនោះទេ ព្រោះនឹងខាតបង់ផ្នែកសេដ្ឋកិច្ចជាតិ។
មន្ត្រីជាន់ខ្ពស់ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ សោកស្ដាយចំពោះទង្វើរដ្ឋាភិបាលកម្ពុជា ដែលនៅតែ បន្តអនុញ្ញាតឱ្យជនជាតិចិន ធ្វើដំណើរចូលមកប្រទេសកម្ពុជា ពីតំបន់គ្រោះថ្នាក់នៅប្រទេសចិន ដែលពិភពលោក គេនាំគ្នាហាមការធ្វើដំណើរទាំងនេះអស់ទៅហើយ។
នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២៨ ខែមករា ថា រដ្ឋាភិបាលកម្ពុជា កំពុងតែមិនអើពើ ចំពោះគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋខ្លួនឯង ដោយសារតែអនុញ្ញាតឱ្យក្រុមហ៊ុនយន្តហោះ ចិនបន្តដឹកអ្នកដំណើរ ដោយហោះត្រង់ពីក្រុងវូហាន (Wuhan) មកកម្ពុជា តាំងពីផ្ទុះករណីនេះដំបូង រហូតដល់ពេលរដ្ឋាភិបាលចិន បិទជើងហោះហើរទាំងនេះ ដោយខ្លួនឯង កាលពីថ្ងៃទី២៣ ខែមករា៖ «រឿងដែលសំខាន់បំផុតនោះ គឺរដ្ឋាភិបាល ត្រូវទទួលស្គាល់ថា ការឆ្លងរាលដាលនៃមេរោគនេះ ប៉ះពាល់មនុស្សគ្រប់គ្នា។ ដូច្នេះការអនុញ្ញាតឱ្យមនុស្សពីតំបន់ដែលមានបញ្ហា ចូលមកប្រទេសកម្ពុជាបាន និងអាចចម្លងមេរោគនេះ ទៅអ្នកដទៃទៀតទៅទូទាំងប្រទេសកម្ពុជា គឺជាការធ្វេសប្រហែស មិនយកចិត្តទុកដាក់ចំពោះបញ្ហាអាយុជីវិតពលរដ្ឋខ្លួនឯង ដែលត្រូវតែថ្កោលទោស”។ ម្យ៉ាងទៀត វាជារឿងអកុសលមួយដែរ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ៊ានប្រថុយធ្វើអ្វីគ្រប់យ៉ាង ដើម្បីប្រយោជន៍ចិន ទោះខូចប្រយោជន៍ខ្មែរក៏ដោយ»។
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំអាស៊ី ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី កាលពីអំឡុងខែមីនា ឆ្នាំ២០១៥។ RFA Photo: RFA
ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិរូបនេះ ស្របពេលដែលរដ្ឋាភិបាលកម្ពុជា មិនចាត់វិធានការផ្អាកជើងហោះហើរពីតំបន់វូហាន ភ្លាមៗ ក្រោយការផ្ទុះមេរោគរលាកផ្លូវដង្ហើម ដ៏កាចសាហាវ ឈ្មោះវីរុសកូរ៉ូណាថ្មី ដែលកើតឡើងនៅទីក្រុងវូហាន ប្រទេសចិន តាំងពីថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ។ គិតត្រឹមថ្ងៃទី២៨ ខែមករា វីរុសថ្មីនេះ បានសម្លាប់មនុស្ស ១០៧ នាក់ និងបានឆ្លងដល់មនុស្សជិត៥ពាន់នាក់។ ករណីវីរុសថ្មីនេះ កំពុងរីករាលដាលដល់ប្រទេសជាច្រើន ក្នុងពិភពលោកដោយសារតែជនជាតិចិនធ្វើដំណើរទៅប្រទេសទាំង នោះ រួមមាន កោះតៃវ៉ាន់ ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន នេប៉ាល់ កូរ៉េខាងត្បូង បារាំង អូស្ត្រាលី កាណាដា អារ៉ាប់ប៊ី សាអូឌីត និងសហរដ្ឋអាមេរិក។ ប្រទេសជាច្រើន បានផ្អាកជើងយន្តហោះ មកពីតំបន់នោះ។ ប៉ុន្តែ រដ្ឋាភិបាលកម្ពុជា នៅតែបន្តឱ្យយន្តហោះ ដឹកអ្នកដំណើរពីតំបន់មានបញ្ហានោះ ហោះមកកាន់កម្ពុជា។ ចំណែកឯ ប្រជាពលរដ្ឋកម្ពុជា កាន់តែព្រួយបារម្ភអំពីសុខភាព និងនាំគ្នាពាក់ម៉ាស់ក្នុងពេលធ្វើដំណើរ និងពេលធ្វើការ បន្ទាប់ពីក្រសួងសុខាភិបាល រកឃើញមានបុរសជនជាតិចិនម្នាក់ដែល ធ្វើដំណើរ ពីទីក្រុងវូហាន មកក្រុងព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមករា មានផ្ទុកវីរុសនេះ។
បុគ្គលិកកាស៊ីណូ ណាហ្គាវើលដ៍ លោកស្រី រ៉េត ធារ៉ាត់ ប្រាប់ថា មុនពេលចូលធ្វើការគឺក្រុមហ៊ុន បានពិនិត្យកម្ដៅបុគ្គលិក និងបានចែកម៉ាស់ការពារ ប៉ុន្តែលោកស្រី និងបុគ្គលិកដទៃទៀត នៅតែភ័យខ្លាចឆ្លងមេរោគកូរ៉ូណានេះ ដោយសារក្នុងមួយថ្ងៃៗ មានជនជាតិចិនជាច្រើន ចូលលែងល្បែងក្នុងកាស៊ីណូ៖ «ភ្ញៀវចូលទៅក៏គេស្កែន និងចែកម៉ាស់ឱ្យពាក់ដែរ តែភាគច្រើនភ្ញៀវខ្មែរពាក់ តែភ្ញៀវចិនភាគច្រើន អត់ពាក់ទេ។ខ្ញុំបារម្ភណាស់ព្រោះអីធ្វើការក្នុងកាស៊ីណូនេះ ចម្រុះជាតិសាសន៍ចូលទៅ ហើយយើងធ្វើការផ្ទាល់ជាមួយភ្ញៀវទៀត។ពួកខ្ញុំចង់ឱ្យកន្លែងដាក់ទឹកអាកុលលាងដៃតាមតុល្បែង ដើម្បីលាងមេរោគបានគ្រប់ពេល»។
អគារថ្មីនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ (Naga World) នារាជធានីភ្នំពេញ ឆ្នាំ២០១៩។
អគារថ្មីនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ (Naga World) នារាជធានីភ្នំពេញ ឆ្នាំ២០១៩។ RFA
បន្ថែមពីនេះ លោកស្រី រ៉េត ធារ៉ាត់ ស្នើសុំឱ្យរដ្ឋាភិបាលផ្អាកជើងហោះហើរពីប្រទេសចិនជាបណ្ដោះអាសន្ន ដើម្បីបង្ការនិងការពារកុំឱ្យជនជាតិចិននាំមេរោគប្រភេទថ្មីនេះ ចូលកម្ពុជាកាន់តែ ច្រើនដែលធ្វើឱ្យពិបាកទប់ស្កាត់៖ «ខ្ញុំចង់ឱ្យរដ្ឋាភិបាលផ្អាកជើងហោះហើរ ពីស្រុកខ្មែរ និងសុំឱ្យផ្អាកសាលារៀនកូនក្មេង ព្រោះដោយសារកូនក្មេង អត់ចេះថែរក្សាសុខភាពពាក់ម៉ាស់អីទេ»។
ពលរដ្ឋរស់នៅក្នុងក្រុងភ្នំពេញម្នាក់ទៀត លោក ចាន់ ធឿន មានក្ដីបារម្ភអំពីសុខភាពដូចគ្នា ដោយសារលោក បានដឹងថា មានជនជាតិចិនជាច្រើនបានចូលមកកម្ពុជា ជាពិសេសមានជនជាតិចិន ៣ ពាន់នាក់ដែលមកពីទីក្រុងវូហាន់ ប្រទេសចិនដែលជាតំបន់ផ្ទុះវីរុសថ្មីនេះ។ លោកបន្តថា រដ្ឋាភិបាលកម្ពុជា មិនគួរមើលស្រាលស្ថានការណ៍នោះទេ គួរតែគិតអំពីសុខទុក្ខប្រជាពលរដ្ឋ ដោយផ្អាកជើងយន្តហោះពីប្រទេសចិនទាំងអស់ជាបណ្ដោះអាសន្ន៖ «ហេតុមិនបិទ ខ្ញុំឆ្ងល់ដែរ។ ប្រទេសខ្លះគេគិតអំពីពលរដ្ឋរបស់គេគឺគេបិទជើងយន្តហោះដែរ មានតែខ្មែរហេតុអីមិនបិទ»។
ចំណែកបុគ្គលិកកាស៊ីណូនៅខេត្តព្រះសីហនុ លោក សាំង វីន រៀបរាប់ថា ពលរដ្ឋក្នុងខេត្តដែលមាន ជនជាតិចិនរស់នៅច្រើននេះ ជ្រួលច្របល់ខ្លាំង បន្ទាប់ពីដឹងថា នៅខេត្តនេះ មានបុរសជនជាតិចិន ម្នាក់ផ្ទុកមេរោគកូរ៉ូណាថ្មី។ លោក ថា ពលរដ្ឋពាក់ម៉ាស់ស្ទើរគ្រប់គ្នា ហើយនៅថ្ងៃទី២៨ ខែមករា គឺ លោក និងពលរដ្ឋខ្លះទៀត សម្រេចចាកចេញពីខេត្តព្រះសីហនុបណ្ដោះអាសន្ន។ បុគ្គលិកកាស៊ីណូ រូបនេះ ព្រួយបារម្ភថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា នៅតែមិនផ្អាកជើងហោះហើរពីប្រទេសចិន ដោយបណ្ដោយឱ្យជនជាតិចិនច្រើននៅតែចូលមកកម្ពុជា គឺអាចនឹងមានករណីវីរុសកូរ៉ូណាជាបន្ត បន្ទាប់ទៀត៖ «ខ្លាចជនជាតិមានផ្ទុកជំងឺនេះហើយមកប្រទេសនេះមកកម្ពុជា ដូច្នេះធ្វើឱ្យពិបាកខ្លាំងក្នុងការគ្រប់គ្រង សភាពការណ៍ព្រោះយើងដឹងហើយថា វិស័យសុខាភិបាល យើងមិនទាន់ជឿនលឿនទេ សូម្បីតែចិនគេជឿនលឿនផង នៅតែទប់មិនចង់ជាប់មានអ្នកស្លាប់និងឆ្លងច្រើន»។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាននៃអាកាសចរស៊ីវិលកម្ពុជា លោក ជា អូន ថ្លែងប្រាប់អាស៊ីសេរីថា នរណាក៏ព្រួយបារម្ភអំពីមេរោគថ្មីនេះដែរ ប៉ុន្តែកម្ពុជា គ្មានគម្រោងបិទជើងហោះហើរប្រទេសចិន ឡើយ ដោយសារខ្លាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូល។ ទោះជាយ៉ាងណាលោកបញ្ជាក់ថា ចំពោះជើងហោះហើរពីទីក្រុងវូហាន និងខេត្តហ៊បេ(Hubei) ទាំងមូល គឺរដ្ឋាភិបាលចិន បានបិទ តាំងពីថ្ងៃទី២៣ ខែមករា មកម្ល៉េះ៖ «មធ្យោបាយធ្វើដំណើរប្រៀបដូចជាសរសៃឈាមរបស់យើងអ៊ីចឹង បើយើងបិទសរសៃឈាមទៅ body ឬខ្លួន របស់យើងនឹងស្លាប់។ ទោះបីជាមានការបារម្ភ ក៏រដ្ឋាភិបាលយើងកំពុងដុតដៃដុតជើងដែរដើម្បីធ្វើការងារនេះ»។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥។ RFA
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥។ Photo: RFA
រីឯអ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍ថា គិតត្រឹមម៉ោង៤ល្ងាចថ្ងៃ ទី២៨ មករា កម្ពុជា ពុំទាន់រកឃើញមានករណីវីរុសកូរ៉ូណា លើមនុស្សផ្សេងទៀតនោះទេ ក្រៅពីបុរសជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ។ លោកអះអាងថា បុរសជនជាតិចិនដែលផ្ទុកវីរុសកូរ៉ូណានោះ ត្រូវបានក្រុមគ្រូពេទ្យកម្ពុជា ដាក់ឱ្យស្ថិតក្នុងបន្ទប់ព្យាបាលដាច់ដោយឡែកពីគេ នៅក្នុង មន្ទីរពេទ្យខេត្តព្រះសីហនុ ហើយស្ថានភាពរបស់គាត់នៅល្អប្រសើរធម្មតាដែលសង្ឃឹមថា នឹងព្យាបាលជាសះស្បើយវិញ។ លោក លី សូវ៉ាន់ បញ្ជាក់ដែរថា សមាជិកគ្រួសាររបស់បុរសជនជាតិចិនដែលផ្ទុកមេរោគកូរ៉ូណានោះ រួមទាំងអ្នកធ្វើដំណើរតាមយន្តហោះជាមួយគ្នា គឺពុំមានរោគ សញ្ញា អ្វីទេ។ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរូបនេះ បន្ថែមថា អាជ្ញាធរពាក់ព័ន្ធកម្ពុជា នឹងបន្តស្វែង រកជនជាតិចិនផ្សេងទៀតមកទីក្រុងវូហាន ដើម្បីពិនិត្យរកវីរុសកូរ៉ូណា៖ «យើងបានរកឃើញអ្នកប៉ះពាល់មួយចំនួនធំ ជាពិសេសដែលជិះយន្តហោះជាមួយបុរសផ្ទុកវីរុសថ្មី នេះ ដែលគាត់ធ្វើដំណើរទៅខេត្តនានានេះ គឺយើងមិនទាន់រកឃើញរោគសញ្ញាអ្វីទេ។ ទោះជាយ៉ាងណាអ្នកប៉ះពាល់ ទាំងអស់នេះ យើងនឹងបន្តតាមដានសុខភាពរបស់គាត់ជារៀងរាល់ថ្ងៃ។ សំណូមពរដល់អ្នកនាំភ្ញៀវ និងកន្លែងគាត់ស្នាក់នៅ បើឃើញគាត់មានករណីសង្ស័យ សូមជួយរាយការណ៍ ១១៥»។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ស្នើសុំឱ្យរដ្ឋាភិបាលផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវគ្រោះថ្នាក់នៃមេរោគថ្មីនេះ និងរបៀបការពារ ជាពិសេស ត្រូវទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។ អ្នកស្រីបារម្ភថា ប្រជាពលរដ្ឋខេត្តព្រះសីហនុ អាចនឹងមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺរលាកផ្លូវដង្ហើមដែលបង្កដោយវីរុសកូរ៉ូណាថ្មីនេះ ព្រោះមានជនជាតិចិនច្រើនបានវិលត្រឡប់ពីប្រទេសចិន មកខេត្តជាប់សមុទ្រមួយនេះ បន្ទាប់ពីពួកគេបានទៅលេងគ្រួសារក្នុងពេលចូលឆ្នាំចិន៕
Subscribe to:
Post Comments (Atom)
2 comments:
Dalai Lama represented the symbol of hope for the Tibetans. His perseverance, and his determination to free Tibet from the Tiger China have shaken the world community and the positive effects of his combat continued to reverberate to this day.
Notice that the Tibetans have not deplored Dalai Lama's mission as a failure whereas SOME dumb Khmer people such as Ah Hong Lob (Lim), Ah Sva James Sok, Ah Ta Leukeu Mok Hoeun, Kanha Leukeu Kem MonoShittia, etc... have echoed Yuon and Ah Yuon's slave Hun Sen's tricks by openly condemning Sam Rainsy as an unsuccessful Leader. Actually Sam Rainsy has led the CNRP to win the 2013 election already but Ah Yuon’s slave Hun Sen falsified the result.
It is time for some dumb Khmer people to have good judgment, get rid of their personal ambition and appreciate the efforts of our Khmer leaders such as Sam Rainsy and stay united to fight our formidable enemy – the evil Vietnam.
Dalai Lama represented the symbol of hope for the Tibetans. His perseverance, and his determination to free Tibet from the Tiger China have shaken the world community and the positive effects of his combat continued to reverberate to this day.
Notice that the Tibetans have not deplored Dalai Lama's mission as a failure whereas SOME dumb Khmer people such as Ah Hong Lob (Lim), Ah Sva James Sok, Ah Ta Leukeu Mok Hoeun, Kanha Leukeu Kem MonoShittia, etc... have echoed Yuon and Ah Yuon's slave Hun Sen's tricks by openly condemning Sam Rainsy as an unsuccessful Leader. Actually Sam Rainsy has led the CNRP to win the 2013 election already but Ah Yuon’s slave Hun Sen falsified the result.
It is time for some dumb Khmer people to have good judgment, get rid of their personal ambition and appreciate the efforts of our Khmer leaders such as Sam Rainsy and stay united to fight our formidable enemy – the evil Vietnam.
Post a Comment