Monday, 6 January 2020
មន្ត្រីបក្សប្រឆាំងថា ការបន្តរៀបចំទិវា ៧មករា ជាការពង្វក់ខ្មែរជំនាន់ថ្មី ឲ្យដឹងគុណវៀតណាមមិនចេះចប់ តាមបក្សកាន់អំណាច
ដោយ ទីន ហ្សាការីយ៉ា
2020-01-06
រូបថតលោក ហេង សំរិន និងលោក ហ៊ុន សែន ដែលដាក់តាំងលើរថដង្ហែពិធីនៅពហុកីឡាដ្ឋានជាតិអូឡាំពិក រំឭកខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។
រូបថត៖ ពីហ្វេសប៊ុកគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ
គណបក្សកាន់អំណាច នឹងប្រារព្ធទិវាជ័យជម្នះលើរបបខ្មែរក្រហម ថ្ងៃទី៧ មករា ខួប ៤១ឆ្នាំ នៅកោះពេជ្រ រាជធានីភ្នំពេញ ដោយនឹងលើកឡើងពីពាក្យស្លោក "អរគុណសន្តិភាព"។ មន្ត្រីបក្សប្រឆាំងរិះគន់ថា គណបក្សកាន់អំណាចចង់ពង្វក់ខ្មែរជំនាន់ក្រោយ ឲ្យដឹងគុណវៀតណាមមិនចេះចប់ តាមបក្ខពួកខ្លួន។
តំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលខេត្តសៀមរាប នៃគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន អះអាងថា ថ្ងៃគុណបំណាច់ ៧ មករា របស់គណបក្សកាន់អំណាច មិនបានផ្ដល់ប្រយោជន៍ដល់ប្រជាជាតិខ្មែរទេ គឺជាថ្ងៃផ្ដល់ប្រយោជន៍ឲ្យប្រទេសវៀតណាម ប្រើឥទ្ធិពលលើកម្ពុជា និងទទួលបានទឹកដី របស់កម្ពុជាបន្ថែមទៀត។
លោក អ៊ុំ សំអាន បន្តថា ថ្ងៃទី៧ មករា ដែលបក្សកាន់អំណាច តែងប្រារព្ធរាល់ឆ្នាំនោះ ជាថ្ងៃវៀតណាមឈ្លានពានប្រទេសកម្ពុជា បង្កើតសន្ធិសញ្ញាខុសច្បាប់ កាត់យកទឹកដីខ្មែរ បញ្ជូនជនជាតិវៀតណាមអន្តោប្រវេសន្តចូលកម្ពុជា និងបង្កើតផែនការ «ក៥» បន្តសម្លាប់ជនជាតិខ្មែរ តពីរបប ប៉ុល ពល។ លោកថា គណបក្សកាន់អំណាចចង់ពង្វក់ខ្មែរជំនាន់ក្រោយ ឲ្យដឹងគុណវៀតណាម តាមពួកខ្លួនដែរ ទើបបានជាខំបន្លប់បំភ័ន្ត ប្រែក្លាយថ្ងៃ ៧ មករា ជាថ្ងៃដឹងគុណវៀតណាម ហើយខំប្រឹងកសាងស្តូបដឹងគុណវៀតណាមគ្រប់ខេត្តក្រុង៖ «»
ដូចរាល់ឆ្នាំដែរ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នឹងដឹកនាំសមាជិកបក្ស ប្រារព្ធទិវា ៧ មករា ដែលជាខួបជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានិងកងទ័ពវៀតណាមជាង ១២ម៉ឺននាក់ វាយផ្ដួលរំលំរបបខ្មែរក្រហម កាលពីឆ្នាំ១៩៧៩។ ឆ្នាំនេះ ត្រូវជាខួបលើកទី ៤១ឆ្នាំ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា អ្នកចូលរួមឆ្នាំនេះ មានចន្លោះពី ៥ម៉ឺន ទៅ ១០ម៉ឺននាក់ ដោយអាស្រ័យលើទំហំទីតាំងប្រារព្ធពិធី នៅកោះពេជ្រ។ លោកបន្តថា ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នឹងថ្លែងសារ "អរគុណសន្តិភាព"។ លោកច្រានចោលរាល់ពាក្យពេចន៍ទាំងឡាយ រិះគន់ថ្ងៃ ៧ មករា។ លោក អះអាងថា មានតែអ្នកធ្លាប់ឆ្លងកាត់របប ប៉ុល ពល ដោយផ្ទាល់ ទើបយល់ពីអត្ថន័យ ៧ មករា។ ចំណែកអ្នករិះគន់ ជាមនុស្សមាននិន្នាការប្រឆាំង៖ «»
សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក ហេង ច័ន្ទរស្មី សង្កេតឃើញថា ខួប ៧ មករា មានតម្លៃតែចំពោះយុវជនបក្សងប់ងុលប៉ុណ្ណោះ។ យុវជនរូបនេះសិក្សាថា ខួប ៧ មករា របស់បក្សកាន់អំណាច គឺជាថ្ងៃវៀតណាមបានឈ្លានពានកម្ពុជា ដោយរំលោភច្បាប់អន្តរជាតិ និងគោលការណ៍អាស៊ាន។
លោក ហេង ច័ន្ទរស្មី ថា ថ្ងៃទី៧ មករា ជាថ្ងៃចេញពីរបបខ្មៅងងឹត វាលពិឃាដ តែហក់ចូលក្នុងរបបថ្មីមួយទៀត ស្ថិតក្រោមអាណានិគម ឬជារបបថ្មី ដែលស្ថិតក្រោមការរៀបចំរបស់ប្រទេសវៀតណាម។ តែទោះជាយ៉ាងណា លោកថា យុវជនមិនចង់ឲ្យអ្នកនយោបាយរំលឹករឿងចាស់បន្ទោសគ្នាទេ តែចង់ឃើញអ្នកនយោបាយគណបក្សធំៗ ទាំងពីរចូលតុចរចា បង្រួបបង្រួមខ្មែរ កុំឲ្យបែកបាក់គ្នាឡើងវិញ ទើបមិនអាចធ្វើឲ្យប្រវត្តិសាស្ត្រជូរចត់ កើតឡើងច្រំដែល៖ «»
ទោះជាយ៉ាងណាក្ដី គណបក្សកាន់អំណាច តែងបំផុសពាក្យស្លោកថា មានថ្ងៃទី៧ មករា គឺមានអ្វីៗ ទាំងអស់ រាប់បញ្ចូលទាំងសន្តិភាព និងការអភិវឌ្ឍន៍ប្រទេស មុនពេលបំផុសពាក្យស្លោកថា "អរគុណសន្តិភាព"។ អ្នកវិភាគនយោបាយ លោក គឹម សុខ អះអាងថា លោក ហ៊ុន សែន និងគណបក្សកាន់អំណាច ជាមនុស្សរារាំងសន្តិភាព និងបង្អាក់ដំណើរការអភិវឌ្ឍន៍ប្រទេស ទើបកម្ពុជា នៅតែអន់ថយគ្រប់វិស័យ មិនអាចដើរទៅមុខរួច និងជឿនលឿន ដូចប្រទេសដទៃបាន៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment