Saturday, 4 January 2020
ក្រុមយុវជន និងសង្គមស៊ីវិលស្នើរដ្ឋាភិបាលការពារព្រំដែនដែលបោះរួច និងអភិវឌ្ឍន៍តាមព្រំដែនច្បាស់លាស់
Khmer Circle:
How much faith could Cambodia place in a regime known to have deterred and punished its own citizens from protesting and resisting Vietnamese land encroachments throughout its time in power to look after her precious territorial integrity?
Despite the show both Hanoi and Phnom Penh are making of the almost completed border demarcation along their countries' common border; a process marked by worrying secrecy and obscurity and under Hanoi's preference and terms, there is little to no optimism among even the most optimistic and impartial observers as well as Cambodians themselves that the boundaries drawn will have realistically deterred further 'encroachments' by the Vietnamese - one way or the other. At a time when thousands of Cambodians are facing land grabs and forced evictions at the hands of powerful regime-linked tycoons and 'developers' all over the country, illegal Vietnamese living on the water of Tonle Sap are being offered several hectares of dry land to settle on!
More precisely, this present regime cannot be relied upon or trusted to defend Cambodia's sovereignty and territorial boundaries, nor is there any real evidence of its inclination to do so in terms of developing socio-economic infrastructure for those living along the border in a number of the eastern provinces, certainly in relations to the moving border makers there. What this means is that whereas ethnic Vietnamese settlers who have poured into Cambodia within the last four decades have integrated themselves seamlessly into mainstream Cambodian life and society, those ethnic Cambodians or Khmers along the border who have yet to be evicted by Vietnamese authorities could - in time and in turn - be more conveniently moved off with little fuss and at a short notice.
^^^
ដោយ មួង ណារ៉េត
2020-01-02
បង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ១៨៩ ស្ថិតក្នុងភូមិទួលស្ដី ឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ រូបថតថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥។ RFA
Photo: RFA
ក្រុមយុវជន និងមន្ត្រីសង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលមានយុទ្ធសាស្ត្រច្បាស់លាស់ ការពារព្រំដែនដែលបានបោះរួចសម្រេចបាន ៨៤ភាគរយឱ្យគង់វង្ស និងត្រូវធានាថា ដីខ្មែរនឹងមិនបាត់បង់ទៅវៀតណាមបន្តទៀត។ ពួកគេសង្កេតឃើញថា រដ្ឋាភិបាលវៀតណាមពុំមានភាពស្មោះត្រង់ ជាមួយកម្ពុជានោះទេ និងមានមហិច្ឆតាឈ្លានពានកម្ពុជាគ្រប់រូបភាព រួមមាន ការរំកិលព្រំដែន ការរំលោភយកកោះត្រល់ និងការបញ្ជូនជនអន្តោប្រវេសន៍វៀតណាមមករស់នៅក្នុងទឹកដីកម្ពុជាខុសច្បាប់ជាដើម។
មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជន នៅមិនទាន់ស្ងប់អារម្មណ៍នៅឡើយទេ ទាក់ទិនការបោះបង្គោលព្រំដែនរវាង កម្ពុជា និងវៀតណាម សម្រេចបាន ៨៤ភាគរយ ឬស្មើនិង ៣១៥បង្គោលកន្លងមក ដែលពួកគេចាត់ទុកថា មានភាពមិនប្រក្រតីជាច្រើន។ តែទោះជាយ៉ាងនេះក្ដី ពួកគេចង់ឱ្យមានការសើរើបង្គោលព្រំដែន ដែលបានបោះរួចទាំងអស់ឡើងវិញ ប្រសិនបើមានការផ្លាស់ប្ដូររដ្ឋាភិបាល។
ពិធីចុះហត្ថលេខាជាផ្លូវការ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម នាប្រទេសវៀតណាម នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។ រូបពីហ្វេសប៊ុក ហ៊ុន សែន
ក្រុមយុវជនអះអាងថា បើទោះបីជា បង្គោលព្រំដែនដែលបានបោះរួចសម្រេចបាន ជាង ៨០ភាគរយក្ដី (៨៤) ក៏មិនប្រាកដថា វៀតណាមនឹងឈប់ឈ្លានពានកម្ពុជាបន្តទៀត ហើយពួកគេស្នើដល់រដ្ឋាភិបាលថា ត្រូវប្រុងប្រយ័ត្នខ្ពស់បញ្ហានេះ។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាប្រធានក្រុមការងារ ១០០រាត្រី លោក មួង សូនី ដែលចុះអង្កេតរឿងនេះ ថ្លែងនៅថ្ងៃទី២ មករាថា រដ្ឋាភិបាលមិនបានបង្ហាញជាសាធារណៈ ឱ្យពលរដ្ឋបាត់មន្ទិលនៅឡើយទេ ទាក់ទិនការកំណត់ខណ្ឌសីមា ជាមួយប្រទេសវៀតណាម។ លោកបញ្ជាក់ថា ក្រុមពលរដ្ឋនៅតែមានមន្ទិល និងមិនទុកចិត្តរដ្ឋាភិបាល ព្រោះរដ្ឋាភិបាលព្យាយាមលាក់បាំងព័ត៌មានជាច្រើន ស្ដីពីបញ្ហានេះ ជាពិសេសរដ្ឋាភិបាល បានប្រើប្រាស់សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ សម័យវៀតណាមគ្រប់គ្រងកម្ពុជា និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រំលោភរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១៖ «រឿងសំខាន់មួយទៀត ដែលរដ្ឋាភិបាល និងសង្គមស៊ីវិលយើងត្រូវដឹងថា វៀតណាមអត់បោះបង់ចោល គំនិតក្នុងការឈ្លានពានកម្ពុជាយើងទេ។ នេះយើងត្រូវចងចាំទាំងអស់គ្នា ហើយវៀតណាមនៅតបន្តយុទ្ធសាស្ត្រជាច្រើន ការឈ្លានពានកម្ពុជា និងធ្វើឱ្យខ្មែរយើងបែកបាក់គ្នា។ ដូច្នេះរឿងទាំងអស់នេះ ខ្ញុំគិតថា រដ្ឋាភិបាលត្រូវស្រាវជ្រាវ ពីយុទ្ធសាស្ត្រ ហើយធ្វើការរួមគ្នា ដើម្បីការពារទឹកដីប្រទេសជាតិរបស់យើង»។
ប្រធានក្រុមយុវជន ១០០រាត្រី លោក មួង សូនី ក្នុងបន្ទប់ផ្សាយរបស់វិទ្យុអាស៊ីសេរី។ RFA
លោក មួង សូនី បន្ថែមថា ពលរដ្ឋរស់នៅខេត្តស្វាយរៀង តែងត្អូញត្អែររឿងវៀតណាមបោះបង្គោលព្រំដែនបំពានចូលដីស្រែរបស់ពលរដ្ឋខ្មែរអស់រាប់រយហិកតារ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ចំណុចបង្គោលព្រំដែនលេខ ១៩៤ ដល់ ១៩៩។ លោកថា រដ្ឋាភិបាលនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ រឿងអភិវឌ្ឍន៍តាមព្រំដែន និងបញ្ជូនពលរដ្ឋខ្មែរឱ្យរស់នៅក្បែរព្រំដែនឱ្យច្រើន ដើម្បីជារបងការពារទឹកដី៖ «ត្រូវតែរកវិធីសាស្ត្រការពារព្រំដែនដែលបានបោះហើយហ្នឹង ពីព្រោះវៀតណាមគាត់ ក្រឡេចក្រឡុចណាស់ បោះហើយក្តី កុំទុកចិត្តថា គាត់ទទួលស្គាល់។ អត់ទេវៀតណាមបើតាមខ្ញុំមើលអត្តចរិតរបស់គាត់។ វិធីសាស្ត្រការពារដែរ មានទី១ ពាក់ព័ន្ធពលរដ្ឋរបងការពារព្រំដែន យើងត្រូវតែបង្កើតឱ្យមាន។ អ៊ីចឹងរបងយើងត្រូវបង្កើតឱ្យ មានផ្លូវក្រវាត់តាមព្រំដែន។ ការអភិវឌ្ឍតាមបណ្ដោយព្រំដែន មិនមែនយើងធ្វើតែលើច្រកទ្វារអន្តរជាតិធំៗទេ គឺយើងធ្វើតាមបណ្ដោយព្រំដែនទាំងមូលតែម្ដង»។
ឆ្លើយតបរឿងនេះ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស កិច្ចការព្រំដែន លោក វ៉ា គឹមហុង ប្រាប់អាស៊ីសេរី នៅថ្ងៃទី២ មករា ថា រដ្ឋាភិបាលទទួលខុសត្រូវ ចំពោះបញ្ហានេះ ហើយការបោះបង្គោលព្រំដែនសម្រេចបាន ៨៤ភាគរយកន្លងមក ដើម្បីការពារទឹកដីឱ្យគង់វង្ស។ ចំពោះសំណួរដែលសួរថា តើរដ្ឋាភិបាលអាចធានាបានទេថា បង្គោលព្រំដែនបានបោះរួច សម្រេចបាន ៨៤ភាគរយ នឹងមិនធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីបន្តទៀត? លោក វ៉ា គឹមហុង ឆ្លើយថា សំណួរនេះ ជាការមើលងាយគណៈកម្មការព្រំដែន ដោយលោកថ្លែងថា ព្រោះការបោះបង្គោលព្រំដែនកន្លងទៅ ប្រសិនបើឱ្យគេរំលោភដីខ្មែរ តើបោះដើម្បីអ្វី?៖ «សួរសំណួរហ្នឹងប្អូន បើយើងបោះព្រំដែន ឱ្យគេចូលរំលោភតើយើងបោះធ្វើអ្វី បើយើងខ្មែរដែរ? យើងមានការទទួលខុសត្រូវ រដ្ឋាភិបាលមួយ យើងទៅបោះឱ្យគេរំលោភ ហើយប្អូនឯងម៉េចបានសួរអ៊ីចឹង? ថា នេះវា អត់ត្រូវ បើមិនចេះធ្វើកុំធ្វើ ទុកចោលទៅ ឱ្យអ្នកគេមកកាន់កាប់ក្រោយវាល្អជាជាង។ ថាហ្នឹងវាអត់ត្រូវ បើធ្វើវាល្អ ធ្វើមានប្រយោជន៍ការពារជាតិ ការពារបូរណភាព បើធ្វើឱ្យគេរំលោភ ធ្វើឱ្យគេបាត់បង់ទឹកដី ធ្វើៗអី? អត់មានប្រយោជន៍»។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង បង្ហាញផែនទីដែលរដ្ឋាភិបាលប្រើប្រាស់ដើម្បីបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម នាទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥។ RFA/Rann Samnang
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន សង្កេតឃើញថា ការបោះបង្គោលសម្រេចបាន ៨៤ភាគរយនេះនៅមិនទាន់អាចចាត់ទុកថា កម្ពុជាមានសន្តិភាពនៅឡើយដែរ ព្រោះរដ្ឋាភិបាលមិនបានយកបង្គោលព្រំដែនរបស់បារាំងមកធ្វើជាមូលដ្ឋាន។ លោកចង់ឱ្យរដ្ឋាភិបាលត្រូវសើរើបង្គោលព្រំដែនទាំងអស់ឡើងវិញ ព្រោះការបោះបង្គោលកន្លងមក មានភាពមិនប្រក្រតីច្រើន ហើយការអភិវឌ្ឍតាមបណ្ដោយព្រំដែនក៏នៅមានតិចតួចបំផុត៖ «ឥឡូវនេះយើងអត់ទាន់ឃើញ មានការអភិវឌ្ឍន៍ជាដុំកំភួនណា នៅតាមបណ្ដោយព្រំដែននៅឡើយទេ មានតែឃើញធ្វើតាមច្រកទ្វារបានខ្លះៗហ្នឹង។ យើងចង់ឱ្យរដ្ឋាភិបាល ត្រូវសើរើព្រំដែនឡើងវិញ ពីព្រោះយើងឃើញថា ការបោះបង្គោលព្រំដែនមានភាពមិនប្រក្រតីច្រើន។ ត្រូវពឹងផ្អែកលើមូលដ្ឋាន រដ្ឋធម្មនុញ្ញ ត្រូវតែពិនិត្យសើរើឡើងវិញ ចំពោះបង្គោលទាំងអស់ហ្នឹងបាទ»។
លោក រ៉ុង ឈុន និងគ្រូបង្រៀន ៦នាក់ក្នុងចំណោម ១១នាក់ ថ្លែងទៅកាន់អ្នកកាសែត នៅទល់មុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។ រូបថត៖ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី
Subscribe to:
Post Comments (Atom)
No comments:
Post a Comment