Friday 31 January 2020

Coronavirus spreading in Cambodia too



៣១ មករា ២០២០ / 31 January 2020 - Coronavirus spreading in Cambodia too (*)

Image may contain: one or more people, people standing and text


ហ៊ុន សែន ឆ្កួតមែនទែនហើយ។ គាត់នៅតែបន្តឲ្យទេសចរណ៍ និងអ្នកធ្វើដំណើរផ្សេងៗ មកពីប្រទេសចិន ចូលមកប្រទេសកម្ពុជា តាមចិត្ត ដូចធម្មតា ក្នុងខណៈដែលពិភពលោកទាំងមូល ប្រកាសភាពអាសន្ន ដើម្បីទប់ស្កាត់វីរុសកូរ៉ូណា កុំឲ្យរាលដាលពីប្រទេសចិន ចូលមកប្រទេសនានាផ្សេងទៀត។ ប្រទេសវៀតណាម ប្រទេសរុស្ស៊ី និងប្រទេសមួយចំនួន ដែលមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយប្រទេសចិន គេសម្រេចបិទព្រំដែនរបស់គេ មិនឲ្យអ្នកធ្វើដំណើរពីប្រទេសចិន ចូលមកក្នុងប្រទេសគេ ដើម្បីជៀសវាងការឆ្លងជំងឺ។ តែ ហ៊ុន សែន សុខចិត្តទទួលយកហានិភ័យ ឲ្យប្រជាពលរដ្ឋខ្មែរ ស្លាប់ដោយជំងឺមកពីប្រទេសចិននេះ ពីព្រោះគាត់ត្រូវការចិន ដើម្បីការពារអំណាចផ្តាច់ការ ពុករលួយ និងក្បត់ជាតិ ដែលគាត់ដឹកនាំសព្វថ្ងៃ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ល្ងីល្ងើជាងគេ ក្នុងពិភពលោក ដែលមិនដឹងថា សីតុណ្ហភាពធម្មតា ក្នុងខ្លួនប្រាណមនុស្ស គឺជុំវិញ ៣៧ អង្សារ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងប្រាប់អ្នកកាសែត នៅថ្ងៃ ២៩ មករា ២០២០ ថាវីរុសកូរ៉ូណា ដ៏សាហាវ ទំនងជា មិនរាលដាលទេ ដោយសារតែធាតុអាកាសក្តៅ នៅស្រុកយើង។ គាត់ក៏បានបន្ថែមថា វីរុសដែលបង្កគ្រោះថ្នាក់ដល់ផ្លូវដង្ហើមនេះ មិនអាចរស់នៅក្នុងសីតុណ្ហភាព លើសពី ៣០ អង្សារទេ ដូច្នេះ ការឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត នៅស្រុកខ្មែរ មិនងាយស្រួលកើតឡើងទេ។ សូមប្រាប់ទៅលោក ម៉ម ប៊ុនហេង ថាប្រទេសដែលមានធាតុអាកាសក្តៅ ដូចប្រទេសកម្ពុជា ដូចជាប្រទេសឥណ្ឌា ស្រីលង្កា ហ្វីលីពីន វៀតណាម ថៃ -ល- គេបានប្រកាសភាពអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលរបស់វីរុសកូរ៉ូណានេះ។ សូមអានអត្ថបទក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ៖ https://tinyurl.com/u93k4tf



(*) HUN SEN IS COMPLETELY IRRESPONSIBLE BY CONTINUING TO ALLOW CHINESE TOURISTS AND OTHER VISITORS TO ENTER CAMBODIA AS THEY PLEASE, AS IF THERE WERE NO RISK WHATSOEVER OF CORONAVIRUS SPREADING FROM CHINA TO CAMBODIA

Hun Sen doesn't hesitate to risk the lives of the Cambodian population because he badly wants to please the Chinese, whose support he desperately needs to maintain his dictatorial, corrupt and traitorous regime.



THE WORLD’S MOST STUPID MINISTER OF HEALTH WHO IGNORES THAT THE HUMAN BODY TEMPERATURE IS NORMALLY AROUND 37C
Cambodia’s Health Minister Mam Bun Heng reportedly said on January 29, 2020 that the deadly Coronavirus is unlikely to spread in Cambodia because of this country’s hot climate. He added that the pneumonia-like virus cannot survive in temperatures higher than 30C, and therefore, people-to-people infections are unlikely in Cambodia. Can someone please tell Hun Sen and his stupid minister of health that the World Health Organisation has now declared Coronavirus a global health emergency. This applies even in hot countries, with cases having been confirmed in Thailand, Vietnam, Malaysia, the Philippines and India, as well as in Cambodia.

CAMBODIA'S HEALTH MINISTER IS RIDICULED FOR SAYING THAT THE COUNTRY IS TOO HOT FOR A CORONAVIRUS OUTBREAK
Cambodia's health minister has been rebuked for claiming that the country is too hot for a coronavirus outbreak. Mam Bunheng claimed to a Phnom Penh newspaper that the virus cannot spread in temperatures higher than 86F (30C). Research suggests it is not that simple, and opposition politician Rainsy Sam was quick to point out that the human body temperature is usually far higher, around 99F (37C).
Source: The Daily Mail (UK) from Reuters https://www.dailymail.co.uk/…/Cambodia-minister-rebuked-say…

No comments: