Wednesday, 15 January 2020

Kem Sokha's message



Image may contain: 1 person, smiling, standing


English below
—————————
សាររបស់លោក កឹម សុខា

ខ្ញុំសូមជម្រាបជូនសាធារណជន ជាតិ និងអន្តរជាតិ ជ្រាប អំពីគោលជំហរ របស់ខ្ញុំ ដូចតទៅ៖

• ខ្ញុំបដិសេធទាំងស្រុងនូវការចោទប្រកាន់មកលើរូបខ្ញុំ ពីបទសន្ទិដ្ឋិភាពជាមួយ បរទេស។

• ខ្ញុំមិនបាននាំរដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមកប្រទូសរ៉ាយ ឬឈ្លានពាន ព្រះរាជាណាចក្រកម្ពុជាឡើយ។

• ខ្ញុំមិនបានប្រព្រឹត្តដូចការចោទនេះទេ ជាពិសេសខ្ញុំមិនបានប្រព្រឹត្តនូវអំពើទាំង ឡាយណាដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិឡើយ។

• សកម្មភាពទាំងអស់របស់ខ្ញុំ គឺផ្តោតលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយអហិង្សា និងសន្តិវិធី ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

• គ្រប់សកម្មភាពនយោបាយរបស់ខ្ញុំ គឺផ្តោតលើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។

• ខ្ញុំនៅតែទាមទារឲ្យតុលាការទម្លាក់ចោលជាស្ថាពរចំពោះបទចោទមកលើរូបខ្ញុំ ដើម្បីខ្ញុំអាចអនុវត្តបាននូវសិទ្ធិ សេរីភាពនយោបាយពេញលេញ ក្នុងការចូល រួមបម្រើជាតិមាតុភូមិ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។

ខ្ញុំសូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ អ្នការទូត អង្គការសង្គម ស៊ីវិល អ្នកសារព័ត៌មានជាតិ-ជាតិ ដែលបានយកចិត្តទុកដាក់ចូលរួមឃ្លាំមើល និងសង្កេតការណ៍សវនាការនេះ៕

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០

I would like to inform the national and international public of my position as follows:

• I categorically deny the charge of “conspiracy with foreign powers” which was brought against me.

• I did NOT bring in foreign states or foreign agents to conduct hostility or invasion against the Kingdom of Cambodia.

• I did NOT commit anything of which I am accused—especially I haven’t committed any acts that would be detrimental to the national interests.

• All of my activities were focused on human rights and democracy, carried out in peaceful and non-violent manners in accordance with the Constitution of the Kingdom of Cambodia.

• My political activities were focused on the participation in free, fair, and just elections that truly reflect the will of the Cambodian people.

• I continue to demand that the court permanently drop the charge against me so that I can fully exercise my political freedom in participation in serving and defending the interests of the country and the people.

I would like to thank all Cambodians, diplomatic community, civil society organizations, and national and international media organizations who have paid their attention in monitoring and observation of this trial process.

Phnom Penh, January 15, 2020

No comments: