Khmer Circle:
Well, while they are at it, why not ask the prosecutors about the role of Hanoi as midwife to the Pol Pot regime or even why none of those late and current CPP leaders ever turned up as witnesses before the KRT as summoned? How about Hun Sen's alleged part in the violent suppression of the ethnic Chams under that regime, or the known killers given shelter by his regime today and since 1979?
^^^
ដោយ មួង ណារ៉េត
2020-02-05
ក្រុមមេធាវីការពារក្ដីលោក កឹម សុខា ផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកកាសែត នៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ
សវនាការជំនុំជម្រះលោក កឹម សុខា ក្នុងសប្តាហ៍ទី៤ ថ្ងៃទី០៥ ខែកុម្ភៈនេះ តុលាការបន្តសួរដេញដោលលោក កឹម សុខា ជុំវិញសកម្មភាពរបស់លោក កាលធ្វើជាប្រធានគណបក្សសិទ្ធិមនុស្សពីឆ្នាំ២០០៧-២០១២។ ប៉ុន្តែមេធាវីការពារក្តីលោក កឹម សុខា ចង់ឃើញតុលាការសាកសួរអង្គហេតុ ឬអំពើស្ដែងចេញរបស់លោក កឹម សុខា ជាជាងការយកពាក្យសម្តីមួយៗ របស់លោក កឹម សុខា មកចោទសួរ។
មេធាវីការពារក្តីលោក កឹម សុខា ឲ្យដឹងថា លោក កឹម សុខា បានផ្តល់ចម្លើយទៅតុលាការថា គណបក្សសិទ្ធិមនុស្សដែលកាលលោក កឹម សុខា នៅធ្វើជាប្រធានក្នុងអំឡុងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ គឺគណបក្សនេះបានចុះបញ្ជីនៅក្រមហាផ្ទៃត្រឹមត្រូវតាមច្បាប់ ហើយគណបក្សនេះកើតពីពលរដ្ឋខ្មែរ ជារបស់ពលរដ្ឋខ្មែរ និងដើម្បីពលរដ្ឋខ្មែរ។
មេធាវីការពារក្តីលោក កឹម សុខា លោក ចាន់ ចេន ឲ្យអ្នកសារព័ត៌មានដឹងថា ទិសដៅគណបក្សសិទ្ធិមនុស្ស គឺធ្វើការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតមិនដែលជាការធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាល ហើយគណបក្សនេះធ្លាប់ចូលរួមការបោះឆ្នោត ដើម្បីកៅអីតំណាងរាស្ត្រ និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ដែរ៖ «»
ទាក់ទងនីតិវិធី លោក មេធាវី ចាន់ ចេន ឲ្យដឹងថា មេធាវីការពារក្តីលោក កឹម សុខា ចង់ឃើញតុលាការដេញដោលអំពីអង្គហេតុ ប៉ុន្តែមិនទាន់ឃើញតុលាការដេញដោលទាក់ទងអង្គហេតុ ឬអំពើស្ដែងចេញរបស់លោក កឹម សុខា ឃុបឃិតជាសម្ងាត់ជាមួយរបស់បរទេសមកជជែកនៅឡើយទេ។ ប៉ុន្តែលោកថា តុលាការនៅតែយកសម្ដីរបស់លោក កឹម សុខា ដែលបានថ្លែងជាសាធារណៈនៅប្រទេសអូស្ត្រាលី និងពេលធ្វើសមាជបក្ស (បក្សសិទ្ធិមនុស្ស) នូវពាក្យមួយៗ យកមកចោទសួរដដែលប៉ុណ្ណោះ។ មេធាវីការពារក្តីលោក កឹម សុខា ដដែលឲ្យដឹងទៀតថា ទោះតុលាការចោទប្រកាន់ករណីនេះថា មានការត្រូវរ៉ូវជាមួយបរទេស ប៉ុន្តែតុលាការមិនទាន់ហៅភាគីបរទេសណាមួយមកសាកសួរ ឬបំភ្លឺនៅឡើយដែរ៖ «»
ក្នុងសវនាការ ថ្ងៃទី០១ នៃសប្តាហ៍ទី០៤នេះ តុលាការទុកកៅអីចំនួន១០សម្រាប់ឲ្យអ្នកសារព័ត៌មាន និងតំណាងអង្គការសង្គមស៊ីវិលចូលទៅតាមដានស្ដាប់សវនាការដោយផ្ទាល់ក្នុងបន្ទប់សវនាការ។
ដោយឡែកសវនាការថ្ងៃទី៥ ខែកុម្ភៈនៃសប្តាហ៍ទី០៤នេះ មេធាវីខាងរដ្ឋាភិបាល គឺលោក គី តិច មិនបានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានដូចលើកមុនៗ ទេ។
អ្នកនាំពាក្យសមាគមអាដហុកដែលឃ្លាំមើលដំណើរការក្តីនេះដោយផ្ទាល់ក្នុងសវនាការគឺលោក សឹ័ង សែនករុណា សង្កេតឃើញថា ការដេញដោលថ្ងៃនេះក៏មិនខុសពីពេលមុនៗ ដែរ គឺតំណាងអយ្យការតុលាការនៅតែសួរពីជំនួយ ដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សទទួលបាន និងការបង្កើតគណបក្សសិទ្ធិមនុស្ស ។ លោកបន្តទៀតថា តុលាការព្យាយាមសួរសំនួរដដែល ៗ លើកលោក កឹម សុខា រហូតសំណួរខ្លះលោក កឹម សុខា ហាក់មិនចង់ឆ្លើយ។ មន្ត្រីសិទ្ធិមនុស្សរូបនេះសង្កេតឃើញទៀតថា តំណាងអយ្យការបានយករូបថតឯកជនរបស់កូនស្រីលោក កឹម សុខា ដែលបានថតជាមួយជនបរទេស ដែលជារូបថតយកចេញពីហ្វេសប៊ុកគ្មានប្រភពច្បាស់លាស់មកសួរលោក កឹម សុខា ប៉ុន្តែលោក កឹម សុខា មិនយល់ស្របទង្វើបែបនេះរបស់តំណាងអយ្យការទេ៖ «»
មន្ត្រីសិទ្ធិមនុស្សរូបនេះកត់សម្គាល់ឃើញមួយចំណុចទៀតគឺ ចៅក្រមប្រឹក្សាបានសម្របសម្រួលល្អច្រើនជាងលើកមុនៗ ប៉ុន្តែមេធាវីរដ្ឋាភិបាល និងតំណាងអយ្យការតែងតែព្យាយាមសួរសំណួរដដែលៗ លើលោក កឹម សុខា។
មុននឹងចូលដល់សវនាការសប្ដាហ៍ទីបួននេះ ភាគីដែលពាក់ព័ន្ធក្នុងរឿងក្តីបានជជែកដេញដោលគ្នាយ៉ាងតឹងសរសៃកលើបញ្ហានៃការទទួលយកភស្តុតាង ការរឹតត្បិតសិទ្ធិសេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលក្នុងការតាមដានកិច្ចដំណើរការនីតិវិធីជំនុំជម្រះក្តី ដោយផ្ទាល់ក្នុងបន្ទប់សវនាការ និងបញ្ហាខ្វះអង្គហេតុមកបង្ហាញដើម្បីចោទប្រកាន់លោក កឹម សុខា ជុំវិញបទសន្ទិដ្ឋិភាព ឬត្រូវរូវគ្នាជាមួយរដ្ឋបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលនោះ។
ប៉ុន្តែមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សយល់ថា រឿងក្តីនេះ គឺជារឿងនយោបាយគួរតែរកដំណោះស្រាយ តាមច្រកនយោបាយវិញទើបជាការល្អ៕
No comments:
Post a Comment