Saturday, 8 February 2020

អ្នកវិភាគ​ថា លោក ហ៊ុន សែន ត្រូវការ​ចិន​ដើម្បី​ការពារ​អំណាច​ទើប​មិន​ហ៊ាន​រិះគន់​រឿងវីរុស​កូរ៉ូណា


ដោយ ហេង រស្មី
2020-02-07

លោក គឹម សុខ អ្នកវិភាគនយោបាយ។
លោក គឹម សុខ អ្នកវិភាគនយោបាយ។
 រូបថត​ពី​ហ្វេសប៊ុក​លោក គឹម សុខ



អ្នកវិភាគ​លើកឡើង​ថា ឥរិយាបថ​លោក ហ៊ុន សែន ការពារ​ចិន​រឿង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី បណ្តាល​មក​ពី​វីរុស​កូរ៉ូណា មិនមែន​ដោយ​ខ្លាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​កម្ពុជា និង​ប្រទេស​ចិន​នោះ​ទេ គឺ​ដោយសារតែ លោក ហ៊ុន សែន ចង់​អែបអប​ប្រទេស​ចិន​ដើម្បី​ការពារ​អំណាច​របស់​ខ្លួន​នៅ​ថ្ងៃ​អនាគត។

អ្នក​ហ៊ាន​និយាយ​រិះគន់​ឥតសំចៃ ចំពោះ​របប​ក្រុងភ្នំពេញ​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​លោក គឹម សុខ ប្រាប់​អាស៊ីសេរី​ថា ការ​ខិតខំ​យកចិត្តយកថ្លើម និង​ការប្រកាស​ម្តង​ហើយ​ម្តង​ទៀត​របស់​លោក ហ៊ុន សែន ថា រួម​សុខ​រួម​ទុក្ខ​ជាមួយ​ប្រទេស​ចិន​នៅ​ពេល​ប្រទេស​នេះ កំពុង​ផ្ទុះ​ជំងឺឆ្លង​ថ្មី​នេះ គឺ​​លោក​ចង់​ប្រើប្រាស់​ប្រទេស​ចិន​ធ្វើជា​ខ្នងបង្អែក​ការពារ​អំណាច​បក្សពួក​គ្រួសារ​របស់​លោក​នៅ​ពេល​អនាគត។

កាល​ពី​ថ្ងៃ​ទី៥ កុម្ភៈ​កន្លង​ទៅ​នេះ​លោក ហ៊ុន សែន បាន​ដឹកនាំ​ប្រតិភូ​មួយ​ក្រុម រួម​ទាំង​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន​ដើម្បី​បង្ហាញ​ថា កម្ពុជា​ជា​មិត្ត​ដែកថែប​នឹង​ចិន​។ ការ​ទៅ​ចិន​ជួប​មេដឹកនាំ​កំពូល​នេះ ដោយសារតែ​លោក ហ៊ុន សែន លោក​ត្រូវ​បាន​ក្រសួង​ការបរទេស​ចិន​ហាម​មិន​ឱ្យ​ទៅ​ជួប​នឹង​និស្សិត​ខ្មែរ​នៅ​ជាប់​ផុង​នៅ​ទីក្រុង​វូហាន (Wuhan)។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុសច្បង គឺ​លោក ហ៊ុន ម៉ាណែត (សងខាង) ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (រូប​កណ្ដាល) នា​ទីក្រុង​ប៉េកាំង កាល​ពីថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០២០។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុសច្បង គឺ​លោក ហ៊ុន ម៉ាណែត (សងខាង) ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (រូប​កណ្ដាល) នា​ទីក្រុង​ប៉េកាំង កាល​ពីថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០២០។ រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត





លោក គឹម សុខ បញ្ជាក់​ថា លោក ហ៊ុន សែន បាន​ដឹង​ច្បាស់​ថា បច្ចុប្បន្ន​មានតែ​ប្រទេស​ចិន​តែមួយគត់​ដែល​ជា​ជន្ទល់​នៅ​ក្នុង​ការ​ការពារ​អំណាច​ត្រកូល​ហ៊ុន របស់​លោក។ លោក​បញ្ជាក់​ថា បើ​គ្មាន​ប្រទេស​ចិន​ការពារ​នោះ​អំណាច​របស់​លោក ហ៊ុន សែន និង​ដួល​រលំ៖ «ក៏​គ្មាន​អ្វី​ចម្លែក​ដែរ បើ​លោក ហ៊ុន សែន មិន​អែប​ចិន​គ្រប់​កាលៈទេសៈ ទោះបីជា​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​យ៉ាងណា​នោះ​ទេ គាត់​បារម្ភ​ខ្លាច​ចិន​ដោះដៃ​អំពី​គាត់។ការ​ដោះដៃ​ពី​គាត់​ពី​ចិន​ស្មើ​ហ្នឹង​ការ​ដួល​រំលំ​នៃ​អំណាច​គ្រួសារ​ត្រកូល​ហ៊ុន»។

ចំណែក អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន​មិនបាន​ខ្វល់​ជីវិត​ប្រជាពលរដ្ឋ​ដែល​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​ចិន​ទេ គឺ​លោក​ខ្វល់​នឹង​អំណាច​របស់​លោក​តាមរយះ​យកចិត្ត​ប្រទេស​ចិន​ក្នុង​រឿង​ផ្ទុះ​ជំងឺ​មេរោគ​កូរ៉ូណា ដែល​ទង្វើ​នេះ​គណបក្ស​ប្រឆាំង​មិន​អាច​ទទួល​យក​បានជា​ដាច់ខាត៖ «យើង​សូម​ថ្កោលទោស​ហើយ​យើង​សូម​ឱ្យ​លោក ហ៊ុន សែន គិតពិចារណា​ឡើងវិញ​ក្នុង​ការ​ទទួលខុសត្រូវ​នៅ​ចំពោះ​មុខ​និស្សិត​យើង នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​យើង និង​ចំពោះ​មុខ​សហគមន៍​អន្តរជាតិ​ទាំងមូល»។

ទោះបីជា​យ៉ាងណាក៏ដោយ ស្ថានទូត​ចិន ចេញ​សារ​ការពារ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។ RFA
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។ RFA​



ការ​ធ្វើ​ដំណើរ​របស់​លោក ហ៊ុន សែន ទៅ​ប្រទេស​ចិន​។ ស្ថានទូត​ចិន​ថា លោក ហ៊ុន សែន ជា​អ្នកដឹកនាំ​បរទេស​ទី​មួយ​ដែល​បាន​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន​ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​ចិន​កំពុង​កើតមាន​នូវ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​។ ស្ថានទូត​បន្ថែម​ទៀត​ថា ទស្សនកិច្ច​របស់​មេដឹកនាំ​បង្ហាញ​ថា មិត្ត​កម្ពុជា​ចិន​គឺជា​“​មិត្ត​ដែកថែប​” ហើយ​ចិន​និង​កម្ពុជា​ជា​សហគមន៍​ជោគវាសនា​រួម ដែល​“​ដកដង្ហើម​រួមគ្នា និង​រួមសុខ​រួម​ទុក្ខ​ជាមួយគ្នា​យ៉ាង​ពិត​ប្រាកដ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​គឺជា​ទំនាក់ទំនង​ដើម្បី​ផលប្រយោជន៍​ខ្មែរ មិនមែន​ដើម្បី​អំណាច​របស់​នាយករដ្ឋមន្ត្រី និង​គ្រួសារ​របស់​លោក​ទេ ហើយ​អ្នក​ផ្តល់​អំណាច​ឱ្យ​នាយករដ្ឋមន្ត្រី​គឺ​ធ្វើ​ឡើង​តាម​សន្លឹកឆ្នោត៖ «ដូច្នេះ​អ្នក​ផ្ដល់​អំណាច​គឺ​មិនមែន​ចិន​ទេ ហើយ​ចិន​ផ្ដល់​ផលប្រយោជន៍​សម្រាប់​កម្ពុជា ទាំង​ផ្នែក​សេដ្ឋកិច្ច​ទាំង​ផ្នែក​នយោបាយ​ធំៗ​ពាក់ព័ន្ធ​នៅ​លើ​ពិភពលោក។ ដូច្នេះ​ចិន​មិនមែន​ដើរតួ​ជា​អ្នក​ជួយ​ទេ គឺ​ថែមទាំង​ជា​អ្នកការពារ​ប្រទេស​កម្ពុជា​ទៀត។ នេះ​គួរតែ​ទាំងអស់​គ្នា​យោគយល់​អ្វី​ទៅ​ដែល​ថា​កម្ពុជា ត្រូវការ​សម្រាប់​សន្តិសុខ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ»។​

បច្ចុប្បន្ន និស្សិត​កម្ពុជា​ចំនួន​២៣ នាក់​ដែល​កំពុង​សិក្សា​នៅ​សកលវិទ្យាល័យ ហ៊ូបេ (Hubei) ទីក្រុង​វូហាន ( Wuhan) ប្រទេស​ចិន​ជាទី​កន្លែង​ផ្ទះ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​កូរ៉ូណា ដែល​បាន​សម្លាប់​មនុស្ស​ជាច្រើន​រយ​នាក់។ លោក ហ៊ុន សែន បាន​និយាយ​មិន​ឱ្យ​និស្សិត​ទាំងនោះ​ចាក​ចេញពី​ប្រទេស​ចិន​ទេ ដោយសារតែ​លោក​មិន​ចង់​ប៉ះពាល់​ដល់​ទំនាក់ទំនង​ចិន​ខ្មែរ និង​ខ្លាច​ប៉ះពាល់​សេដ្ឋកិច្ច កម្ពុជា ប្រសិនបើ​បិទ​ជើង​យន្តហោះ​ពី​ចិន៕

1 comment:

Anonymous said...

Khmer Traitor Hun Sen’s real intention to go to Wuhan, China:

Khmer people should understand Ah Khmer traitor Hun Sen's ulterior motive behind his willingness to go to Wu Han, China: Ah Hun Sen knew that his regime will be in deep trouble after the EU cut the EBA and the US cut the GSP.

Therefore, he will need China's support for his government. He doesn't want China to abandon him. To prove to China that he is a good friend for China, he is not going to abandon China while China is facing with the CORONA virus. For this reason, he pretends to show China that Hun Sen is a good friend, Hun Sen will go to Wuhan in spite of the danger stemmed from the Virus.
Hun Sen wanted China to stay with him when there is no EBA and no GSP. And that the main reason why he wanted to go to Wuhan.

In brief, Ah Norouk Hun Sen will do whatever it takes at the expense of Cambodia and Khmer people's interest to hold on to power. This asshole Hun Sen is not a brave man; he has given in to all Yuon's demands in exchange for his power. At this time, he just wants China not to leave him when the horrible effects of NO EBA and NO GSP kick in.

Hun Sen gave a hint to China: I don’t leave you when you have problem with Corona virus, and you don’t leave me when I have a big problem with no EBA and no GSP.

Ah Hun Sen Phey Chang Lich Ach Heuy !!