Khmer Circle:
Well, so what? You have the PPA and the Constitution, but we [CPP] have the guns - and backing from Hanoi...
It had all been - for a while - so promising in Sihanouk's deluded mind; his conviction that the liberal constitution and the Paris Peace Accords would provide a lasting basis and foundation for Cambodia's long-term peace and independence, so much so that he caved in to all the CPP's demands to retain all the executive powers as well as its administrative framework [which translates, communicates and preserves these powers] despite having been rejected by the Khmer people at the ballot box in 1993. After all, aren't the CPP made up of ‘Khmers’ too?
Didn't he at least heed those chilling words of Le Duc Tho who once famously declared: "Our position in Kampuchea is irreversible"!
In fact, the reality - as Hanoi and its CPP servant see it - killing and eliminating any genuine nationalist opposition in Cambodia is a matter of necessity. They have done so to even the CPP’s own founding members who put nationalist imperatives above obedience to Hanoi. They just needed the right time to do it! Moreover, both Hanoi and CPP in Phnom Penh are two sides of the same coin: the former need the latter to advance its hegemonic advantage over a small yet proud people as well as to consolidate and legitimise all the territorial gains at Cambodia's expense through on-going and recent past expansions and absorptions while the latter will not last without the political-military backing ‘guaranteed’ it in exchange by the former - at a price, of course.
^^^
ដោយ អាស៊ីសេរី
2020-02-19

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុកលោក ស ខេង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសថា របបលោកទទួលបានជោគជ័យក្នុងការបង្ក្រាបគណបក្សគណបក្សប្រឆាំងកាលពីពេលកន្លងទៅ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចាត់ទុកការលើកឡើងនេះថា ជាការជាន់ឈ្លីរដ្ឋធម្មនុញ្ញ និងបង្ហាញថា របបនេះគ្មានបំណងគោរពច្បាប់កំពូលរបស់ជាតិនោះទេ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ កំពុងរត់ភៀសខ្លួននៅក្រៅប្រទេស លោក ម៉ន ផល្លា ប្រតិកម្មថា អាជ្ញាធររបបលោក ហ៊ុន សែន បានសម្លាប់លទ្ធិប្រជាធិបតេយ្យតាមរយៈការរំលាយគណបក្សសង្គ្រោះជាតិ និងបំបិទសិទ្ធិនយោបាយរបស់ពលរដ្ឋ ប៉ុន្តែបែរជាមន្ត្រីរបបនេះនៅតែចោទប្រកាន់ដដែលៗថា គណបក្សសង្គ្រោះជាតិមានបំណងផ្ដួលរំលំរដ្ឋាភិបាល៖ «របបក្រុងភ្នំពេញ បន្ទាប់ពីប្លន់ឆន្ទៈប្រជាពលរដ្ឋ សម្លាប់ប្រជាធិបតេយ្យតាមរយៈការរំលាយគណបក្សសង្គ្រោះជាតិ ហើយឥលូវនេះគឺបានប្រកាសថា ជាការជោគជ័យនៅក្នុងការកម្ចាត់អ្នកប្រជាធិបតេយ្យ ជាពិសេសគណបក្សសង្គ្រោះជាតិ ហើយបន្តកម្ចាត់គណបក្សសង្គ្រោះជាតិមិនឱ្យមានវត្តមានលើសង្វៀននៃការប្រកួតប្រជែងបោះឆ្នោតតាមបែបប្រជាធិបតេយ្យស្របតាមរដ្ឋធម្មនុញ្ញនោះ ខ្ញុំពិតជាមើលឃើញថា គណបក្សប្រជាជនមិនមានឆន្ទៈពិតប្រាកដក្នុងការគោរពរដ្ឋធម្មនុញ្ញនោះទេ»។
ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនេះ ដោយសារតែលោក ស ខេង អះអាងនៅថ្ងៃទី១៩ កុម្ភៈថា កាលពីឆ្នាំ២០១៩ កន្លងទៅ កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធបានទទួលជោគជ័យក្នុងការបំផ្លាញគម្រោងរបស់ក្រុមអ្នកគាំទ្របក្សប្រឆាំង ដែលលោកហៅថា ជាចលនាបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាល៖ «ពួកប្រឆាំងជ្រុលនិយមព្យាយាមធ្វើសកម្មភាពប៉ុនប៉ងបង្កភាពចលាចលក្នុងសង្គម និងរៀបចំផែនការធ្វើរដ្ឋប្រហារប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយមនៅកម្ពុជា។ ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងដែលមានការគាំទ្រ និងចូលរួមពីកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងមូលបានចូលរួមគ្នាបំផ្លាញឱ្យបរាជ័យទាំងស្រុងនូវឧបាយកល និងផែនការប្រកបដោយគ្រោះថ្នាក់ទាំងនេះ ហើយបន្តរួមគ្នាការពារប្រព័ន្ធគ្រប់គ្រងប្រទេសតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស»។
មិនត្រឹមតែមន្រ្តីគណបក្សប្រឆាំងទេ ដែលរិះគន់សំដីលោក ស ខេង ក្រុមអង្គការស៊ីវិលចាត់ទុកទង្វើរបស់អាជ្ញាធរភ្នំពេញថា បានធ្វើផ្ទុយទៅនឹងគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស សង្កេតឃើញថា សកម្មភាពរបស់ក្រុមអ្នកគាំទ្របក្សប្រឆាំងនាពេលកន្លងទៅ មិនមែនជាសកម្មភាពធ្វើបដិវត្តន៍ពណ៌អ្វីនោះទេ។ ផ្ទុយទៅវិញ លោកថា នោះជាការសម្ដែងមតិ និងជាសកម្មភាពនយោបាយ ដែលស្របទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិប៉ុណ្ណោះ៖ «ខ្ញុំមើលមិនទាន់ឃើញថា តើអង្គហេតុណាមួយដែលពិតប្រាកដ ហើយសូម្បីតែការកាត់ក្ដីមេគណបក្សប្រឆាំង លោក កឹម សុខា មកដល់ពេលនេះ តុលាការមិនទាន់បានចេញសេចក្ដីសម្រេចរកឃើញថា មានទោស ឱ្យបានត្រឹមត្រូវទេ។ អ៊ីចឹងការលើកឡើងខ្លះ ខ្ញុំយល់ថា ជាការតស៊ូមតិផ្នែកនយោបាយទេ វាមិនមែនជាការលើកឡើងពាក់ព័ន្ធរឿងបដិវត្តន៍ពណ៌នោះទេ»។
ចំណែក អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា បារម្ភថា ការធ្វើទុក្ខបុកម្នេញលើក្រុមអ្នកគាំទ្រប្រឆាំងអាចនឹងកម្រើកឡើងវិញ បន្ទាប់ពីមានការលើកឡើងបែបនេះពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ លោកថា ជារឿងគួរឱ្យសោកស្ដាយដែលអ្នកនយោបាយខ្មែរនៅតែបែរខ្នងដាក់គ្នា ហើយទុកឱ្យភាពតានតឹងផ្នែកនយោបាយនៅតែបន្តកើតឡើងបែបនេះ៖ «អ្វីដែលខាងសង្គមស៊ីវិលលើកឡើងនោះ គឺជាការបង្ក្រាបទៅលើសេរីភាពជាមូលដ្ឋាន មានន័យថា សេរីភាពខាងសមាគម ឬក៏ខាងគណបក្សនយោបាយ សេរីភាពក្នុងការបញ្ចេញមតិ ការជួបជុំជាដើមហ្នឹង គឺជាការបង្ក្រាបមួយយ៉ាងចាស់ដៃ ហើយមានការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់»។
កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ អាជ្ញាធររបបលោក ហ៊ុន សែន បានបើកយុទ្ធនាការចាប់ខ្លួន និងចោទប្រកាន់មន្ត្រីមូលដ្ឋានគណបក្សសង្គ្រោះជាតិជាច្រើននាក់ ដោយសារតែពួកគេបានប្រកាសគាំទ្រគម្រោងត្រឡប់មកកម្ពុជាវិញប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។ ការធ្វើទុក្ខបុកម្នេញនេះ បូករួមទាំងការបង្ក្រាបលើសំឡេងប្រឆាំង និងសំឡេងឯករាជ្យចាប់ពីចុងឆ្នាំ២០១៧ រហូតមកនោះ បានធ្វើឱ្យរបបលោក ហ៊ុន សែន ជាប់កំណត់ត្រាអាក្រក់ខាងរំលោភសិទ្ធិមនុស្ស រហូតដល់សហភាពអឺរ៉ុបសម្រេចចិត្តដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា៕
1 comment:
When will this monster Hun Sen go to hell ?
It looks like Ah Prett Hun Sen will go to hell when the Vietnamization of Cambodia is complete.
This Khmer traitor Hun Sen will go in the history book as the worst Khmer traitor.
Post a Comment