Wednesday, 12 February 2020

អ្នកទោស​នយោបាយ​ថ្វាយ​លិខិត​សុំ​ព្រះ​មហាក្សត្រ​ធ្វើ​អន្តរាគមន៍​ទៅ​លោក ហ៊ុន សែន ឱ្យ​ដោះ​ស្រាយ​រឿង EBA


Khmer Circle:


Khmer people should know by now that His Majesty is not there to sway these matters on their behalf, being - literally - a puppet of a puppet! There's more chance of his late father [Sihanouk] returning to life than him standing up to Xamdaach!

That said, be careful with lodging this kind of requests with him. After all, he is there to foster that illusion of ceremonial air of normality needed to lend legitimacy to this alien regime installed through foreign interference and violence. The fact that anyone could - and have done so - communicate with this sterile King in this way also plays into the hand of the regime in that he still acts - or has the power to act - as their last resort whenever a need arises and, such acts and gestures - futile as these always are - cannot but reinforce that illusion and false representation that is his actual primary role and job description.


^^^


2020-02-11

លោក គង់ ម៉ាស់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន និង​ក្រោយ​ពេល​ជាប់​ឃុំ​ឃាំង។
លោក គង់ ម៉ាស់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន និង​ក្រោយ​ពេល​ជាប់​ឃុំ​ឃាំង។
 រូប៖ លោកស្រី កុល សាត ភរិយា​លោក គង់ ម៉ាស់



អ្នក​ទោស​នយោបាយ​មួយ​រូប គឺ​លោក គង់ ម៉ាស់ ថ្វាយ​លិខិត​ទូល​ស្នើសុំ​ព្រះមហាក្សត្រ មាន​ព្រះរាជ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA។ ការ​ថ្វាយ​លិខិត​ស្នើសុំ​នេះ គឺ​ធ្វើ​ឡើង​នៅ​មុន​មួយ​ថ្ងៃ​ដែល​គណៈកម្មការ​អឺរ៉ុប នឹង​ចេញ​សេចក្ដី​សម្រេច​ចុងក្រោយ ជុំវិញ​ការ​ព្យួរ ឬ​មិន​ព្យួរ ឬ​ព្យួរ​ផ្នែក​ខ្លះ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ។

ភរិយា​របស់​លោក គង់ ម៉ាស់ គឺ​លោកស្រី កុល សាត ប្រាប់​អាស៊ី​សេរី​ថា ស្វាមី​របស់​លោក​ស្រី បាន សរសេរ​លិខិត​មួយ​ច្បាប់ កាល​ពី​ថ្ងៃ​ទី១០ ខែ​កុម្ភៈ ទូល​ថ្វាយ​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ស្នើ​ព្រះ​រាជ​អន្តរាគមន៍ ពី​ព្រះ​អង្គ​ជំរុញ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​បន្ទន់​ឥរិយាបថ​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ និង​បញ្ហា​នានា តាម​សំណើ​របស់​សហគមន៍​អឺរ៉ុប ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ប្រព័ន្ធ អនុគ្រោះ​ពន្ធEBA ។ លោកស្រី កុល សាត បន្ត​ថា ប្តី​របស់​លោកស្រី​បាន​ថ្វាយ​លិខិត​នេះ តាម​រយៈ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ "ម១" ឬ​ហៅ​ថា ពន្ធនាគារ​ព្រៃ​ស។ ប្រពន្ធ​របស់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​រំពឹង​ថា ខាង​ពន្ធនាគារ នឹង​បញ្ជូន​លិខិត​ទៅ​ដល់​ព្រះ​បរម​រាជវាំង​តាម​បំណង​របស់​លោក គង់ ម៉ាស់ ដែល​មាន​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​បាត់​បង់ EBA ដែល​នឹង​ដល់​ពេល​កំណត់​ត្រឹម​ថ្ងៃ​ទី១២ ខែ​កុម្ភៈ៖ «ក្នុង​កម្មវត្ថុ​នោះ​គាត់​សរសេរ​អំពី​ក្ដី​បារម្ភ​របស់​គាត់​ដោយ​ដឹង​ថា សហភាព​អឺរ៉ុប នឹង​កាត់​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ EBA នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ដែល​កំពុង​ទទួល​បាន​អត្ថប្រយោជន៍ EBA។ ក្នុង​ខ្លឹមសារ​ចុង​ក្រោយ​របស់​គាត់ ក៏​បាន​សំណូមពរ​ឲ្យ​ព្រះករុណា ជួយ​ផ្សះផ្សា​នយោបាយ ដែល​ជាប់​គាំង​ឲ្យ​មក​ភាព​ប្រក្រតី​វិញ ជា​ពិសេស ក៏​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល ដោះ​លែង​អ្នក​ទោស​នយោបាយ​គ្រប់​និន្នាការ ឲ្យ​មាន​សេរីភាព​ជួប​ជុំ​ក្រុម​គ្រួសារ​ឡើង​វិញ»។



លោក គង់ ម៉ាស់ គឺ​ជា​សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង ត្រូវ​បាន​គេ​ស្គាល់ ថា អ្នក​នយោបាយ​មូលដ្ឋាន​ដ៏​សកម្ម និង​ក្លាហាន​ម្នាក់។ លោក ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ២០១៩ ដោយ​គិត​មក​ទល់​ពេល​នេះ លោក​កំពុង​ជាប់​ក្នុង​ពន្ធនាការ​ព្រៃ​ស​ជាង ១ឆ្នាំ​ហើយ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​លើ​ហ្វេសប៊ុក។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ឃើញ លិខិត​របស់​លោក គង់ ម៉ាស់ នៅ​ឡើយ​ទេ ហើយ​លោក​មិន​ធានា​ថា លិខិត​នោះ​អាច​បញ្ជូន​ទៅ​ដល់​ព្រះ​បរម​រាជវាំង​នៅ​ពេល​ណា​នោះ​ឡើយ ព្រោះ​មន្ត្រី​ពន្ធនាគារ ត្រូវ​ការ​ពិនិត្យ​មើល​ខ្លឹមសារ​លិខិត​នោះ​ជា​មុន​សិន៖ «តាម​នីតិវិធី​យើង រាល់​លិខិត​ទាំង​អស់ ត្រូវ​ពិនិត្យ​ដោយ​មន្ត្រី​ពន្ធនាគារ រួច​ទើប​សុំ​គោល​ការណ៍​ទៅ​ព្រះរាជ​អាជ្ញា ឬ​ខាង​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដើម្បី​យើង​អាច ព្រោះ​ថា អា​លិខិត​ខ្លះ​វា​មាន​លក្ខណៈ​ចរិត​នយោបាយ ចំពោះ​លិខិត​លក្ខណៈ​គ្រួសារ​អត់​អី​ទេ យើង​បញ្ជូន​ត​ឲ្យ​ភ្លាមៗ ប៉ុន្តែ​លិខិត​ខ្លះ ត្រូវ​ឡើង​ដល់​ព្រះមហាក្សត្រ ឬ​ទៅ​ប្រមុខ​រដ្ឋ អ៊ីចឹង​មាន​ចរិត​នយោបាយ​អ៊ីចឹង គឺ​យើង​ត្រូវ​សុំ​គោលការណ៍​សិន។ បើ​គាត់​ទើប​ផ្ញើ​ម្សិលមិញ​ទេ ខ្ញុំ​ជឿ​ថា មិន​ទាន់​ដល់​ព្រះ​បរម​រាជវាំង​ទេ»។

គណៈកម្មការ​អឺរ៉ុប នឹង​ចេញ​សេចក្ដី​សម្រេច​ចុង​ក្រោយ នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ​នេះ ជុំវិញ​ការ​ព្យួរ ឬ​មិន​ព្យួរ ឬ​ព្យួរ​ផ្នែក​ខ្លះ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ការ​ព្រួយ​បារម្ភ​របស់​លោក គង់ ម៉ាស់ គឺ​ជា​រឿង​ត្រឹម​ត្រូវ ព្រោះ​លោក និង​អ្នក​ដទៃ​ទៀត សុទ្ធតែ​មាន​ការ​ព្រួយ​បារម្ភ​ដូចៗ គ្នា​ខ្លាច​បាត់​បង់ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។ លោក រ៉ុង ឈុន បន្ត​ថា លោក ស្តោក​ស្ដាយ​ដែល​រដ្ឋាភិបាល បង្ហាញ​ជំហរ មិន​ខ្វាយខ្វល់​រឿង​បាត់​បង់ EBA ក្រោម​លេស​មិន​សម​ទំនង​ថា មិន​ចង់​ឱន​ក្បាល ឬ​ដោះដូរ​អធិបតេយ្យ​កម្ពុជា​ទៅ​វិញ។ តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ យល់​ឃើញ​ថា បើ​លោក ហ៊ុន សែន បណ្ដោយ​ឲ្យ​បាត់បង់ EBA នោះ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​អាមេរិក ក៏​នឹង​បាត់បង់​ដែរ ហើយ​ទណ្ឌកម្ម​ផ្សេងៗ ទៀត ក៏​នឹង​ធ្លាក់​លើ​រដ្ឋាភិបាល​នេះ ជាបន្តបន្ទាប់។ ដូច្នេះ​ករណី​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​មុខ​មាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ព្រម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ធំធេង​ដល់​វិស័យ សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស វិស័យ​កាត់​ដេរ៖ «តាម​ពិត​នេះ​មិន​មែន​ជា​ការ​លក់ ឬ​ដោះ​ដូរ​នូវ​អធិបតេយ្យ​ជាតិ​ទេ ព្រោះ​មុន​នឹង​ទទួល​បាន EBA ក៏​យើង​ត្រូវ​មាន​កិច្ច​សន្យា​ថា យើង​នឹង​គោរព​សិទ្ធិ​ការងារ គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ទើប​បាន​ជា​សហភាព​អឺរ៉ុប​ផ្តល់ EBA ដល់​កម្ពុជា​យើង។ បើ​រដ្ឋាភិបាល​ធ្វើ​ការ​កែ​លម្អ​ឡើង​វិញ ទៅ​តាម​ការ​ស្នើសុំ​របស់​សហភាព​អឺរ៉ុប និង​ធ្វើ​ឲ្យ​ស្ថានភាព​ដូច​កាល​បោះ​ឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ២០១៧ គឺ​ពេល​ហ្នឹង កម្ពុជា​មិន​បាត់​បង់ EBA ទេ»។

នៅ​ថ្ងៃ​ពុធ ទី១២ ខែ​កុម្ភៈ​នេះ គេ​រំពឹង​ថា គណៈកម្មការ​អឺរ៉ុប​នឹង​ចេញ​សេចក្ដី​សម្រេច​ជា​ផ្លូវ​ការ​របស់​ខ្លួន​ស្ដីពី​អនាគត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា៕

1 comment:

Anonymous said...

This scarecrow King should change to Preah Maha Ksoth !!
Why does he want to live? For what ?