ដោយ អាស៊ីសេរី
2020-03-15

វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
រូប៖ ហ្វេសប៊ុកក្រសួងសុខាភិបាល
ក្រសួងសុខាភិបាលប្រកាសនៅយប់ថ្ងៃទី១៥ មីនាថា បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ (Covid-19) ៤នាក់ទៀត ហើយក្នុងនោះ មានខ្មែរ ៣នាក់។ តាមលទ្ធផលនេះ កម្ពុជាមានអ្នកឆ្លងជំងឺរលាកផ្លូវដង្ហើម កូវីដ១៩ នេះ កើនដល់ ១២នាក់ហើយ។
៤ករណីថ្មីនេះ ២នាក់ជាជនជាតិខ្មែរឥស្លាម នៅខេត្តព្រះវិហារ ដែលទើបត្រឡប់ពីចូលរួមពិធីជួបជុំសាសនាមួយនៅប្រទេសម៉ាឡេស៊ី។ ម្នាក់ទៀតជា ខ្មែរទើបមកពីប្រទេសបារាំង និងទារកអាយុ ៤ខែម្នាក់ទៀត ជាកូនរបស់ជនជាតិបារាំងអាយុ ៣៥ឆ្នាំ ដែលទើបធ្វើតេស្តរកឃើញជំងឺនេះ នៅថ្ងៃទី១៥ ខែមីនា។
1 comment:
How many lies did this spokeswoman of ministry of health tell the public of Cambodia about covid 19 virus just to serve her master ah weak hun sen?.
Post a Comment