ទាក់ទងនឹងការឃុំខ្លួនរបស់សកម្មជនព្រៃឈើដ៏ល្បីល្បាញលោក អ៊ូច ឡេង និងសកម្មជន បីនាក់ផ្សេងទៀត ដែលកំពុងធ្វើការស៊ើបអង្កេតលើឧក្រិដ្ឋកម្មព្រៃឈើរបស់ក្រុមហ៊ុន #ThinkBiotech នៅក្នុងព្រៃឡង់។
ដំណឹងអាក្រក់គឺ ទោះបីពួកអ្នកទាំងបួនត្រូវបានដោះលែងក៏ដោយ ពួកគាត់នៅតែស្ថិតនៅក្រោមការស៊ើបអង្កេតជាផ្លូវការដោយព្រះរាជអាជ្ញា ហើយអាចត្រូវបានកោះហៅនៅពេលណាក៏បាន។
ពួកយើងពិតជាសប្បាយចិត្តខ្លាំងណាស់ ពេលដែលឃើញអ្នកទាំងបួនមានសេរីភាព ហើយអាចវិលត្រឡប់ទៅជួបមនុស្សជាទីស្រឡាញ់របស់ពួកគាត់វិញ។ រឹតតែពិសេស ហើយរំភើបខ្លាំងទៀតនោះគឺ យើងឃើញមានបាតុករជាច្រើននាក់ ដែលមកពីតំបន់ផ្សេងៗគ្នានៅក្នុងប្រទេស បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មជាសាធារណៈនៅក្រុងក្រចេះ។ ទន្ទឹមនឹងភាពសប្បាយរីករាយ ពួកយើងក៏មានការបារម្ភយ៉ាងខ្លាំងថា លោកអ៊ូច ឡេង និងសកម្មជនព្រៃឈើផ្សេងទៀត នឹងត្រូវបានកោះហៅនៅពេលដែលពួកគាត់បន្តធ្វើការស៊ើបអង្កេតទៅលើឧក្រិដ្ឋកម្មព្រៃឈើនាពេលអនាគត។
សូមចែករំលែកសារនេះដើម្បីរំលឹកដល់មនុស្សទូទៅថា យើងនឹងមិនអង្គុយដោយភាពស្ងាត់ស្ងៀមនោះទេ ខណៈពេលដែលរបបសន្តិភាពបច្ចុប្បន្ននេះ បន្តធ្វើទុក្ខបុកម្នេញលើសកម្មជនដែលប្រថុយជីវិត សេចក្តីសុខរបស់ពួកគេដើម្បីការពារព្រៃឈើរបស់ប្រជាជាតិយើង តែបែជាតែងតែផ្តល់រង្វាន់ដល់ក្រុមអ្នករកស៊ីឈើធំ ៗ និងក្រុមម៉ាហ្វៀដែលកំពុងបន្តកាប់បំផ្លាញព្រៃរបស់យើង។
&&&
Good & bad news regarding the situation of Mr #OuchLeng and 3 other forest activists, under detention in Kratie province since the morning of 13 March while investigating alleged forest crimes in Prey Long forest by the logging company Think Biotech;
The good news is that the four have been released, seemingly without charges, after two days of non-stop protests demanding their release.
The bad news is that despite the 4 being released, they are still 'under investigation' and can be summonsed as 'suspects' at any time by the prosecutor and / or police.
So while we are very happy to see them able to return to their loved ones, and even more happy to see many brave activists from different parts of the country protesting in Kratie city, we are very concerned that the so-called ongoing investigation will be used as a weapon against Ouch Leng and the others when they continue investigating forest crimes in the weeks & months to come.
Please share this message widely to remind people that we will not sit idly and stay quiet while the current regime continues to harass the activists who risk their lives defending our nation’s forests while it continues to turn a blind eye or even reward the major timber barons and mafia-like groups who continue to chop down our nation's forests.
Ministry of Environment
Goldman Environmental Prize
N1M
Cambodian Youth Network - CYN
CHRTF
No comments:
Post a Comment