Saturday 14 March 2020
ព្រះរាជអាជ្ញារងខេត្តក្រចេះកំពុងសាកសួរលោក អ៊ូច ឡេង និងអ្នកសហគមន៍ព្រៃឡង់ ៣នាក់ទៀត
Khmer Circle:
This has been a fate all too familiar to any Cambodian who goes against the criminal character of this CPP regime. Trying to do the best for your community and country carries a severe risk to life and limbs; being labelled 'rebels', 'traitors' or inciters with intent to create social unrest and 'destroy the peace and stability of the society'!
^^^
ដោយ ជី វិតា
2020-03-13
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦។
Photo: RFA
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និងជាម្ចាស់ពានរង្វាន់វីរជនបរិស្ថាន Goldman Environmental Prize លោក អ៊ូច ឡេង និងអ្នកសហគមន៍ព្រៃឡង់ ៣នាក់ផ្សេងទៀត នៅមិនទាន់ត្រូវបានតំណាងអយ្យការខេត្តក្រចេះ ដោះលែងនៅឡើយទេ គិតត្រឹមរសៀលម៉ោង ៣ និង ៤៥ នាទី ថ្ងៃទី១៤ មីនា។
កងសន្តិសុខរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) បានចាប់ឃាត់ខ្លួនអ្នកការពារព្រៃឈើទាំង ៤នាក់នោះ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា។ ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) ជាក្រុមហ៊ុនមានរោងចក្រអារឈើនៅក្បែរព្រៃឡង់។
សកម្មជនបរិស្ថាន និងមន្ត្រីសង្គមស៊ីវិលដែលចុះឃ្លាំមើលរឿងនេះ ឱ្យដឹងថា លោក អ៊ូច ឡេង និងអ្នកការពារព្រៃឈើសហគមន៍ព្រៃឡង់ ៣នាក់ទៀត គឺលោក ខេម សុឃី លោក ស្រី ថី និងលោក មេន ម៉ាត់ កំពុងឋិតនៅក្រោមការសាកសួររបស់ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ លោក ជា សុ័ភក្ត្រ នៅក្នុងអធិការដ្ឋាននគរបាលស្រុកសំបូរ ខេត្តក្រចេះ អស់រយៈពេលជាង ៦ម៉ោងមកហើយ នៅថ្ងៃទី១៤ មីនា។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ និយាយថា ក្រុមអង្គការសង្គមស៊ីវិលចំនួន ៥ស្ថាប័ន រួមមាន សមាគមអាដហុក (ADHOC) អង្គការលីកាដូ (Licadho) បណ្តាញយុវជនកម្ពុជា (CYN) សម្ព័ន្ធសហគមន៍កសិករកម្ពជា (CCFC) និងក្រុមអ្នកស្រឡាញ់បរិស្ថានជាង ១០នាក់ទៀត បានធ្វើដំណើរទៅដល់អធិការដ្ឋានស្រុកសំបូររួចហើយ ដើម្បីតាមដាន និងឃ្លាំមើលករណីនេះ។ លោកថា សមត្ថកិច្ចមិនទាន់អនុញ្ញាតឱ្យពួកគេ ចុះសួរសុខទុក្ខអ្នកទាំងបួននាក់នោះនៅឡើយទេ។
អធិការនគរបាល ស្រុកសំបូរលោក ប៊ុន ឈឿន ថ្លែងថា ការឃាត់ខ្លួនអ្នកទាំង ៤នាក់នោះ ធ្វើឡើងទៅតាមបញ្ជាព្រះរាជអាជ្ញាខេត្តក្រចេះ បន្ទាប់ពីមានពាក្យបណ្ដឹងពីក្រុមហ៊ុនឯកជនមួយ។ លោកបញ្ជាក់ថា ពួកគេទាំងនោះរងការចោទថា ចូលក្នុងបរិវេណដីរបស់ក្រុមហ៊ុន ដោយគ្មានការអនុញ្ញាត។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment