Tuesday, 10 March 2020

ក្រសួង​ថា បុរស​ផ្ទុក​ជំងឺ​កូវីដ-១៩ នៅ​មាន​សុខភាព​ល្អ ខណៈ​​គ្រួសារ ៣​នាក់ មិន​ទាន់​រក​ឃើញ​មេរោគ

ដោយ ទីន ហ្សាការីយ៉ា
2020-03-08

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែង​ក្នុង​ទិវា​ពិភពលោក​នៃ​អ្នក​បរិច្ចាគ​ឈាម ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។

RFA

មន្ត្រី​ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ថា បុរស​ជនជាតិ​ខ្មែរ ដែល​ផ្ទុក​ជំងឺ​កូវីដ​-១៩ នៅ​មាន​សុខភាព​ល្អ​ធម្មតា ខណៈ​សមាជិក​គ្រួសារ​របស់​លោក​ចំនួន ៣​នាក់ ពុំ​ទាន់​រក​ឃើញ​សញ្ញា​វិជ្ជមាន​នៃ​ការ​ឆ្លង​ជំងឺ​នេះ​នៅឡើយ​។ ពួកគេ ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ក្នុង​បន្ទប់​ដាច់ដោយឡែក​ពី​គេ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​។

ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មីនា កម្ពុជា​មិនទាន់​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩ ករណី​ថ្មី​ទៀត​នៅឡើយ​ទេ ក្រៅពី​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ដែល​កំពុង​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​ពី​គេ និង​កំពុង​បន្ត​ព្យាបាល​ពី​ក្រុម​គ្រួ​ពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា គ្រូពេទ្យ​បាន​យក​សំណាក​វត្ថុ​វិភាគ​របស់​សមាជិក​គ្រួសា​រ ៣​នាក់ របស់​បុរស​ជនជាតិ​ខ្មែរ​នោះ ទៅ​ធ្វើ​តេស្តឈាម​រក មេរោគ ប៉ុន្តែ​លទ្ធផល​បង្ហាញ​ថា អវិជ្ជមាន​។ អ្នកស្រី​បញ្ជាក់​ថា ទោះ​យ៉ាងណា អ្នក​ទាំងនោះ​នៅតែ​បន្ត​ដាក់​ឱ្យ​នៅ​បន្ទប់​ដាច់ដោយឡែក​ពី​គេ និង​តាមដាន​សុខភាព​រយៈពេល ១៤​ថ្ងៃ​។ ចំណែក​សុខភាព​បុរស ដែល​ឆ្លង​កូវីដ​-១៩ គឺ​នៅ​មាន​ស្ថានភាព​ធម្មតា មិនទាន់​វិវត្ត​ទៅ​ធ្ងន់ធ្ងរ​នៅឡើយ​ទេ។

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន និង​លោក លី សូវ៉ាន់ ព្រមទាំង​លោក យី សេងឌឿន បានទេ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​តែ​គ្មាន​អ្នកទទួល។

អភិបាល​ខេត្ត​សៀមរាប លោក ទៀ សីហា ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​ខេត្ត​សៀមរាប ក្រោម​កិច្ច សហការ​ជាមួយ​ក្រសួងសុខាភិបាល បាន​ចាត់វិធានការ​ចាំបាច់​ជាច្រើន ដើម្បី​គ្រប់គ្រង​សភាព ការណ៍ និង​ធានា​កុំ​ឱ្យ​ជំងឺ​កូ​វីដ​-១៩ ឆ្លង​រីក​រាលដាល​។ លោក​បញ្ជាក់​ថា វិធានការ​ទាំងនោះ គឺ​អាជ្ញាធរ កំពុង​បន្ត​ស្វែងរក​ទីតាំង និង​មនុស្ស​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកមាន​ជំងឺ​កូវីដ ដើម្បី​តាមដាន​សុខភាព និង​ដាក់​ឱ្យ​នៅ​ក្នុង​បន្ទប់​ដាច់ដោយឡែក​ពី​គេ​។ អភិបាលខេត្ត​រូប​នេះ បញ្ជាក់​ទៀត​ថា ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ក៏បាន​សម្រេច​ផ្អាក​គ្រឹះស្ថានសិក្សា​នានា ទាំង​រដ្ឋ និង​ឯកជន​ចំនួន ១១០​កន្លែង ព្រមទាំង​ផ្អាក​សណ្ឋាគារ​ជាង​១០ ដែល​ស្ថិត​ក្នុង​ទី​រួម​ខេត្ត​សៀមរាប៖ «អាជ្ញាធរ​ខេត្ត​ជាមួយ​នឹង​ក្រុមការងារ​មួយ​ចំនួន នឹង​ឆ្លៀត​ពេល​ក្នុង​ពេល​បិទ​សាលារៀន​មួយ​ចំនួន​នេះ យើង​នឹង​ទៅ​សម្អាត​សាលារៀន​ជៀសវាង​មាន​មេរោគ​នៅ លើ​ទីធ្លា។ មួយទៀត​ប្រជាពលរដ្ឋ ក៏​ត្រូវ​ចូលរួម​ជាមួយ​អាជ្ញាធរ​ដែនដី​ដែរ ព្រោះ​គាត់​ត្រូវការ​ការពារ​ខ្លួន ត្រូវ​ការ​មក​ពិនិត្យ​សុខភាព​ហើយ បើ​មាន​ចម្ងល់​អី​ត្រូវ​ទំនាក់ទំនង​មក​មន្ទីរ​សុខាភិបាល​ដើម្បី មាន​ការ​ឆ្លើយតប​ដើម្បី​កុំ​ឱ្យ​មាន​ការ​ចលាចល ឬ​មួយ​ទទួល​បាន​ព័ត៌មាន​មិន​ពិត»។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ក្រសួង​សុខាភិបាល​ប្រកាស​ថា បុរស​ខ្មែរ​ម្នាក់ អាយុ ៣៨​ឆ្នាំ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។ បុរស​ខ្មែរ​ម្នាក់​នេះ គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម ៤​នាក់ ដែល​ជា​អ្នក​ប៉ះពាល់ ផ្ទាល់ និង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​បុរស​ជនជាតិ​ជប៉ុន ដែល​គេ​បាន​រក​ឃើញ មាន​ផ្ទុក​ជំងឺ​កូវីដ​នៅ​ពេល​ទៅដល់​ប្រទេស​ជប៉ុន​វិញ បន្ទាប់ពី​ចាកចេញ​ពី​កម្ពុជា កាលពី​ថ្ងៃ​ទី​៣ ខែ​មីនា​។ បុរស​ជប៉ុន​នោះ គឺជា​នាយក​សាលា​បណ្ដុះបណ្ដាល​ភាសា​ជប៉ុន ដើម្បី​ត្រៀម​យក​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន។

ពលរដ្ឋ​រស់នៅ​ទី​រួម​ខេត្ត​សៀមរាប​ម្នាក់ គឺ​លោក វិន ភារម្យ ប្រាប់​អាស៊ីសេរី​ថា បន្ទាប់​មាន​ករណី ពលរដ្ឋ​ខ្មែរ​ម្នាក់​ឆ្លង​ជំងឺ​កូវីដ-១៩​នេះ គឺ​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​សៀមរាប ព្រួយ​បារម្ភ​ខ្លាំង​អំពី​សុខភាព ហើយ​ពលរដ្ឋ​ភាគច្រើន​មិន​ហ៊ាន​ចេញ​ទៅ​ណា​ទេ ដែល​ធ្វើ​ឱ្យ​ទីក្រុង​ទេសចរណ៍​មួយ​នេះ មាន​សភាព​ស្ងប់ស្ងាត់​។ លោក​បន្ត​ថា ពលរដ្ឋ​ម្នាក់ៗ បាន​នាំគ្នា​ទិញ​ស្បៀងអាហារ​មាន​អង្ក ត្រីខ មី និង​ត្រីងៀត​ជាដើម សម្រាប់​ស្តុក​ទុក​រយៈពេល​យូរ ព្រោះ​ពួកគេ​មិន​ចង់​ចេញ​ក្រៅ​ផ្ទះ​ញឹកញាប់ និង​មិន​សូវ​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​សុខាភិបាល​ឡើយ ហើយ​ថែមទាំង​មានការ​សង្ស័យ​ថា អាច​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​លើស​ពី​ម្នាក់៖ «ខ្ញុំ​អត់​សូវ​ជឿ​ទុក​ចិត្ត​លើ​ក្រសួង​សុខាភិបាល​ទេ ព្រោះ​អី​ក្រសួងសុខាភិបាល​យើង ជួន​កាល​គាត់​ថា តែ​មាត់​តែ​មិន​អនុវត្ត​បាន។ ជនជាតិ​ជប៉ុន​ដែល ប្រទេស​ជប៉ុន​រក​ឃើញ​កូវីដ-១៩ នោះ គឺជា​អ្នក​វិនិយោគទុន​រកស៊ី​នៅ​ខេត្ត​សៀមរាប ដូច្នេះ​អាច​ឆ្លង​ទៅ​បុគ្គលិក​ធ្វើការ​ជាមួយ​គាត់​បូក​រួម​ទាំង​អ្នក​រត់​ម៉ូតូ​កង់​បី​ដឹក​គាត់​ទៅ​ព្រលាន​យន្ត ហោះ​ទៀត។ អាច​ឆ្លង​តៗ​គ្នា​ទៀត។ ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​សៀមរាប​រូប​នេះ ក៏​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ទប់ស្កាត់​ក្រុម​អាជីវករ​កុំ​ឱ្យ​ដំឡើង​ថ្លៃ​ទំនិញ​៖ «ចាប់​ផ្ដើម​មាន​អ្នកទិញ​ស្បៀងអាហារ​ទិញ​ប្រហុក ទិញ​ត្រីងៀត ទិញ​អីៗ​ទុក ប៉ុន្តែ​មានការ​ដំឡើងថ្លៃ​ដែល​ឡើង​មួយ​គុណ​ជា​ពីរ​ជា​បី មិន​ថា​ម៉ាស់ មិន​ថា អង្ករ​អី​ទេ។ កាល​ពី​មុន​អង្ករ​មួយ​គីឡូ​តែ​១២០០​ទេ តែ​ឥឡូវ​ឡើង​ដល់​១៥០០​រៀល។ អាជ្ញាធរ​និង​រដ្ឋាភិបាល អត់​បាន​គិតគូរ​ខាង​រឿង​នេះ​សោះ»។

អភិបាល​ខេត្ត​សៀមរាប លោក ទៀ សីហា ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ពិតជា​មានការ​ភ័យខ្លាច ខ្លាំង និង​នាំគ្នា​សម្រុក​ទិញ​អីវ៉ាន់​ស្តុក​ទុក​មែន ព្រោះ​ករណី​នេះ​ទើបតែ​ផ្ទុះឡើង​ថ្មីៗ ក្នុង​ខេត្ត​សៀមរាប​។ ទោះ​យ៉ាងណា លោក​អំពាវនាវ​រួចហើយ​កុំ​ឱ្យ​ពលរដ្ឋ​ភ័យ​ព្រួយ​ខ្លាំង​ពេក ហើយ​ត្រូវ​ចេះ​ថែរក្សា​អនាម័យ​ខ្លួនប្រាណ តាម​សេចក្ដី​ណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស លោក​អំពាវនាវ​ដល់​ក្រុម​អាជីវករ​មួយ​ចំនួន មិន​ត្រូវ​ឆ្លៀតឱកាស​ដំឡើង​ថ្លៃ​ទំនិញ​ក្នុង​ពេល​មាន​វិបត្តិ​នេះ​ឡើយ៖ «រដ្ឋបាល​ខេត្ត​នឹង​ទៅ​ណែនាំ​គាត់​ប្រសិនបើ​គាត់​ធ្វើ​លើសលប់​របៀប​នេះ យើង​នឹង​មាន​វិធានការ។ យើង​ណែនាំ​គាត់​ជា​លើក​ទី​១ ទី​២ ទី​៣ ហើយ​បើ​គាត់​មិន អនុវត្ត​តាម​ទេ យើង​នឹង​បិទ​អាជីវកម្ម​របស់​គាត់​តែម្ដង ព្រោះ​គាត់​ត្រូវតែ​ចូលរួម​ហើយ​អាច​យក​ផល​ចំណេញ​ពីលើ​គំនរ​ទុក្ខ​របស់​អ្នក​ផ្សេងទៀត​បានទេ»។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​៧ ខែ​មីនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​អះអាង​ថា ទាល់តែ​សេះ​ដុះ​ស្នែង ឬ​ទាល់​តែ​មាន​ថ្ងៃ​ទី​៣១ ខែកុម្ភៈ ទើប​មាន​ករណី​កើត​ជំងឺ​កូវីដ​-១៩ លើ​ជនជាតិ​ខ្មែរ​នោះ ក៏បាន​ប្រកាស​លុបចោល​កម្មវិធី​មហាសង្ក្រាន្ត​ឆ្នាំ ថ្មី​ដែល​គ្រោង​រៀបចំ​នៅ​ខេត្ត​សៀមរាប​ដែរ ដើម្បី​បង្ការ​ជំងឺ​នេះ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ស្វាគមន៍​ចំពោះ​ការ​បិទ​សាលារៀន សណ្ឋាគារ និង​លុបចោល​កម្មវិធី​អង្គរ​សង្ក្រាន្ត​ជាដើម​។ ប៉ុន្តែ​លោក នៅតែ​ជំរុញ​ឱ្យ​អាជ្ញាធរ​រក​អ្នក​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកមាន​ជំងឺ​កូវីដ​-១៩ បន្ត​ទៀត និង​ទប់ស្កាត់​កុំ​ឱ្យ​ទំនិញ​ឡើងថ្លៃ​ឱ្យ​មាន​ប្រសិទ្ធភាព៖ «កុំ​ឱ្យ​មាន​ករណី​ឆ្លង ធ្វើ​ឱ្យ​មានការ​សោកស្ដាយ​សម្រាប់​ពេល​អនាគត ដូច្នេះ​ត្រូវ​ប្រឹងប្រែង​ឱ្យ​អស់​លទ្ធភាព ស្វែងរក​អ្នក​ពាក់​ពន្ធ​ឱ្យ​បាន​អស់ ហើយ​ធ្វើតេស្ត​ដើម្បី​បញ្ជាក់​ថា គាត់​អត់​មាន​ឆ្លង​មេរោគ​នេះ​ទេ។ នេះ​គឺជា​រឿង​មួយ​ប្រសើរ និង​ធ្វើ​ឱ្យ​ទំនុក​ចិត្ត​លើ​ប្រជាពលរដ្ឋ​ឡើងវិញ។ បញ្ហា​នេះ​យើង​មិន​អាច​ធ្វេស​ប្រហែល​បាន​ទេ ព្រោះ​ឃើញ​ហើយ​នៅ​តាម​ប្រទេស​ផ្សេងៗ​ដែល​កាលណា​មាន​ករណី​ឆ្លង​គឺ​មាន​ហក់​ឡើង​ខ្ពស់ ដូច្នេះ​ជា​មេរៀន​មួយ​ដែល​ធ្វើ​ឱ្យ​ប្រុងប្រយ័ត្ន​កាន់តែ​ខ្ពស់»។

គិត​ត្រឹម​ថ្ងៃ​ទី៨ ខែ​មីនា មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​លើ​ពិភពលោក​សរុប ឡើង​ដល់​ជាង ១០​ម៉ឺន ៧​ពាន់​នាក់ (១០៧. ៣៥១​នាក់​) ហើយ​រីឯ​អ្នក​ស្លាប់ ក៏​ឡើង​ដល់​ជាង ៣​ពាន់ ៦​រយ​នាក់ (៣.៦៤៦​នាក់​) ដែរ ដែល​ភាគច្រើន​នៅ​ប្រទេស​ចិន​។ មេរោគ​នេះ ក៏​កំពុង​មាន​សន្ទុះ​ឆ្លង​រាលដាល​ខ្លាំង នៅ​ប្រទេស​កូរ៉េខាងត្បូង ប្រទេស​អ៊ីតាលី និង​ប្រទេស​អ៊ីរ៉ង់​ជាដើម៕

No comments: