ដោយ ជុន ច័ន្ទបុត្រ
2020-03-23

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីមិនទាន់ជាប់ឃុំឃាំង។
រូប៖ ហ្វេសប៊ុកលោក កឹម សុខា
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានចេញសារអំពាវនាវជាច្រើនចំណុច ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីឌ-១៩ ដ៏កាចសាហាវនេះ។ ក្នុងចំណោមសារ ដែលលោកបង្ហោះតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី ២៣ ខែ មីនានេះ លោក កឹម សុខា ស្នើសុំឲ្យមានតម្លាភាព និងភាពស្មោះត្រង់ក្នុងការបង្ហាញព័ត៌មាន។ លោកស្នើសុំកុំបំភ្លៃ កុំបំប៉ោងព័ត៌មាន និងកុំលាក់បាំងព័ត៌មានពិត។
ទោះបីជាលោក កឹម សុខា មិនបានដៅសារនេះ ចំៗ ឆ្ពោះទៅស្ថាប័នណាមួយជាក់លាក់យ៉ាងណាក្តី ក៏មួយរយៈពេលចុងក្រោយ ការផ្សាយព័ត៌មានបំភ្លៃ និងបំប៉ោងតាមបណ្ដាញផ្សព្វផ្សាយសង្គម យ៉ាងផុលផុស។ ជាងនេះទៅទៀត ថ្មីៗ នេះ របបក្រុងភ្នំពេញ ក៏រងការរិះគន់ថា ព្យាយាមលាក់បាំងព័ត៌មានពិត អំពីករណីឆ្លងមេរោគកូរ៉ូណានេះដែរ ជាពិសេសការលាក់ព័ត៌មានអំពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ដែលបានឆ្លងជំងឺនេះ។
បន្ថែមលើសារនេះ លោក កឹម សុខា ក៏បានអំពាវនាវឲ្យពិភពលោក មានសាមគ្គីគ្នាជាសកល ដោយកុំរើសអើងជាតិសាសន៍ ប្រទេស ឬប្លុកនយោបាយ សេដ្ឋកិច្ច ឬសង្គម៕
No comments:
Post a Comment