Wednesday, 11 March 2020
កម្មករកាត់ដេរប្រមាណ ៧រយនាក់ នៅខេត្តកំពង់ស្ពឺ តវ៉ាឲ្យថៅកែចិនបើកប្រាក់ខែនិងប្រាក់បំណាច់ឆ្នាំ ក្រោយពីព្យួរការងារ ១ខែ
ដោយ អាស៊ីសេរី
2020-03-11
កម្មករកាត់ដេរប្រមាណ ៧រយនាក់ នៅរោងចក្រ ញូវប៉េស គ្លូប៊ល ធិចធៀល (New Best Global Textile Co., Ltd) ស្ថិតនៅឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ តវ៉ាឲ្យថៅកែចិនបើកប្រាក់ខែ និងប្រាក់បំណាច់ឆ្នាំ ក្រោយពីព្យួរការងារ ១ខែ។
រូប៖ អង្គការ CENTRAL
កម្មករកាត់ដេរប្រមាណ ៧រយនាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាំគ្នាតវ៉ាទាមទារឲ្យថៅកែចិន បើកប្រាក់ឈ្នួល និងប្រាក់បំណាច់ឆ្នាំឲ្យពួកគេ ក្រោយពីរោងចក្រស្នើសុំមន្ទីរការងារខេត្ត ព្យួរកិច្ចសន្យាការងារកម្មករ រយៈពេល ១ខែ ដោយសារខ្វះក្រណាត់។
ក្រុមកម្មករនៃរោងចក្រកាត់ដេរខោរអាវ ឈ្មោះ ញូវប៉េស គ្លូប៊ល ធិចធៀល (New Best Global Textile Co., Ltd) នៅថ្ងៃទី១១ ខែមីនា ផ្ទុះការទាមទារបើកប្រាក់ខែ និងប្រាក់បំណាច់ឆ្នាំរយៈពេល ៦ខែម្ដង ពីថៅកែជនជាតិតៃវ៉ាន់។
កម្មការិនីធ្វើការផ្នែកជំនួយការចិន លោកស្រី ថូ ស្រីល័ក្ខ ឲ្យដឹងថា ថៅកែរោងចក្របានព្យួរការងារកម្មករអស់រយៈពេល១ខែហើយ គឺចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមីនា។ លោកស្រី បន្តថា នៅថ្ងៃទី១១ ខែមីនា គឺដល់ពេល ដែលកម្មករទាំងអស់ ត្រូវវិលចូលធ្វើការ និងបើកប្រាក់ឈ្នួលរយៈពេល១០ថ្ងៃ សម្រាប់ខែកុម្ភៈ បូកនឹងប្រាក់បំណាច់ឆ្នាំមួយចំនួនទៀត ប៉ុន្តែបែរមិនឃើញមុខថៅកែ ហើយរោងចក្រត្រូវបិទទ្វារថែមទៀត។
លោកស្រី មិនប្រាកដថា រោងចក្រមួយនេះ នៅដំណើរការតទៅមុខទៀត ឬត្រូវបិទទ្វារនោះទេ ព្រោះមានដំណឹងលេចឮតៗគ្នាមកថា ថៅកែបានបិទរោងចក្រនេះហើយ។ ទោះបីជាយ៉ាងណា កម្មការិនីរូបនេះស្នើសុំមន្ទីរការងារ និងអាជ្ញាធរពាក់ព័ន្ធ ធ្វើយ៉ាងណា ដាក់សម្ពាធឲ្យថៅកែរោងចក្រ គិតគូរបើកប្រាក់ខែឲ្យកម្មករឲ្យខាងតែបាន ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ៖ «ខ្ញុំចង់ឲ្យក្រសួងដោះស្រាយឲ្យពួកខ្ញុំថាតើ រោងចក្របិទប្រាកដមិចអីមិច ហើយរឿងលុយពួកខ្ញុំប៉ុន្មានថ្ងៃ រឿងលុយអ្នកកូនខ្ចីដែលគាត់សម្រាល។ គាត់ត្រូវមានលុយកូនខ្ចីរបស់គាត់។ ហើយនិងលុយធ្វើការប៉ុន្មានថ្ងៃ និងបំណាច់ឆ្នាំដែលពួកខ្ញុំត្រូវបើកក្នុងចូលឆ្នាំនេះ។ អ្នកខ្លះគាត់កូនខ្ចី គាត់ចូលមក បំណាច់ឆ្នាំត្រូវបានបើកពេលភ្ជុំហ្នឹង តែគាត់អត់ទាន់បានបើទេ»។
រោងចក្រ ញូវប៉េស គ្លូប៊ល ធិចធៀល (New Best Global Textile Co., Ltd) ដែលមានទីតាំងស្ថិតនៅឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គឺជារោងចក្រផលិតខោអាវ បុរស ស្ត្រី និងក្មេង ម៉ាក ព្រីម៉ាក អែន អាឌែន (Primark & Ardene) ហើយមានកម្មករធ្វើការសរុប ៧៦៤នាក់ ក្នុងនោះកម្មករ ៥៥២នាក់ ជាស្ត្រី។
អ្នកគ្រប់គ្រងទូទៅនៃរោងចក្រ ញូវប៉េស ហ្គូប៊ល លោក លី អែនឌី អះអាងប្រាប់អាស៊ីសេរីថា ថៅកែរោងចក្រដែលជាជនជាតិចិនតៃវ៉ាន់ បានរត់គេចខ្លួនទៅស្រុកចិនវិញហើយ ក្រោយពេលដែលរោងចក្រមួយនេះ ស្នើសុំមន្ទីរការងារព្យួរកិច្ចសន្យាការងារកម្មកររយៈពេល១ខែ ក្រោមហេតុផលថាខ្វះវត្ថុធាតុដើម មិនអាចដំណើរការបាន។
លោកបញ្ជាក់ថា លោកបានទាក់ទងទៅថៅកែចិនតៃវ៉ាន់ ជាច្រើនដងដែរ អំពីការបើកប្រាក់ឈ្នួលឲ្យកម្មករ ប៉ុន្តែថៅកែថាកំពុងរកប្រាក់ដោះស្រាយបញ្ហានេះ។ លោកថា រហូតមកដល់ពេលនេះ មិនមានដំណឹងណាមួយពីថៅកែនៅឡើយទេ។
លោក លី អែនឌី បន្តអះអាងថា បើតាមដំណឹងពីក្រុមសន្តិសុខយាមរោងចក្រ ប្រាប់ថា ថៅកែចិនរូបនោះ កំពុងទាក់ទងមិត្តភក្តិជាជនជាតិចិនដូចគ្នា មកធ្វើជាថៅកែជំនួសវិញ ដោយប្រើរូបភាពទិញយករោងចក្រនោះបន្តពីខ្លួន ហើយដាក់ឈ្មោះរោងចក្រថ្មី ដើម្បីគេចពីការបើកប្រាក់ឈ្នួលឲ្យកម្មករ និងគេចពីពន្ធរដ្ឋ។
អ្នកគ្រប់គ្រងរោងចក្ររូបនេះ ដែលនៅមិនទាន់ទទួលបានប្រាក់ខែដូចកម្មករដែរនោះ បញ្ជាក់ថា ខាងលោកបានជូនដំណឹងនេះ ទៅអង្គការពលកម្មអន្តរជាតិ ហៅកាត់ថា អាយឡូ (ILO) និងក្រុមអ្នកបញ្ជាទិញមួយចំនួន ឲ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហានេះ៖ «ខ្ញុំអាចសន្និដ្ឋានថា អ្នកជួលក្រោយហ្នឹង ហើយនិងគាត់ហ្នឹង មានទាក់ទងនឹងគ្នា។ អ៊ីចឹង! ពាក្យក្រសួងច្រើននិយាយថា ប្រែកាយ នៅខាងពន្ធដារ គេឧស្សាហ៍និយាយថាប្រែកាយ។ រោងចក្រមានបញ្ហាពន្ធដារខ្លាំងអ៊ីចឹងទៅ គាតបំបាត់ឈ្មោះរោងចក្រគាត់។ អ៊ីចឹងហើយ គាត់ហៅមនុស្សមួយទៀតមកឈរឈ្មោះជំនួសគាត់ ហើយគាត់បញ្ជាពីក្រោយ ហើយដូរឈ្មោះទៅជារោងចក្រផ្សេង។ អ៊ីចឹង! គាត់នឹងអាចរួចពន្ធ រួចពីថ្លៃកម្មករ រួចពីអ្វីៗ ទាំងអស់។ ខ្ញុំអាណិតកម្មករខ្ញុំដែរ គ្នាអត់ដែរ។ និយាយទៅទាំងខ្ញុំអីហ្នឹង ប្រាក់ខែខ្ញុំអត់បានប្រាក់ខែ១០ថ្ងៃហ្នឹងដែរ»។
ទន្ទឹមគ្នានេះ ក្រុមកម្មករនាំគ្នាទៅរកកិច្ចអន្តរាគមន៍ពីមន្ទីរក្រសួងការងារខេត្តកំពង់ស្ពឺ នៅថ្ងៃដដែលនេះ ប៉ុន្តែខាងមន្ទីរប្រាប់ឲ្យកម្មកររង់ចាំមន្ត្រីចុះដោះស្រាយនៅព្រឹកថ្ងៃស្អែក ទី១២ ខែមីនា។
ជុំវិញរឿងនេះ អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ លោក ចិត្រ បូរិន បានទេ ដោយសារគ្មានអ្នកទទួលទូរស័ព្ទ។
ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា មើលឃើញថា ស្ថិតក្នុងស្ថានភាពខ្វះវត្ថុធាតុដើម ពិតមានជាថៅកែរោងចក្រមួយចំនួន ដែលមានគំនិតមិនល្អ យកឱកាសនេះ ដើម្បីគេចវេះពីការទទួលខុសត្រូវផ្លូវច្បាប់ ដោយមិនជូនដំណឹងពីការបិទរោងចក្រ ហើយមិនគិតគូរបើកប្រាក់ខែឲ្យកម្មករជាដើម។
លោកយល់ថា ក្រសួងការងារគួរដាក់ចេញវិធានការឲ្យច្បាស់លាស់ និងពិនិត្យមើលឲ្យបានដិតដល់ក្នុងរឿងអនុញ្ញាតឲ្យថៅកែព្យួរការងារកម្មករ នៅពេលនេះ ដើម្បីធានាកម្មករនឹងមិនបាត់បង់អត្ថប្រយោជន៍ការងារណាមួយនោះទេ បើទោះបីជាមានថៅកែបិទទ្វាររោងចក្រក៏ដោយ៖ «ទន្ទឹមនឹងនេះ យើងក៏ឃើញដែរ ទាំងរដ្ឋាភិបាល ទាំងអីទាំងអស់ គឺបានស្រែកក្ដែងៗ អំពីវិធានការក៏ដូចជាការហាមប្រាមមិនឲ្យនិយោជក ក្នុងការយកលេសនេះ ឱកាសនេះ រត់ចោលកម្មករ ព្យួរកម្មករ បញ្ឈប់កម្មករ។ វាជារឿងដែលយើងត្រូវពិនិត្យមើល ហើយយើងត្រូវរួមចំណែកដោះស្រាយដើម្បីឆ្លើយតបទៅនឹងអ្វីដែលជា ប្រយោជន៍របស់បងប្អូនកម្មករ ដែលគាត់រងនូវការគេចវេះពីថៅកែ រហូតធ្វើឲ្យបាត់បង់ប្រយោជន៍កម្មករជាច្រើននោះ»។
ក្រសួងការងារ ព្យាករណ៍ថា រោងចក្រកាត់ដេរ ជិត ២០០រោងចក្រ អាចប្រឈមនឹងការបិទទ្វារបណ្ដោះអាសន្ន ហើយកម្មករប្រមាណ ១៦ម៉ឺននាក់ ត្រូវព្យួរការងារ ដោយសារតែខ្វះវត្ថុធាតុដើមពីប្រទេសចិន។
ក្នុងកាលៈទេសៈដ៏លំបាកបែបនេះ លោក ប៉ាវ ស៊ីណា ស្នើដល់រដ្ឋាភិបាលឱ្យបញ្ចេញកញ្ចប់ថវិកាបម្រុងណាមួយ ដើម្បីជួយដោះស្រាយផលប៉ះពាល់ភ្លាមៗ ដល់កម្មករ ដែលត្រូវថៅកែមិនប្រាក់ខែឲ្យ ដោយយកលេសព្យួរការងារព្រោះខ្វះវត្ថុធាតុដើម ហើយរត់គេចពីការទទួលខុសត្រូវតាមផ្លូវច្បាប់៕
Subscribe to:
Post Comments (Atom)
1 comment:
Ah Chker Chkuot Hun Sen,
You have always wanted to keep your power at the expense of Khmer people and Cambodia such as executing the K5 project, signing the bilateral treaties with your master Vietnam, mounting the 1997 coup d'Etat, allowing the illegal Vietnamese to fill Khmer land, putting the so called triangle area under Yuon's control, etc...
The cut of EBA was the result of the unconstitutional dissolution of the CNRP. Therefore, having or losing EBA is not relating to Cambodia's sovereignty as pretended by Hun Sen, but relating to Ah Chker Chkuot Hun Sen's persecution as well as dissolution of the CNRP and suppression of the air from people – democracy.
You can keep barking in the meantime about Cambodia's resiliency, but you will be silent in about 2 years when the domino effects of No EBA takes over the situation.
Why do you want to stay in power so long ?
I think you want to stay in power until the Vietnamization of Cambodia is complete and your master Vietnam clearly knew that you were such a faithful slave who would do whatever it takes – killing Khmer people, ceding land to Vietnam - to stay in power.
It is about time that Khmer people show their courage and their spirit of nationalism to challenge this crazy animal Hun Sen …
Post a Comment