ដោយ អាស៊ីសេរី
2020-04-01

តារាងតម្លៃប្រេងលក់នៅតាមស្ថានីយមួយចំនួនក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ
តម្លៃប្រេងសាំង បានបន្តធ្លាក់ចុះថែមទៀត នៅដើមខែមេសានេះ ក្នុងខណៈដែលមនុស្សធ្វើដំណើរកាន់តែតិចទៅៗ។ ក្រសួងពាណិជ្ជកម្មចេញផ្សាយថា សាំងធម្មតា និងម៉ាស៊ូត លក់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ មេសា ក្នុងមួយលីត្រ ជាងពីរពាន់រៀល (សាំងធម្មតា ២.៣៥០រៀល, ប្រេងម៉ាស៊ូត ២.៤៥០)។
បើធៀបនឹងខែមីនា តម្លៃប្រេងសាំង នៅខែនេះ គឺធ្លាក់ចុះ ១.១៥០រៀល ដោយកាលពីខែមីនា តម្លៃប្រេងសាំងធម្មតា តម្លៃ ៣.៤៥០រៀល។ ក្រសួងពាណិជ្ជកម្ម ធ្លាប់បង្ហាញមូលហេតុនៃការចុះថ្លៃប្រេងសាំង ឱ្យដឹងថា ដោយសារតម្លៃប្រេង នៅលើទីផ្សារអន្តរជាតិ ធ្លាក់ចុះខ្លាំងដែរ៕
No comments:
Post a Comment