Monday, 27 April 2020

សកម្មជន​បរិស្ថាន​ជម្នះ​ធ្វើ​ពិធី​បង្សុកូល​ជូន​លោក ឈុត វទ្ធី ទោះ​មាន​អាជ្ញាធរ​រារាំង


ដោយ វ៉ែន សុមេធ
2020-04-26

rfa
ក្រុម​សកម្មជន​បរិស្ថាន​ និង​កូនប្រុស​លោក ឈុត វុទ្ធី នាំ​គ្នា​រៀបចំ​បុណ្យ​​ខួប ៨ឆ្នាំ នៃ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី នៅ​ព្រឹក​ថ្ងៃ​ទី២៦ មេសា​ ២០២០​ ក្នុង​តំបន់​ព្រៃឡង់​នៃ​ខេត្ត​ព្រះវិហារ។
ក្រុម​សកម្មជន​បរិស្ថាន​ និង​កូនប្រុស​លោក ឈុត វុទ្ធី នាំ​គ្នា​រៀបចំ​បុណ្យ​​ខួប ៨ឆ្នាំ នៃ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី នៅ​ព្រឹក​ថ្ងៃ​ទី២៦ មេសា​ ២០២០​ ក្នុង​តំបន់​ព្រៃឡង់​នៃ​ខេត្ត​ព្រះវិហារ។
photo courtesy of N1M



កូនប្រុស​របស់​លោក ឈុត វុទ្ធី និង​សកម្មជន​បរិស្ថាន នៅតែ​បន្ត​វើ​ពិធី​រំឮក​ខួប​គម្រប់ ៨​ឆ្នាំ​នៃ​មរណភាព​របស់​លោក ឈុត វុទ្ធី នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា នៅ​តំបន់​ព្រៃឡង់ ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ ទោះបីជា​អាជ្ញាធរ​ខេត្ត​នេះ រារាំង​ពួកគេ​ក្ដី។ មន្ត្រី​សង្គម​ស៊ីវិល យល់ថា ទង្វើ​របស់​អាជ្ញាធរ គឺជា​ការ រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ជួប​ជុំ​ដោយ​សន្តិវិធី។

ពិធី​ជួបជុំ​ប្រារព្ធ​ខួប ៨​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី នៅ​ឆ្នាំ​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ការរារាំង និង​ឃ្លាំមើល​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដូច​ឆ្នាំ​មុនៗ​ដែរ។

កូនប្រុស លោក ឈុត វុទ្ធី គឺ​លោក ឆឺយ ឧត្តមរស្មី ប្រាប់​អាស៊ីសេរី​ថា លោក​រួម​នឹង​សកម្មជន​ការពារ​ព្រៃឈើ​ប្រមាណ​ជាង ៣០​នាក់ បាន​នាំគ្នា​ចូល​ទៅ​ក្នុង​ព្រៃ​ឡង់​ស្ថិត​នៅ​ក្នុង​ឃុំ​ធ្មា ស្រុក​ជ័យសែន ខេត្ត​ព្រៃ​វិហារ តាំងពី​ម៉ោង ១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែ​មេសា ដើម្បី​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​និង​បង្សុកូល​ឧទ្ទិស​បុណ្យ​កុសល​ដល់​លោក ឈុត វុទ្ធី។ ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​រូប​នេះ បញ្ជាក់​ថា ការ​ជម្នះ​ទៅ​ធ្វើ​ពិធី​បង្សុកូល​នៅ​ក្នុង​ព្រៃ​ឡង់​នោះ ព្រោះ​ទីនោះ​ជា​កន្លែង ដែល​ឪពុក​របស់​លោក ស្រលាញ់ និង​តែង​ចុះទៅ​ធ្វើការ​ញឹកញាប់​កាលពី​លោក​នៅ​មាន​ជីវិត៖ «ទោះបីជា​មានការ​រារាំង​ពី​អាជ្ញាធរ​ក្តី យើង​នៅតែ​ព្យាយាម ហើយ​យប់មិញ​នេះ​យើង​មិន​បាន​ដេក​ទេ។ យើង​ព្យាយាម​រត់គេច​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ប៉ុន្តែ យើង​នៅតែ​ធ្វើ​បាន​ជោគជ័យ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ដដែល​។ យើង​មាន​ធ្វើ​ពិធី​បង្សុកូល​ដល់​ឪពុក​ខ្ញុំ ហើយ​បន្ទាប់មក​យើង​មាន​ថ្លែង​សារ​សាធារណៈ​ផ្ញើ​ជូន​ទៅ​រដ្ឋាភិបាល ឱ្យ​មាន​ចំណាត់​ការ បិទ​ក្រុមហ៊ុន​កាប់​បំផ្លាញ​ព្រៃឈើ ស្នើសុំ​ឱ្យ​បញ្ឈប់​ការ​ផ្តល់​ដី​ព្រៃ​សម្បទាន​ដល់​ក្រុមហ៊ុន​នានា ហើយ​នឹង​បញ្ឈប់​ការ​ផ្តល់​លិខិត​អនុញ្ញាត​ឱ្យ​ដឹក​ឈើ​តាម​ផ្លូវ»។

កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​មេសា អភិបាលរង​ស្រុក​រវៀង និង​មន្ត្រី​បរិស្ថាន បាន​ដាក់​កម្លាំង​រារាំង​មិន​ឱ្យ​សកម្មជន​បរិស្ថាន​ទាំងអស់ ជិះ​ម៉ូតូ​ចូល​ក្នុង​ព្រៃ​ឡង់ ដើម្បី​ប្រារព្ធ​ខួប​៨​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី នោះ​ទេ ដោយ​លើក​ហេតុផល​ថា ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ-១៩​។ អាជ្ញាធរ​ទាំងនេះ ព្រមាន​ឱ្យ​ពួកគេ​បំបែក​គ្នា បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​នឹង​អនុវត្ត​ទៅ​តាម​វិធានការ​ច្បាប់។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ លោក សួស សុខដារ៉ា បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខេ​មេសា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

លោក ឆឺយ ឧត្តមរស្មី ថ្លែង​ថា ការរារាំង​របស់​អាជ្ញាធរ​នេះ គឺ​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ ពី​ព្រោះ​ថា ការ​ធ្វើ​បុណ្យខួប​ឪពុក​របស់​លោក តែងតែ​ត្រូវ​បាន​អាជ្ញាធរ​រារាំង​និង​ឃ្លាំមើល​រាល់​ឆ្នាំ ហើយ​ការ​លើក​ហេតុផល​ថា ដោយសារ​ជំងឺ​កូវីដ​នេះ គឺជា​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ៖ «យើង​មិន​ល្មើស​បទបញ្ជា​របស់​ក្រសួង​សុខាភិបាល​ទេ ប៉ុន្តែ​យើង​មាន​សម្ភារៈ​គ្រប់គ្រាន់​ក្នុង​ការ​ពិនិត្យ​និង​ការពារ​ដូចជា ម៉ាស់​ការពារ ជែល​លាងដៃ ម៉ាស៊ីន​ស្កេន​កម្តៅ និង​រក្សា​គម្លាត​គ្នា​ជាដើម ប៉ុន្តែ​ចៅហ្វាយ​ស្រុង​រង​នោះ នៅតែ​ឱ្យ​យើង​បំបែក​ដដែល ហើយ​គាត់​ខ្លួនឯង​នឹង​អត់​ឃើញ​ពាក់​ម៉ាស់​ផង»។

សកម្មជន​ព្រៃឈើ​មួយ​រូប​លោក មេន ម៉ាត់ ថ្លែង​ថា មូលហេតុ​ដែល​លោក​ចូលរួម​ប្រារព្ធ​ខួប ៨​ឆ្នាំ នៃ​ការ​ស្លាប់ របស់​លោក ឈុត វុទ្ធី នៅ​ក្នុង​ព្រៃ​ឡង់ ពីព្រោះ​លោក ចង់​តបស្នង​សងគុណ និង​រំលឹក​ដល់​ស្នាដៃ របស់​វីរជន​ការពារ​ព្រៃឈើ​ដ៏​អង់អាច​ក្លាហាន​រូប​នេះ​។ លោក​បន្ត​ថា សកម្មជន​ការពារ​ព្រៃឈើ​ទាំង​អស់ បាន​ប្ដេជ្ញា​ចិត្ត​ការពារ​ព្រៃឈើ​បន្ត​ពី​លោក ឈុត វុទ្ធី ទោះបីជា​ប្រឈម​គ្រោះថ្នាក់​បែប​ណា​ក្ដី។
ក្រុម​សកម្មជន​បរិស្ថាន​ និង​កូនប្រុស​លោក ឈុត វុទ្ធី នាំ​គ្នា​រៀបចំ​បុណ្យ​​ខួប ៨ឆ្នាំ នៃ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី នៅ​ព្រឹក​ថ្ងៃ​ទី២៦ មេសា​ ២០២០​ ក្នុង​តំបន់​ព្រៃឡង់​នៃ​ខេត្ត​ព្រះវិហារ។
ក្រុម​សកម្មជន​បរិស្ថាន​ និង​កូនប្រុស​លោក ឈុត វុទ្ធី នាំ​គ្នា​រៀបចំ​បុណ្យ​​ខួប ៨ឆ្នាំ នៃ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី នៅ​ព្រឹក​ថ្ងៃ​ទី២៦ មេសា​ ២០២០​ ក្នុង​តំបន់​ព្រៃឡង់​នៃ​ខេត្ត​ព្រះវិហារ។ photo courtesy of N1M


រីឯ​អគ្គលេខាធិការ​សម្ព័ន្ធ​សមាគម​និង​សហជីព​ផ្ទះ​សាមគ្គី លោក ទឹម ម៉ាឡៃ ដែល​ចូលរួម​ពិធី​រំលឹក​ខួប​លោក ឈុត វុទ្ធី ដែរ​នោះ ថ្លែង​ថា ការរារាំង​របស់​អាជ្ញាធរ គឺ​មិនមែន​ជា​ចេតនា ដើម្បី​ទប់ស្កាត់ ជំងឺ​កូវីដ​នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ មាន​ចេតនា​មិន​ចង់​ឱ្យ​អ្នក​គោរព​ស្រលាញ់​លោក ឈុត វុទ្ធី ធ្វើ​ពិធី​បុណ្យ​រំឭក​ខួប និង​ទាមទារ​យុត្តិធម៌​សម្រាប់​លោក ឈុត វុទ្ធី ទៅ​វិញ​ទេ​។ លោក​សង្កេត​ឃើញ​ថា អាជ្ញាធរ​ខ្លួនឯង តែងតែ​ធ្វើ​វេទិកា​សាធារណៈ និង​ការ​ជួបជុំ​ជា​ហូរហែ ដោយ​មិន​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ -១៩ នោះ​ទេ ហើយ​ការ​ជួបជុំ​នៅ​កន្លែង​ខ្លះ គឺ​អាជ្ញាធរ មិន​ពាក់​ម៉ាស់​ការពារ​ទៀត​ផង៖ «ខួប ៨​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ឈុត វុទ្ធី គឺជា​ការ​ចងចាំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្វើការ​ការពារ​ធនធាន​ធម្មជាតិ​ហើយ​នឹង​ការពារ​ព្រៃឈើ​ខ្មែរ​ទាំងអស់​គ្នា ។ ក្នុងនាម​ជា​សកម្មជន​ទោះជា​អាជ្ញាធរ មិន​បើកឱកាស​ហើយ​មាន​យក​បណ្ដឹង​ដោយ​បង្ហាញ​សកម្មភាព​ណាមួយ​មក​បង្ហាញ​ក៏ដោយ យើង​នៅតែ​យល់​ឃើញ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​ជា​ការ​មិន​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​រដ្ឋ​ទៅលើ​ការ​ទាមទារ​ដំណោះស្រាយ​ណាមួយ​របស់​ពលរដ្ឋ»។

នៅ​ថ្ងៃ​នេះ​ដែរ អ្នកប្រើប្រាស់​បណ្ដាញ​ហ្វេសប៊ុក​មួយ​ចំនួន នាំគ្នា​បង្ហោះ​រូបថត​លោក ឈុត វុទ្ធី និង​សរសេរ​សារ​រំឮក​អំពី​ស្នាដៃ ក៏ដូចជា​ទាមទារ​យុត្តិធម៌​ពេញលេញ​សម្រាប់​សកម្មជន​ការពារ​ព្រៃ​ឈើ​រូប​នេះ​ផង​ដែរ។លោក ឈុត វុទ្ធី គឺជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​បាន​មន្ត្រី​កងរាជ​អាវុធ​បាញ់សម្លាប់​ក្នុង​រថយន្ត​របស់​លោក​កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ចំណុច​វាល​បី ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ខណៈ​លោក និង​អ្នកកាសែត​ពីរ​រូប​ទៀត បាន​ចូល​ទៅ​ស៊ើបអង្កេត និង​ថតរូប​ភាព​គំនរ​ឈើ​របស់​ក្រុមហ៊ុន​កាប់​ឈើ ដែល​គេ​ស្គាល់​ឈ្មោះថា ក្រុមហ៊ុន ធីមប៊ើរ ហ្គ្រីន (Timber Green)​។
ក្នុង​រយៈពេល​៨​ឆ្នាំ​កន្លង​មក​នេះ ក្រុម​គ្រួសារ និង​មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​ថា សំណុំរឿង​បាញ់សម្លាប់​សកម្មជន​បរិស្ថាន​ដ៏​លេចធ្លោ លោក ឈុត វុទ្ធី គឺ​មិន​ទាន់​មាន​យុត្តិធម៌​ពេញលេញ​នៅ​ឡើយ​ទេ ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បន្ត​ស្វែងរក​ឃាតក​ពិត​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៕

1 comment:

Anonymous said...

Ah Chker Chkuot Hun Sen will cut his head, if he cannot protect the forest, when Ah Mi Kanchrouk Bun Rany Hun Sen grows penis !!

Hopefully soon !!